សុខភាព
តើអ្នកបានដឹងអ្វីខ្លះហើយ ពីជំងឺអុតស្វា ដែល WHO ប្រកាសជា ភាពអាសន្នសុខភាពសកល?
កាលពីថ្ងៃសៅរ៍ទី២៣ខែកក្កដា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ការផ្ទុះឡើងនៃជំងឺអុតស្វា ជាភាពអាសន្នសុខភាពសកល បន្ទាប់ពីការរីករាលដាលមិនធម្មតា ដល់ជាង៧០ប្រទេស។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានសម្រេចចិត្តក្នុងការចេញសេចក្តីប្រកាសនេះ ថ្វីបើមិនមានការឯកភាពគ្រប់គ្រាន់ ក្នុងចំណោមអ្នកជំនាញដែលបម្រើការក្នុងគណៈកម្មាធិការគ្រាអាសន្នរបស់ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិមួយនេះ ក៏ដោយ។
ហើយនាព្រលប់ថ្ងៃទី២៣ ខែកក្កដា ដដែលនោះ សមត្ថកិច្ចរាជធានីភ្នំពេញ បានរកឃើញជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកកាន់ប្រទេសកម្ពុជា។
តើអ្នកបានដឹងអ្វីខ្លះហើយពីជំងឺអុតស្វា?
មេរោគនេះ គឺស្រដៀងនឹងជំងឺអុតធំដែរ ហើយត្រូវបានគេរកឃើញលើមនុស្សជាលើកដំបូង ក្នុងឆ្នាំ១៩៧០។ ជំងឺអុតស្វា មិនសូវមានគ្រោះថ្នាក់ ដូចជំងឺអុតធំ ដែលត្រូវបានលុបបំបាត់នៅឆ្នាំ១៩៨០ទេ។
៩៥%នៃករណី គឺឆ្លងតាមរយៈសកម្មភាពផ្លូវភេទ។ នេះបើយោងតាមការសិក្សាលើមនុស្សចំនួន៥២៨ នាក់ក្នុង ១៦ប្រទេស ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី New England Journal of Medicine។
សរុបមក ៩៨%នៃអ្នកឆ្លង គឺជាបុរសស្រឡាញ់ភេទដូចគ្នា ឬបុរសរួមភេទជាមួយបុរសដូចគ្នា ហើយប្រហែលមួយភាគបី ត្រូវបានគេដឹងថា បានទៅកន្លែងមានការរួមភេទ ដូចជាពិធីជប់លៀងផ្លូវភេទ ឬសូណា។
រោគសញ្ញាដំបូងនៃជំងឺអុតស្វាគឺគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ និងឈឺខ្នងក្នុងអំឡុងពេលប្រាំថ្ងៃដំបូង។
កន្ទួល លេចឡើងជាបន្តបន្ទាប់នៅលើមុខ បាតដៃ និងបាតជើង បន្ទាប់មកមានដំបៅ ស្នាមអុជ និងចុងក្រោយឡើងក្រមរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ថៃ បញ្ជាក់ គ្មានគម្រោង នាំយកបុរសនីហ្សេរីយ៉ា កើតអុតស្វា ទៅប្រទេសវិញទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២០ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ