Connect with us

សុខភាព

ស្រីៗគ្នាយើងគួរដឹង! ទាំងនេះជាប្រភេទគីសដៃស្បូនកើតមានញឹកញាប់

បានផុស

នៅ

ស្បូន​គឺ​ជា​អវៈយវៈ​ដ៏​សំខាន់​មួយ​សម្រាប់​ស្ត្រី តែ​វា​ក៏​ជា​ផ្នែក​មួយ​ដែល​ងាយ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​ផ្សេងៗ​រួម​មាន ជំងឺ​ដុំ​ស្បូន គីស​ស្បូនជាដើម​។ ចំពោះ​គីស​ដៃ​ស្បូន​ក៏​ជា​ជំងឺ​មួយ​ដែល​ស្រីៗ​គ្រប់​រូប​មិន​គួរ​ព្រងើយ​កន្តើយ​ឡើយ ដូច​នេះ​ស្រីៗ​គ្នា​យើង​គួរ​ដឹង​ពី​ប្រភេទ​គីស​ដែល​អាច​កើត​មាននៅ​ស្បូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​សម្ភព និង​រោគ​ស្ត្រី​ឲ្យ​ដឹង​ថា គីស​ដៃ​ស្បូន ឬ​អាច​ហៅ​ថា គីស​កន្សោម​ពង​បញ្ចេញ​មេ​ជីវិត​ស្ត្រី ជា​ប្រភេទ​គីស​ដែល​មាន​នៅ​លើ​ក្រពេញ​ដៃ​ស្បូន​របស់​ស្ត្រី និង​ស្ថិត​នៅ​ក្នុង​អាង​ត្រគាក​របស់​ស្ត្រី។ គីស​ដៃ​ស្បូន​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​២ប្រភេទ​ធំៗ ជា​ប្រភេទ ដុំ​ទឹក និង​ដុំ​សាច់ ដែល​នៅ​ក្នុង​នោះ​មាន​ដូច​ជា៖

១. ​គីស​ទឹក ស ឬ​គីស​ធម្មតា​អាច​បាត់​ទៅ​វិញ (Cyst-Decraff) ដោយ​សារ​ក្រពេញ​បញ្ចេញ​មេ​ជីវិត មិន​ខ្ជាក់​ចេញ​តាម​កាល​កំណត់​ជា​រៀង​រាល់​ខែ ឬ​មិន​បាន​ផ្ទុះ​បែក ដែល​សល់​ពី​វដ្ដ​រដូវ​របស់​ស្ត្រី ឬ​អាច​ជា​ប្រភេទ​គីស​ទឹក​ជា​ឈាម។ ដុំ​គីស​ប្រភេទ​នេះ​អាច​បាត់​ទៅ​វិញ​ដោយ​មិន​ចាំ​បាច់​ព្យាបាល តែ​ត្រូវ​តាម​ដាន​រយៈ​ពេល ២-៣ខែ​ សិន។

២. គីស​ឈាម​រដូវ (ovarian Endometriosis Cyst) បណ្ដាល​មក​ពី​ឈាម​រដូវ​របស់​ស្ត្រី ដែល​ជា​ធម្មតា​ស្ថិត​ក្នុង​ស្រទាប់​ក្នុង តែ​ពេល​មាន​កត្តា​ចលករ​ណាមួយ វា​ធ្វើ​ឲ្យ​ឈាម​នោះ​តោង​ស្អិត ជាប់​ទៅ​នឹង​ក្រពេញ​ដៃ​ស្បូន ដែល​បណ្ដាល​ឲ្យ​បង្កើត​បាន​គីស​ឈាម​រដូវ។

៣. ​គីស​ (Dermoid Cyst) គីស​ប្រភេទ​នេះ មាន​សរីរាង្គ​របស់​មនុស្ស​នៅ​ខាង​ក្នុង​ដូច​ជា សក់ ធ្មេញ សាច់​កំណក​ផ្សេងៗ ជា​កោសិកា​សរីរាង្គ​របស់​មនុស្ស វិវត្ដ​ខុស​ប្រក្រតី ជួប​ប្រទះ​ជា​ប្រភេទ Teratome ជា​សាច់​ស្លូត និង​អាច​បង្ក​ជា​ជំងឺ​មហារីក​បាន។

៤. គីស​ទឹក​ពណ៌​ស​ខាប់ ដែល​ខុស​ប្រក្រតី​នៅ​ក្នុង​ដំណាក់​កាល​បែក​ចែក កោសិកា​សរីរាង្គ កាល​នៅ​ក្នុង​ពោះ​ម្ដាយ ហើយ​ពេល​ពេញ​វ័យ​ទើប​កើត​មាន ហើយ​អាច​ដឹង​បាន។

វេជ្ជបណ្ឌិត​រោគ​ស្ត្រី​រូប​នេះបន្ថែម​ថា ការ​ព្យាបាលជំងឺ​គីស​ដៃ​ស្បូន គឺ​អាស្រ័យ​ទៅ​លើ​តាម​ប្រភេទ​របស់​គីស​នោះ តែ​សម្រាប់​គីស​ទឹក​ធម្មតា គឺ​ពុំ​ចាំ​បាច់​ព្យាបាល​ទេ ព្រោះ​វា​អាច​បាត់​ទៅ​វិញ​ដោយ​ឯង​។ ផ្ទុយ​ទៅ​វិញ​ចំពោះ ប្រភេទ​ដុំ​គីស​សាច់ ឬ​គីស​ទឹក​ដែល​មិន​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង គឺ​ការ​វះកាត់​ជា​វិធី​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព និង​ជា​ជម្រើស​តែ​មួយ​គត់៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ស្រីៗខ្លះមករដូវរយៈពេលយូរ ដោយសារមូលហេតុអ្វី? ដោះស្រាយបែបណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

សន្តិសុខសង្គម១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម