Connect with us

សុខភាព

ហ្គាណា បញ្ជាក់ពីករណីមេរោគ Marburg ដ៏សាហាវ ជាលើកដំបូង (មានវីដេអូ)

បានផុស

នៅ

ប្រទេសហ្គាណា បានបញ្ជាក់ពីករណីចំនួន ២ដំបូងនៃមេរោគ Marburg ដ៏សាហាវ ដែលជាវីរុសឆ្លងខ្លាំងនៅក្នុងពូជជាមួយវីរុស ដែលបង្កឲ្យកើតជំងឺអេបូឡា។

អ្នកជំងឺទាំងពីរ បានស្លាប់នាពេលថ្មីៗនេះ នៅក្នុងមន្ទីរពេទ្យនៃតំបន់ Ashanti ភាគខាងត្បូង។

សំណាក​របស់​ពួកគេ បានបង្ហាញលទ្ធផល​វិជ្ជមានកាលពី​ដើម​ខែ​នេះ ហើយ​បច្ចុប្បន្ន កំពុង​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ដោយ​មន្ទីរពិសោធន៍​ក្នុង​ប្រទេស​ សេណេហ្គាល់។

មន្ត្រីសុខាភិបាលក្នុងប្រទេសហ្គាណា បាននិយាយថា មនុស្សចំនួន៩៨នាក់ ឥឡូវកំពុងស្ថិតក្រោមការធ្វើចត្តាឡីស័ក ក្នុងនាមជាករណីទាក់ទងដែលគេសង្ស័យ។

មិន​ទាន់​មាន​ការ​ព្យាបាល​សម្រាប់មេរោគ Marburg នៅឡើយ​ទេ ប៉ុន្តែ​វេជ្ជបណ្ឌិត​និយាយ​ថា ការ​ផឹក​ទឹក​ច្រើន និង​ការ​ព្យាបាល​រោគ​សញ្ញា​ជាក់លាក់​ អាចជួយ​បង្កើន​ឱកាស​រស់រាន​មានជីវិត​របស់​អ្នកជំងឺ។

មេរោគ​នេះ ​ឆ្លង​ទៅ​មនុស្ស​ពីសត្វ​ប្រចៀវ​ ហើយ​ឆ្លង​រវាង​មនុស្ស​និងមនុស្ស តាម​រយៈ​​សារធាតុ​រាវ​ក្នុង​ខ្លួន។

វា​ជា​ជំងឺ​ធ្ងន់ធ្ងរ ដែល​​ចេញ​រោគ​សញ្ញា​រួម​មាន ឈឺក្បាល ក្តៅខ្លួន ឈឺ​សាច់ដុំ ក្អួត​ឈាម និង​ហូរឈាម។

WHO និយាយថា នៅទ្វីបអាហ្រ្វិក ការផ្ទុះឡើងមុនៗ និងករណីជាបណ្តើរៗ ត្រូវបានគេរាយការណ៍ នៅក្នុងប្រទេសអង់ហ្គោឡា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កេនយ៉ា អាហ្វ្រិកខាងត្បូង និងអ៊ូហ្គង់ដា។

ការផ្ទុះមេរោគ Marburg ដំបូងបង្អស់គឺនៅប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ១៩៦៧ ដោយមានមនុស្សចំនួន ៧នាក់បានស្លាប់។

មេរោគនេះបានសម្លាប់មនុស្សជាង ២០០ នាក់នៅប្រទេសអង់ហ្គោឡាក្នុងឆ្នាំ ២០០៥ ដែលនោះជាការផ្ទុះឡើងដ៏សាហាវបំផុតក្នុងកំណត់ត្រា៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ BBC

ចុចអាន៖ រលកកូវីដថ្មី កំពុងវាយប្រហារ ទូទាំងទ្វីប អាស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម