សុខភាព
អ្វីទៅជាជំងឺសើស្បែក “កមរមាស់ ឬអាត់”
កមរមាស់ ជាជំងឺមួយក្នុងចំណោមជំងឺសើស្បែក ដែលជួបច្រើនញឹកញាប់ នៅប្រទេសកម្ពុជាយើង។ ជាជំងឺដែលមានកន្ទួល និងពងទឹក ហើយរមាស់ពាសពេញខ្លួនប្រាណ ដែលបណ្តាលមកពីពពួកប៉ារាស៊ិតឬចៃ។ ការចម្លងជំងឺនេះកើតឡើងតាមរយៈ

– ការប៉ះពាល់ផ្ទាល់រវាងអ្នកជា និងអ្នកជំងឺ
– ប៉ះពាល់ជាមួយសម្ភារៈប្រើប្រាស់ (សំលៀកបំពាក់ ស្រោមពូក…) ដែលមានមេរោគ
– មនុស្សច្រើនរស់នៅផ្តុំគ្នា ឬរស់នៅជាមួយគ្នា។

ក) រោគសញ្ញា
– ច្រើនកើតនៅកន្លែងណា ដែលមានរាងត្រង់ផ្នត់ៗ ឬក្រវៀចក្រវៀននៃស្បែក ចង្វែកម្រាមដៃ កដៃ ចង្កេះ គូថ ផ្ទៃខាងក្នុងប្រអប់ភ្លៅ និងកជើង ដែលស្តែងចេញជាកន្ទួល ឬពងទឹក (ពងទឹកមិនសូវប្រទះឃើញទេ ព្រោះវាត្រូវបំផ្លាញយ៉ាងលឿនដោយការអេះត្រដុសរបស់អ្នកជំងឺ)។
– ចំពោះស្ត្រីវិញ គេឃើញច្រើនកើតមាននៅលើក្បាលដោះ រីឯបុរសភាគច្រើនកើតនៅលើលិង្គ និងលើស្បែកពងស្វាស។
– ជំងឺនេះ កម្រកើតមាននៅលើផ្ទៃមុខមនុស្សពេញវ័យណាស់ ប្រសិនបើក្មេងតូចៗ និងអ្នកមានមេរោគហ៊ីវ (HIV+) គេសង្កេតឃើញមាននៅលើផ្ទៃមុខ បាតដៃ បាតជើង រួមទាំងខ្លួនប្រាណផងដែរ។
ការកើតមានទាំងនេះ បង្កឲ្យមានការរមាស់យ៉ាងខ្លាំង ជាពិសេសនៅពេលយប់។ ជាទូទៅតែងមានឃើញស្នាមអេះ និងស្នាមក្រហូងដាច់រលាត់ស្បែក ការឆ្លងរោគ ជាមួយនិងការកកើតពងខ្ទុះ និងក្រមរធំៗ ត្រូវបានជួបញឹកញាប់គួរសមដែរ។

ខ) ការវិវត្តន៍
ជំងឺកមរមាស់ ដែលមិនបានព្យាបាល អាចក្លាយជាជំងឺរ៉ាំរ៉ៃរួមជាមួយនឹងការថយចុះកម្រិតរមាស់។ ការបាត់រមាស់មិនមែនមានន័យថា ពពួកប៉ារ៉ាស៊ីត ឬចៃនោះបាត់ ឬស្លាប់ឡើយ។ ការលាប់ឡើងវិញ ដែលបណ្តាលពីការព្យាបាលមិនត្រឹមត្រូវកើតមានជារឿយៗ ហើយវាត្រូវបានបិទបាំងរោគសញ្ញាផ្សេងៗ ដោយការលាបពពួកគ័រទីគួអ៊ីត (ថ្នាំលាបឲ្យស្បែកស ឬស្បែករលោង) ច្រើនពេក។
គ) ការព្យាបាល
– ត្រូវព្យាបាលក្រុមគ្រួសារទាំងមូលរួមគ្នាក្នុងពេលតែមួយ ដើម្បីជៀសវាងការឆ្លងសារចុះសារឡើង ឬលាប់ឡើងវិញ
– ត្រូវលាបថ្នាំដែលមានការណែនាំដោយគ្រូពេទ្យជំនាញឯកទេស
– មុជទឹក ហើយដុសកន្លែងដែលកើតមានជំងឺនេះ ជាមួយបន្ទះក្រណាត់ស្អាត នៅពេលយប់
– លាបថ្នាំ ឲ្យពេញខ្លួនទាំងអស់ ពីកដល់ចុងជើង (គ្រប់កន្លុកកន្លៀតទាំងអស់)
– ទុកឲ្យស្ងួត ហើយរក្សាវាឲ្យនៅលើស្បែកខ្លួនមួយយប់ទល់ភ្លឺ (១២ម៉ោង)
– មុជទឹកជម្រះកាយវិញ បាននៅពេលព្រឹក
– ធ្វើដូចខាងលើម្តងទៀត នៅយប់ទី២ ទី៣ រហូតដល់មួយអាទិត្យ
– ផ្លាស់ប្តូរ ហើយបោកគក់ សំលៀកបំពាក់ កម្រាលពូក ភួយ មុង ដែលមានមេរោគ ជាមួយសាប៊ូ ស្រុះទឹកក្កៅ និងហាលថ្ងៃឲ្យបានស្ងួត


“ សូមណែនាំក្រុមគ្រួសារ ឬអ្នកជុំវិញខ្លួនដែលជាប់ពាក់ព័ន្ធជាពិសេសអ្នកមានផ្ទៃពោះ បើសិនជាមានរោគសញ្ញាដូចខាងលើ។ ក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត រង់ចាំទទួលជួបពិគ្រោះ និងផ្តល់ជូនព័ត៌មានគ្រប់ស្ថានភាពជំងឺ ដើម្បីជៀសវាងបញ្ហាផ្សេងៗដែលបង្កឲ្យមានផលប៉ះពាល់ ពិសេសដល់ទារកក្នុងផ្ទៃ ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មូលហេតុ ដែលបណ្តាលឲ្យស្លាប់ភ្លាមៗ ចំពោះមនុស្សពេញវ័យ!

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី