សុខភាព
គួរដឹង! កំហុស ៣ យ៉ាង ម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
អាការក្តៅខ្លួន ឧស្សាហ៍កើតលើកុមារតូចៗណាស់ដែលបណ្តាលឱ្យសីតុណ្ហភាពរាងកាយក្មេងឡើងកម្ដៅដល់ ៣៨ អង្សាសេ ឬលើសពីនេះ។ ពេលកូនតូចក្តៅខ្លួន ម៉ាក់ប៉ាតែងតែចង់ឱ្យកូនឆាប់ថយកម្តៅព្រោះខ្លាចកូនប្រកាច់ ឬមានផលប៉ះពាល់ខួរក្បាល។ យ៉ាងណាមិញ ពេលកូនក្តៅខ្លួន ម៉ាក់ប៉ា មួយចំនួនបែរជាអាចសាងកំហុសដោយមិនដឹងខ្លួន។ តើកំហុសទាំងនោះមានអ្វីខ្លះ ហើយមានផលប៉ះពាល់បែបណាខ្លះ?

១. ជូតខ្លួនឱ្យកូនជាមួយទឹកត្រជាក់ ឬទឹកកក
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិបានឱ្យដឹងថា ការយកទឹកកកទៅជូតឱ្យកូនក្នុងបំណងឱ្យសីតុណ្ហភាពខ្លួនកូនចុះត្រជាក់លឿន គឺគ្រោះថ្នាក់ណាស់ ព្រោះថាអាចធ្វើឱ្យកូនប្រកាច់។ ពេលកូនក្តៅខ្លួនខ្លាំង អាចឡើងដល់ ៣៩ អង្សាសេ ហើយទឹកកកគឺ ០ អង្សាសេ ប្រៀបដូចជាយើងយកដែកដែលដុតក្តៅទៅជ្រលក់ទឹកអ៊ីចឹងដែរ។
ម៉ាក់ប៉ាអាចយកទឹកក្តៅឧណ្ហៗ មានសីតុណ្ហភាពរង្វង់ ៣០អង្សាសេ (ត្រូវទាបជាងកម្ដៅខ្លួនកូន) មកជូតខ្លួនឱ្យកូន ដើម្បីចៀសវាងធ្វើឱ្យកូនស្រៀវ ឬព្រឺរងា ព្រោះពេលក្តៅខ្លួន កូនចាញ់រងា។ លោកថា ការជូតខ្លួនកូនជាមួយទឹកក្ដៅឧណ្ហៗល្អជាងការជូនខ្លួនជាមួយទឹកត្រជាក់ធម្មតា។
២. មិនហ៊ានងូតទឹកឱ្យកូនព្រោះខ្លាចទឹកចូលសួត
លោកវេជ្ជបណ្ឌិតបានបន្តថា សួតរបស់យើងមិនអាចទឹកចូលដោយសារងូតទឹកទេ ហើយការមានទឹកក្នុងសួតបានន័យក្មេងរលាកសួតព្រោះមេរោគចូលក្នុងសួត។
លោកបន្តថា គ្រូពេទ្យហាមមិនឱ្យងូតទឹកឱ្យកូនពេលក្តៅខ្លួនដោយសារ ពេលងូតទឹកត្រជាក់អាចបណ្តាលឱ្យកូនរងាដែលអាចធ្វើឱ្យកូនប្រកាច់ បើកូនក្តៅខ្លួនខ្លាំង។ យ៉ាងណា លោកថា ម៉ាក់ប៉ាអាចងូតទឹកក្តៅឧណ្ហៗឱ្យកូនបាន ដើម្បីជួយបញ្ចុះកម្ដៅក្នុងខ្លួនកូន។
៣. ស្លៀកពាក់ឱ្យកូនច្រើនជាន់ ឬដណ្តប់ភួយឱ្យកូន
ពេលកុមារក្តៅខ្លួន តែងតែក្តៅផង រងាផងដោយសារតែភាពខុសគ្នាខ្លាំងរវាងសីតុណ្ហភាពក្នុងរាងកាយ និងបរិយាកាសខាងក្រៅ។ នៅពេលដែលសីតុណ្ហភាពរាងកាយរបស់យើងឡើងកម្តៅខ្ពស់ជាងធម្មតា យើងនឹងមានអារម្មណ៍ថាខ្យល់នៅជុំវិញខ្លួនយើងត្រជាក់ជាងធម្មតា។ ពេលនោះសាច់ដុំយើងនឹងកន្រ្តាក់ និងរលាយ៉ាងលឿនដើម្បីផលិតកម្តៅបន្ថែមឱ្យរាងកាយដែលបណ្តាលឱ្យយើងញាក់។

ទាក់ទនងនឹងករណីនេះវិញ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ និងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាចិនសែនសុខបានឱ្យដឹងថា ក្មេងក្តៅខ្លួន ចាញ់រងារណាស់ ចង់តែដណ្តប់ភួយ តែម៉ាក់ប៉ាមិនត្រូវធ្វើបែបនោះឡើយ ហើយក៏មិនត្រូវស្លៀកពាក់ឱ្យកូនក្រាស់ៗ ឬច្រើនជាន់ដែរ ព្រោះថាការធ្វើបែបនេះ អាចធ្វើឱ្យកូនរឹតតែក្តៅខ្លួនទៅវិញ។
ពេលកូនក្តៅខ្លួន ម៉ាក់ប៉ាអាចឱ្យកូនញុំាថ្នាំបញ្ចុះកម្ដៅ និងបន្តតាមដានអាការៈកូន ក្នុងករណីកូនញ៉ាំថ្នាំហើយ សីតុណ្ហភាពចុះត្រជាក់តែមួយរយៈខ្លី ហើយបន្តក្ដៅខ្លួនវិញ នោះប៉ាម៉ាក់គួរតែនាំកូនទៅជួបពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ៕
ចុចអាន៖កូនមិនសូវញ៉ាំ ពណ៌អាហារ ៥ នេះ អាចជួយក្មេងៗឲ្យមានចំណង់វិញ
ចុចអាន៖ម៉ាក់ប៉ាគួរដឹង! កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើ កត្តាទាំងនេះ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១២ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា