Connect with us

សុខភាព

ជំងឺអុតស្វាកំពុងវាយលុកខ្លាំង WHO ណែនាំចំណុចសំខាន់ៗ ដើម្បីកាត់បន្ថយការឆ្លង (មានវីដេអូ)

បានផុស

នៅ

ស្របពេលដែលករណីជំងឺអុតស្វាកំពុងកើនឡើងជាសកល អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យក្រុមមនុស្សដែលងាយរងគ្រោះបំផុតដោយសារវីរុសនេះ គឺក្រុមបុរសដែលរួមភេទជាមួយបុរសដូចគ្នា ត្រូវកំណត់ដៃគូផ្លូវភេទរបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខ WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានថា វិធីល្អបំផុតដើម្បីការពារប្រឆាំងនឹងការឆ្លងគឺ កាត់បន្ថយហានិភ័យនៃការប៉ះពាល់។

លោកបាននិយាយកាលពីថ្ងៃពុធថា “សម្រាប់បុរសដែលរួមភេទជាមួយបុរសដូចគ្នា នាពេលនេះត្រូវកាត់បន្ថយចំនួនដៃគូរួមភេទរបស់អ្នក ពិចារណាឡើងវិញអំពីការរួមភេទជាមួយដៃគូថ្មី និងការផ្លាស់ប្តូរព័ត៌មានលម្អិតទំនាក់ទំនងជាមួយដៃគូថ្មី ដើម្បីអនុញ្ញាតឲ្យមានការតាមដានប្រសិនបើចាំបាច់”។

ប្រមុខ WHO លោក Tedros Adhanom Ghebreyesus

ការកើនឡើងនៃករណីឆ្លងមេរោគអុតស្វា ត្រូវបានគេរាយការណ៍ចាប់តាំងពីដើមខែឧសភា ខាងក្រៅបណ្តាប្រទេសនៅតំបន់អាហ្វ្រិកខាងលិច និងកណ្តាល។

លោក Tedros បាននិយាយថា ការឆ្លងជំងឺអុតស្វាជាង ១៨ ០០០ករណី ត្រូវបានរាយការណ៍ទៅ WHO ពីប្រទេសចំនួន៧៨ ដោយក្នុងនោះ ៧០%នៃករណីឆ្លង ត្រូវបានរាយការណ៍នៅក្នុងទ្វីបអឺរ៉ុប និង ២៥%នៅអាមេរិក។

លោកបន្ថែមថា ការស្លាប់មនុស្សចំនួន៥នាក់ត្រូវបានរាយការណ៍ ចាប់តាំងពីខែឧសភាមក ហើយប្រហែល១០%នៃអ្នកឆ្លង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ប្រហែល ៩៨%នៃករណីឆ្លង គឺបានកើតឡើងចំពោះបុរសដែលរួមភេទជាមួយបុរសដូចគ្នា៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ តើអ្នកបានដឹងអ្វីខ្លះហើយ ពីជំងឺអុតស្វា ដែល WHO ប្រកាសជា ភាពអាសន្នសុខភាពសកល?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣៩ នាទីutes មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម