Connect with us

សុខភាព

ផ្លាស់ប្ដូរទម្លាប់មកញ៉ាំអាហារ ៧ មុខនេះ ជួយបង្កើនអ័រម៉ូនរីករាយ

បានផុស

នៅ

នៅសុខៗមានអារម្មណ៍ពិបាកចិត្តឥតមូលហេតុ អាចមកពីកត្តាចំណីអាហារដែលអ្នកបរិភោគ មិនមានសមត្ថភាពបង្កើនអ័រម៉ូនរីករាយ។ អ័រម៉ូនរីករាយមានដូចជា ដូប៉ាមីន អង់ដូហ្វីន សេរ៉ូតូនីន និងអុកស៊ីតូស៊ីន សុទ្ធតែអាចបង្កើនដោយការញ៉ាំអាហារនិងភេសជ្ជៈដែលត្រឹមត្រូវ។ នៅពេលអ្នកមានអារម្មណ៍មិនសប្បាយចិត្តឬអស់កម្លាំងចិត្តដោយសារការងារធ្វើឲ្យស្ត្រេសពេក សូមងាកមកពិសារអាហារទាំង ៧មុខនេះដើម្បីឲ្យអារម្មណ៍បានធូរស្រាលជាងមុន។

១. សូកូឡាខ្មៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភេទសូកូឡាដែលផ្ទុកជាតិកាកាវឬសូកូឡាខ្មៅច្រើន ពិតជាមានប្រសិទ្ធិចំពោះការបញ្ចេញអ័ម៉ូនអង់ដូហ្វីនមែន អ័រម៉ូននេះមាននាទីបំបាត់ការឈឺចាប់ បំបាត់ស្ត្រេសនិងភាពតានតឹង ណាមួយសូកូឡាខ្ មៅអាចធ្វើឲ្យយើងរំភើប បង្កើនប្រព័ន្ធស៊ាំ ជំនួយបេះដូងនិងធ្វើអោយសមត្ថភាពយល់ដឹងកាន់តែប្រសើរឡើង។

. ទឹកដោះគោ

សូកូឡាទឹកដោះគោជាប្រភេទភេសជ្ជៈដ៏ពេញនិយមមួយសម្រាប់បង្កើនភាពរីករាយដោយសារតែសូកូឡាបញ្ចេញ អ័រម៉ូនអង់ដូហ្វីន និងទឹកដោះគោផ្ទុកសារធាតុ tryptophan ដែលបង្កើតអ័រម៉ូនសេរ៉ូតូនីនជាអ័រម៉ូនធ្វើឲ្យអារម្មណ៍ល្អ។

៣. គ្រាប់ធញ្ញជាតិ

អ័ម៉ូនអង់ដូហ្វីននឹងបញ្ចេញពេលយើងជំនួសអាហារសម្រន់ដោយគ្រាប់ធញ្ញជាតិវិញ វត្តមាននៃវីតាមីន B អាស៊ីតខ្លាញ់អូមេហ្គាបី ម៉ាញ៉េស្យូមនិងស័ង្កសីអាចទប់ស្កាត់ការផលិត Cortisol។ សរុបមក គ្រាប់អាល់ម៉ុន វ៉ាល់ណាត់ គ្រាប់ផ្កាឈូករ័ត្ន អាចទប់ស្កាត់ការបាក់ទឹកចិត្ត និងបង្កើនភាពរីករាយ។

. ផ្លែប៉ោម

ផ្លែប៉ោមមានសារធាតុ​ប្រឆាំងអុកស៊ីតកម្មខ្ពស់ ការញ៉ាំផ្លែប៉ោម​ធ្វើឲ្យរាងកាយ​កាន់តែមាន​ថាមពល អារម្មណ៍​សប្បាយរីករាយកាន់តែរីករាលដាល ហើយ​ជាការពិតណាស់​វាជួយផ្លាស់ប្ដូឬអារម្មណ៍ឲ្យស្រស់ស្រាយផងដែរ។

៥. កាហ្វេ

ការសិក្សាបានបង្ហាញថា ការផឹកកាហ្វេមួយថ្ងៃពីរបីកែវអា​ចជួយកាត់​បន្ថយហានិភ័យ​ជំងឺ​បាក់ទឹកចិត្ត​ដល់ទៅ ១៥ភាគរយឯណោះ។

៦. ការ៉េម

ទោះបីជាការ៉េមមានផ្ទុកជាតិស្ករមែន តែវាក៏មានផ្ទុកសារធាតុ tryptophan ដូចទឹកដោះគោដែរមានន័យថាការ៉េមបង្កើតអ័រម៉ូនសេរ៉ូតូនីនជាអ័រម៉ូនធ្វើឲ្យអារម្មណ៍ល្អ។

៧. ផ្លែប័រ

ផ្លែប័រមានកាបូអ៊ីដ្រាតពីធម្មជាតិដែលអាចកាត់បន្ថយស្ត្រេសនិងធ្វើឲ្យយើងរីករាយជាងមុន ដោយសារតែអាស៊ីតហ្វូលិកធ្វើឱ្យវាក្លាយជាអាហារល្អសម្រាប់សុខភាព មិនត្រឹមតែធ្វើអោយអារម្មណ៍ប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងល្អសម្រាប់បរិភោគប្រចាំថ្ងៃទៀតផង។

ក្រៅពីអាហារល្អៗដែលបានរៀបរាប់ទាំងអស់នេះ ការហាត់ប្រាណនិងការចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ក៏សំខាន់សម្រាប់សុខភាពផ្លូវចិត្តយើងគ្រប់គ្នាដែរ ជាពិសេសការលេងសើចសប្បាយជាមួយមិត្តភក្ដិគឺជាឱសថព្យាបាលពេលកើតទុក្ខយ៉ាងមានប្រសិទ្ធិភាព៕

ប្រែសម្រួល៖ វារី

ចុចអាន៖របបអាហារសំខាន់ៗសម្រាប់អ្នកជំងឺ ក្រោយព្យាបាលដោយវះកាត់

ចុចអាន៖ចង់គេងលក់ស្រួលនៅពេលយប់ ត្រូវដឹងពីរបបអាហារទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុល ផ្លូវបេតុងអារមេប្រវែង ៤៦៩ម ទទឹង ៥ម កម្រាស់ ០,១៥ម នៅសង្កាត់អូរជ្រៅ ក្រុងកំពង់សោម សម្រាប់ឆ្នាំ ២០២៥ ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ

ព័ត៌មានជាតិ៥ នាទីutes មុន

វិទ្យាល័យព្រែកលាប នឹងរៀបចំកម្មវិធីប្រកួតសំណេរ ដើម្បីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី

កីឡា១៤ នាទីutes មុន

សូម្បី ចាន់​ រតនា​ ក៏សរសើរ​ យ៉ាស៊ីន​ មហាម៉ាត់​ មិន​ដាច់​ពី​មាត់​ដែរ​ពិសេស​ជ្រំជើង​សេះ​ដើរ​ចូល​

កីឡា១៥ នាទីutes មុន

ក្លិប KKIF នឹង​រៀប​ចំ​ការ​ប្រកួត​ខ្សែ​ក្រវាត់​ WBC ៣ខ្សែនៅខេត្តព្រះសីហនុ

ព័ត៌មានជាតិ១៦ នាទីutes មុន

ទេសចរកម្ពុជាប្រមាណ ៥ ម៉ឺននាក់ ចេញទៅក្រៅប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម