Connect with us

សុខភាព

សហរដ្ឋអាមេរិក រកឃើញករណីជំងឺគ្រុនស្វិតដៃជើង ជាលើកដំបូង ក្នុងរយៈពេលជិតមួយទសវត្សរ៍

បានផុស

នៅ

សហរដ្ឋអាមេរិក បានរាយការណ៍អំពីករណីជំងឺគ្រុនស្វិតដៃជើងជាលើកដំបូង ក្នុងរយៈពេលជិតមួយទសវត្សរ៍ បន្ទាប់ពីមន្ត្រីសុខាភិបាលក្នុងរដ្ឋញូវយ៉ក បញ្ជាក់ថា អ្នកជំងឺម្នាក់បានធ្វើតេស្តវិជ្ជមាន ជំងឺនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានសុខភាពរបស់រដ្ឋ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២១ខែកក្កដាថា ករណីនេះត្រូវបានរកឃើញនៅក្នុងខ្លួនពលរដ្ឋនៃតំបន់ Rockland។

នាយកដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើតេស្តបង្ហាញថា ករណីនៃមេរោគឆ្លងខ្លាំងនេះ អាចមានប្រភពនៅខាងក្រៅសហរដ្ឋអាមេរិក។

ស្នងការសុខាភិបាលប្រចាំតំបន់ Rockland លោក Patricia Schnabel Ruppert បាននិយាយថា “យើងកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយធ្វើការជាមួយមន្ទីរសុខាភិបាលរដ្ឋញូវយ៉ក និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ដើម្បីឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈដែលកំពុងកើតមាន ដើម្បីការពារសុខភាព និងសុខុមាលភាពរបស់អ្នកស្រុក”។

ករណីចុងក្រោយនៃជំងឺគ្រុនស្វិតដៃជើងនៅសហរដ្ឋអាមេរិក ត្រូវបានកត់ត្រាក្នុងឆ្នាំ ២០១៣។

CDC ដែលបញ្ជាក់ពីករណីកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា គ្មានករណីជំងឺគ្រុនស្វិតដៃជើងមានប្រភពដើមនៅក្នុងសហរដ្ឋអាមេរិកទេ ចាប់តាំងពីឆ្នាំ១៩៧៩មក។ ទោះបីជាយ៉ាងណាក៏ដោយ កាលពីអតីតកាល មេរោគត្រូវបាននាំចូលមកក្នុងប្រទេស ដោយអ្នកដំណើរ។

ករណីបែបនេះចុងក្រោយគឺនៅក្នុងឆ្នាំ ២០១៣ នៅពេលកុមារអាយុ ៧ ខែដែលទើបផ្លាស់ទៅសហរដ្ឋអាមេរិកមកពីប្រទេសឥណ្ឌា ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅក្នុងទីក្រុង San Antonio រដ្ឋ Texas។

គ្រុនស្វិតដៃជើង ធ្លាប់ជាជំងឺដ៏គួរឲ្យភ័យខ្លាចបំផុតរបស់ប្រទេសនេះ ដោយការផ្ទុះឡើងប្រចាំឆ្នាំ បានបណ្តាលឲ្យមានមនុស្សខ្វិនរាប់ពាន់នាក់។ CDC និយាយថា មេរោគនេះប៉ះពាល់ដល់កុមារជាចម្បង ហើយរោគសញ្ញារួមមាន ឈឺបំពង់ក ក្តៅខ្លួន អស់កម្លាំង និងចង្អោរ។

វ៉ាក់សាំងជំងឺនេះ មានតាំងពីឆ្នាំ១៩៥៥មក ហើយយុទ្ធនាការចាក់ថ្នាំបង្ការថ្នាក់ជាតិបានកាត់បន្ថយ ករណីឆ្លងប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកមកតិចជាង ១០០ករណី ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និងតិចជាង ១០ករណី ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។

នៅឆ្នាំ១៩៧៩ ជំងឺគ្រុនស្វិតដៃជើង ត្រូវបានប្រកាសថា លែងមាននៅក្នុងសហរដ្ឋអាមេរិក។ ជនជាតិអាមេរិកភាគច្រើនបានទទួលវ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនស្វិតដៃជើង ប៉ុន្តែករណីថ្មីនេះ បានបង្កការព្រួយបារម្ភដល់អ្នកដែលមិនបានចាក់ថ្នាំបង្ការ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ក្មេងស្រីអាហ្វ្រិកឆ្លងមេរោគបណ្តាលឲ្យស្វិតដៃជើង ពេលនេះ WHO កំពុងចាត់វិធានការបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម