Connect with us

សុខភាព

គ្រោះថ្នាក់ខ្លាំង ចំពោះមនុស្សមិនចូលចិត្តផឹកទឹកសោះ

បានផុស

នៅ

ប្រសិនបើអ្នកជាមនុស្សមិនចូលចិត្តផឹកទឹកសោះ នោះអាចប្រឈមនឹងគ្រោះថ្នាក់ដល់រាងកាយ។ នេះជាការពិត​ ព្រោះទឹកជួយបញ្រ្ចាប​ដល់​រាងកាយ ​ឲ្យ​មាន​សុខភាព​ល្អ​ និង​ការពារ​ការ​ខះ​ជាតិ​ទឹក​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់នៃការផឹកទឹកមិនគ្រប់គ្រាន់

លោកវេជ្ជបណ្ឌិត Ton Niphanpong Panich វេជ្ជបណ្ឌិតឯកទេសផ្នែកឱសថបុរាណថៃ និងការ​ប្រើប្រាស់​សារធាតុ​ចម្រាញ់​ពី​រុក្ខជាតិ​ធម្មជាតិ នៃ​គ្លីនិក Avatar បញ្ជាក់​ថា បើ​យើង​ផឹក​ទឹក​តិច ឬ​ផឹក​ទឹក​មិន​គ្រប់គ្រាន់​សម្រាប់រាងកាយ អាចធ្វើឲ្យ​ឈាម​កាន់​តែក្រាស់ និង​ស្អិត បេះដូង​កំពុង​ធ្វើការ​យ៉ាង​លំបាក ហើយ​វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ផ្សេង​ទៀត​ដូច​ជា​ជំងឺ​លើស​សម្ពាធ​ឈាម ហើយ​អាច​ស្ទះ ការ​ដាច់​សរសៃឈាម​ក្នុង​សរសៃ​ឈាម ឬ​ឈាម​មិន​អាច​ចូល​ទៅ​ក្នុង​សរសៃ​តូចៗ​បាន​ទេ ជាពិសេស​សរសៃ​វ៉ែន​នៅ​ក្នុង​ខួរក្បាល​ ដែល​អាច​ប្រឈម​នឹង​ការ​ស្ទះ​ដោយសារ​តែ​មាន​សរសៃឈាម​ច្រើន។

​ជាពិសេស ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ផឹកផ្អែមៗ​ មាន​សារជាតិ viscosity ក្រាស់។ ព្រោះ​វា​ជា​ទឹក​ដែល​មាន​សារធាតុ​ផ្សំ​ផ្សេង​ទៀត​ដូច​ជា​ស្ករ បើ​មាន​ជាតិ​ស្ករ​ច្រើន​ក្នុង​ចរន្ត​ឈាម ដែល​ជា​ហេតុផល​ដែល​ធ្វើឲ្យ​ឈាម​កាន់តែ​មាន​ជាតិ​ខាប់​ជាងមុន។

វិធីកាត់បន្ថយ viscosity ឈាម ការពារការកកឈា

-ផឹកទឹកឲ្យ​បានច្រើន ដោយការផឹក ៦-៨កែវក្នុងមួយថ្ងៃតាម​ទម្លាប់​ប្រចាំថ្ងៃ​ធម្មតា ហើយ​ផឹក​ឲ្យ​បាន​ច្រើន​ជាង​ពេល​ណា​ដែល​មាន​សកម្មភាព​ ដែល​ធ្វើ​ឲ្យ​ខ្វះ​ជាតិ​ទឹក​បន្ថែម ឬ​បែកញើស​ដូច​ជា ការ​រត់ ហាត់ប្រាណ ការ​ត្រូវ​កម្ដៅ​ថ្ងៃ​ក្ដៅ​ ។ល។

-ចៀសវាង​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ ដូចជា​ កាហ្វេ ទឹកដោះគោ ក្រែម​ជាដើម។

-ធ្វើ​លំហាត់​ប្រាណ​បន្ថែម​ទៀត ដើម្បី​បង្កើន​ការ​បូម​ឈាម ដើម្បី​ឲ្យ​ឈាម​ហូរ​ក្នុង​រាង​កាយ​កាន់​តែ​ងាយស្រួលមានចលនា។

-ត្រូវមានទម្លាប់គេង ឲ្យ​បានគ្រប់គ្រាន់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គន្លឹះធម្មជាតិទាំង ៦ អាចជួយបង្កើនកម្រិតគ្រាប់ឈាមអេម៉ូគ្លូបីន

ចុចអាន៖ដឹងអត់? ក្រុមឈាមមួយៗ អាចមានហានិភ័យសុខភាពផ្សេងៗគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម