Connect with us

សុខភាព

ញ៉ាំបួស តមសាច់ ប្រយ័ត្ន​កើត​ជំងឺ​ស្លេក​ស្លាំង

បានផុស

នៅ

ពិត​ណាស់ បន្លែ ផ្លែឈើ គឺ​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​បើ​ញ៉ាំ​តែ​បន្លែ​សុទ្ធ ​គ្មាន​ជាតិ​សាច់ ក៏​មិន​ល្អ​ដែរ អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​ស្លេក​ស្លាំង។ យ៉ាង​ណា បើ​គ្នា​យើង​តាំង​ចិត្ត​ញ៉ាំ​អាហារ​បួស​ទៅ​ហើយ យើង​ក៏នៅតែ​មាន​វិធី​ជួយ​បាន ដូចជា​ញ៉ាំ​អាហារ​បំប៉ន​បន្ថែម ដើម្បី​បំពេញ​សារធាតុ​ចិញ្ចឹម​ក្នុង​រាង​កាយ មាន វីតាមីន B12 និង​ ជាតិ​ដែក​ ព្រោះ​បើ​ក្នុង​រាង​កាយ​ខ្វះ​សារធាតុ​នេះ ច្បាស់​ជា​ប្រឈម​បញ្ហា​ច្រើន​ ហេតុ​នេះ​គួរ​ស្វែង​យល់​ឲ្យច្បាស់​ពី​ជាតិ​ដែក និង​ជំងឺ​ស្លេក​ស្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- ការ​ស្រូប​ជាតិ​ដែក

ជាតិ​ដែក មាន​នាទី​សំខាន់​ក្នុង​រាងកាយ ជួយ​បង្កើត​កោសិកា​ឈាម​ក្រហម ដឹក​នាំ​អុកស៊ីហ្សែន ទៅ​ចិញ្ចឹម​គ្រប់​សរីរាង្គ​ទាំងអស់ បើខ្វះ​ជាតិដែក រាង​កាយ​នឹង​មាន​បញ្ហា ព្រោះ​រាងកាយ​ទាញ​យក​ជាតិ​ដែក​មក​ប្រើ​ប្រាស់គ្រប់​ពេល​វេលា ដោយ​បន្យល់​កម្រិត​ជាតិ​ដែក​តិច​តួច​ប៉ុណ្ណោះ ច្រោះ​ចេញ​តាម​ ទឹក​នោម លាមក និង​ញើស។

តាម​ការ​សិក្សា តម្រូវ​ការ​ជាតិ​ដែក​ក្នុង​រាង​កាយ​ អាស្រ័យ​ទៅ​លើ​កត្តា​ភេទ និង​អាយុ ដូចជា៖

– ប្រុស (​អាយុ ១៤-១៨ ឆ្នាំ)៖ ១១​មិល្លីក្រាម
– ប្រុស (​អាយុ ១៩ ឆ្នាំ​ឡើង)៖ ៨​មិល្លីក្រាម
– ស្រី (អាយុ ១៤-១៨ ឆ្នាំ)៖ ១៥​មិល្លីក្រាម
– ស្រី (អាយុ ១៩-៥០ ឆ្នាំ)៖ ១៨​មិល្លីក្រាម
– ស្រី (អាយុ ៥០ ឆ្នាំ​ឡើង)៖ ៨​មិល្លីក្រាម

សម្រាប់​មនុស្ស​ស្រី ការ​ស្រូប​ជាតិ​ដែក គឺ​សំខាន់​ណាស់ ពិសេស​អំឡុង​ពេល​មក​រដូវ ខណៈ​ជាតិ​ដែក​ត្រូវ​បែង​ចែក​ជា ២ប្រភេទ មាន Heam iron ជាតិ​ដែក​ចម្រាញ់​ចេញ​ពី​សាច់​សត្វ និង Non-heam iron ចម្រាញ់​ចេញ​មក​ពី​រុក្ខជាតិ។ ជា​ធម្មតា រាងកាយ​យើង​ងាយ​ស្រូប​យក​ជាតិ​ដែក Heam iron បានល្អជាង Non-heam iron។ Non-heam iron អាច​ស្រូបចូល​ក្នុង​ចរន្ត​ឈាម (Bioavaillability) បាន​បន្តិច​បន្តួច​ប៉ុណ្ណោះ ដោយ​សារ​វត្តមាន​​ពពួក​សារធាតុរ៉ែ ដូច​ជា ផូស្វាត ភីតាត អុកសាឡាត កាបូណាត និង​ជាតិ​កាក​សរសៃ រារាំង​ការ​​ស្រូប​ជាតិ​ដែក​របស់​រាង​កាយ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ ដឹង​អត់​ថា​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ប្រឈម​នឹង​បញ្ហាគាំង​បេះដូង?

សូមចុចអាន៖ តែ​ល្អ​បំផុត​ទាំង​ ៥ សម្រាប់​បំបាត់​​អាការៈ​ហើមពោះ​និង​ជំងឺ​ក្រពះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ត្រពាំងបី ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជួយ​លើក​កម្ពស់​គុណភាពដី​និង​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ ស ថេត ៖ មន្រ្តី​ក្រោម​ឱវាទ​ ត្រូវ​ចេញ​ប្រតិបត្តិ​បង្រ្កាប​បទល្មើស​បច្ចេកវិទ្យា​ជា​បន្ទាន់ ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត

Sokha Hotels

ព័ត៌មានពេញនិយម