សុខភាព
បាក់តេរី សាហាវ ត្រូវបានរកឃើញលើទឹកដី សហរដ្ឋអាមេរិក ជាលើកដំបូង
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែកក្កដាថា បាក់តេរីដែលទទួលខុសត្រូវចំពោះជំងឺ ដែលសម្លាប់មនុស្សរហូតដល់ទៅ ៥០ភាគរយនៃអ្នកឆ្លងវា ត្រូវបានរកឃើញនៅលើទឹកដីសហរដ្ឋអាមេរិក ជាលើកដំបូង។

បាក់តេរី Burkholderia pseudomallei ដែលជាមូលហេតុនៃជំងឺ មេឡូអ៊ីដ (Meliodosis) ត្រូវបានគេរកឃើញក្នុងសំណាកដី និងទឹក នៅឈូងសមុទ្រ Mississippi។
បាក់តេរីនេះ ត្រូវបានរកឃើញ ជាផ្នែកមួយនៃការស៊ើបអង្កេតលើករណីចំនួនពីរ នៅក្នុងតំបន់នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ជនជាតិអាមេរិករាប់សិបនាក់ បានឆ្លងជំងឺដ៏កាចសាហាវនេះជារៀងរាល់ឆ្នាំ ប៉ុន្តែករណីភាគច្រើនគឺជាប់ទាក់ទងនឹងការធ្វើដំណើរទៅបរទេស។

ពីមុន គេដែលមិនគិតថា បាក់តេរីនេះ ត្រូវបានរកឃើញនៅសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែការរកឃើញនេះមានន័យថា ជនជាតិអាមេរិក ឥឡូវអាចឆ្លងជំងឺនៅក្នុងប្រទេស។ យ៉ាងណាក្តី ក្រុមមន្ត្រីបាននិយាយភ្លាមៗថា ហានិភ័យចំពោះសាធារណជន នៅតែមានកម្រិតទាប។
នៅទូទាំងពិភពលោក ពាក់កណ្តាលនៃអ្នកជំងឺនេះ បានទទួលមរណភាព។ អ្នកជំនាញបានព្រមានថា ការរកឃើញនេះគឺជារឿងមិនធម្មតាឡើយ ហើយបានព្រមានអ្នកស្រុកឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

CDC បាននិយាយនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា វាមិនច្បាស់ទេថា តើបាក់តេរីនេះមាននៅក្នុងសហរដ្ឋអាមេរិករយៈពេលប៉ុន្មានហើយ ឬថាតើវាស្ថិតនៅក្នុងរដ្ឋផ្សេងទៀតដែរឬទេ។ ប៉ុន្តែពួកគេបានសង្កត់ធ្ងន់ថា លក្ខខណ្ឌបរិស្ថាននៅតាមបណ្តោយឆ្នេរសមុទ្រ គឺអំណោយផលដល់បាក់តេរី អាចរស់នៅបាន។
ដូចការឆ្លងបាក់តេរីដទៃទៀតដែរ, ជំងឺ មេឡូអ៊ីដ ត្រូវបានបង្កឡើងនៅពេលដែលមនុស្សម្នាក់ប៉ះពាល់នឹងបាក់តេរី Burkholderia pseudomallei តាមរយៈដី ឬទឹក។ ការឆ្លងជំងឺនេះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ គឺអាចកើតឡើង ប៉ុន្តែកម្រណាស់។

ក្រោយប៉ះពាល់ជាមួយបាក់តេរី អ្នកខ្លះអាចចេញរោគសញ្ញាក្នុងរយៈពេល២៤ម៉ោង ខណៈអ្នកខ្លះមិនមានអាការអ្វីសោះ រហូតដល់ពេល២ ទៅ៤ សប្តាហ៍។
ជាញឹកញយ ជំងឺនេះត្រូវបានអ្នកជំនាញសុខភាព ច្រឡំថាជារោគរបេង រលាកសួត ឬបញ្ហាសួតផ្សេងទៀត ព្រោះវាមានរោគសញ្ញាស្រដៀងគ្នា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សហរដ្ឋអាមេរិក ក្លាយជាប្រទេសមានករណីឆ្លងជំងឺអុតស្វា ច្រើនជាងគេបំផុត លើពិភពលោក

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?