Connect with us

សុខភាព

ព័ត៌មានខ្លះៗពីវ៉ាក់សាំង Imvanex ដែលអឺរ៉ុបទើបអនុម័តប្រើប្រឆាំង ជំងឺអុតស្វា

បានផុស

នៅ

គណៈកម្មការអឺរ៉ុប (EU) កាលពីថ្ងៃចន្ទបានអនុម័តប្រើប្រាស់វ៉ាក់សាំង Imvanex របស់ក្រុមហ៊ុនឱសថដាណឺម៉ាក Bavarian Nordic សម្រាប់ប្រឆាំងនឹងជំងឺអុតស្វា បន្ទាប់ពីអង្គការ​សុខភាព​ពិភពលោក (WHO) កាល​ពី​ថ្ងៃ​សៅរ៍បាន​ប្រកាសចាត់ទុកជំងឺនេះ​ជា “ភាពអាសន្នសុខភាពសកល” ដោយសារតែការរីករាលដាលមិនធម្មតារបស់វា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូងឡើយ Imvanex គឺជាវ៉ាក់សាំងដែលប្រើដើម្បីការពារប្រឆាំងនឹងជំងឺអុតស្វាយចំពោះមនុស្សពេញវ័យប៉ុណ្ណោះ ដោយសារតែវាមានសមត្ថភាពកាត់បន្ថយវីរុសដែលទាក់ទងនឹងជំងឺអុតផ្សេងៗដែលមានរោគសញ្ញាស្រដៀងគ្នា ។ ប៉ុន្តែឥឡូវនេះវ៉ាក់សាំង Imvanex ក៏អាចត្រូវបានប្រើដើម្បីការពារមនុស្សពេញវ័យពីជំងឺអុតស្វា និងជំងឺអុតគោផងដែរ ដោយសារតែជំងឺទាំងនេះចេញរោគសញ្ញាប្រហាក់ប្រហែលគ្នា ។

កន្លមកងវ៉ាក់សាំង Imvanex តម្រូវឲ្យចាក់ក្រោមស្បែកដៃខាងលើ ហើយអ្នកដែលមិនធ្លាប់បានចាក់វ៉ាក់សាំងប្រឆាំងជំងឺអុតស្វាយ អុតស្វា គួរតែចាក់ ២ ដូស (មួយដូសមានចំណុះ ០.៥ មីលីលីត្រ) ក្នុងគម្លាតយ៉ាងហោចណាស់ ២៨ ថ្ងៃ បន្ទាប់ពីចាក់លើកទី ១ ។

ក្រោយចាក់ហើយ វ៉ាក់សាំង Imvanex នឹងផលិតអង់ទីគ័រការពារ និងប្រឆាំងជំងឺអុតស្វាយ អុតស្វា និងអុតគោ ។ វាមិនបង្កជំងឺផ្សេងដល់មនុស្សនោះទេ ហើយក៏មិនឲ្យវីរុសបន្តពូជបន្ថែមទៀតនៅក្នុងកោសិកាមនុស្សបានផងដែរ ។

បច្ចុប្បន្នប្រទេសមួយចំនួនក៏បានស្តុកទុកថ្នាំបង្ការជំងឺអុតស្វាយដែលមានប្រសិទ្ធភាពប្រហែល ៨៥ ភាគរយក្នុងការការពារការឆ្លងជំងឺអុតស្វា ដោយសារតែមេរោគទាំងពីរនេះគឺស្រដៀងគ្នា ហើយរហូតមកដល់ពេលនេះវាកំពុងរីករាលដាលឆ្លងដល់មនុស្សជាង ១៦,០០០ នាក់នៅក្នុង ៧៥ ប្រទេសចាប់តាំងពីខែឧសភាមក ។

គួរបញ្ជាក់ថា មេរោគនេះរីករាលដាលតាមរយៈការទំនាក់ទំនងជិតស្និទ្ធដែលភាគច្រើនកើតឡើងក្នុងចំណោមបុរសដែលរួមភេទជាមួយបុរស ហើយក៏ទំនងជាបណ្តាលឲ្យមានរោគសញ្ញាដូចជំងឺផ្តាសាយ គ្រុនក្ដៅ កន្ទួល ហើមកូនកណ្ដុរ និងខ្ទុះដំបៅស្បែកជាដើម ។ ចំណែកការឆ្លងវិញអាចតាមរយៈការប៉ះពាល់ជាមួយវត្ថុរាវក្នុងរាងកាយ ដំបៅស្បែក ឬផ្ទៃខ្ទុះខាងក្នុង ដូចជាក្នុងមាត់ ឬបំពង់ក ដំណក់ទឹកក្នុងផ្លូវដង្ហើម និងវត្ថុដែលមានមេរោគជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ EMA

ចុចអាន ៖ ប្រយ័ត្ន! ប្រើស្រោមអនាម័យពេលរួមភេទ ក៏មិនមែនជាការការពារ ១០០ ភាគរយប្រឆាំង ជំងឺអុតស្វា ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម