Connect with us

សុខភាព

កុំប្រហែសខ្លួន គួរដឹងពីសញ្ញាគ្រោះថ្នាក់ទាំង ៨ នៃមហារីកក្រពះពោះវៀន និងវិធីការពារ

បានផុស

នៅ

មហារីក​ក្រពះ​ពោះវៀន គឺជា​មូលហេតុ​ចម្បង​នៃ​ការស្លាប់ ដោយ​ជំងឺមហារីក​។ ប្រភេទ​មហារីក​ក្រពះ​ពោះវៀន ជា​ទូទៅ​គឺ​មហារីក​ថ្លើម មហារីក​ពោះវៀនធំ មហារីក​ក្រពះ មហារីកបំពង់​អាហារ និង​មហារីក​លំពែង។ ជាទូទៅ មហារីក​ក្រពះ​ពោះវៀន​ ច្រើន​កើត​លើ​បុរស ហើយ​ហានិភ័យ​កើន​ឡើង​តាម​អាយុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ​នៃ​ជំងឺ​មហារីក​ពោះវៀន​ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត Piyaphan Prukpanich គ្រូពេទ្យ​ផ្នែក​ខាងក្នុងនៃ​មន្ទីរពេទ្យ​ជូឡាឡុងកនថៃ បាននិយាយថា ​ហ្សែននៃជំងឺ​មហារីក​ពោះវៀន អាចបណ្ដាលមកពី​ជាតិសាសន៍ ប្រវត្តិ​ជំងឺ ប្រវត្តិ​គ្រួសារ​នៃ​ជំងឺ​មហារីក​ក្រពះ​ពោះវៀន ឬ​មហារីក​ពីមុននៃសរីរាង្គផ្សេងទៀតដូចជា អូវែ ស្បូន សុដន់ កត្តាបរិស្ថាន និងអាកប្បកិរិយាហានិភ័យសុខភាព ការទទួលទានអាហារ​ដែល​មាន​ផ្ទុក​សារធាតុ​បង្កមហារីកដូចជា N-nitroso ត្រូវបានរកឃើញនៅក្នុងបរិស្ថាន។ ជាពិសេសនៅក្នុងអាហារដុត អាហារដែលមានជាតិ fermented ដូចជា ត្រីប្រៃ បង្គាក្រៀម បង្គា ត្រីប្រឡាក់ ប្រហិត មឹកស្ងួត សាច់ក្រកចិ។ល។ អាកប្បកិរិយាជក់បារី ផឹកស្រា កត្តាខាងក្នុងគឺជាមូលហេតុចម្បង ឬពន្លឿនការវិវត្តនៃជំងឺមហារីកកាន់តែលឿន ឬហានិភ័យខ្ពស់។

សញ្ញា​គ្រោះថ្នាក់ ៨ ប្រភេទ​ មហារីកក្រពះពោះវៀន ប្រសិនបើអ្នកមានភាពមិន​ប្រក្រតី​ណាមួយ​ដូចខាងក្រោម គួរតែ​ទៅជួបគ្រូពេទ្យជាបន្ទាន់

ពិបាក​លេប​ឬទំពា​អាហារ

បាត់បង់ចំណង់​អាហារ មានអារម្មណ៍ឆ្អែតលឿន ញ៉ាំ​តិច

ការ​ឈឺ​ទ្រូង​រ៉ាំរ៉ៃ ក្អួត​ឈាម

ឈឺពោះដែលមិនបាត់ទៅវិញដោយខ្លួនឯង។

ឈឺពោះ​ពេលយប់រហូតដល់គេងមិនលក់

ការ​ផ្លាស់ប្ដូរ​ការ​បញ្ចេញចោល លាមក​តិចជាង​មុន លាមកខ្មៅ ក្រហម ឬមានឈាម

រាងកាយពណ៌លឿង ភ្នែក​លឿង ក្បាលពោះធំ ដុំពកក្នុងក្រពះ

ស្រក​ទម្ងន់​ភ្លាមៗ អស់កម្លាំង ស្លេកស្លាំង។

វិធី​ការពារ​មហារីក​ពោះវៀន

-ត្រូវពិនិត្យនៅអាយុ៥៥ ឆ្នាំ ឬ​ចាស់​ជាង​នេះ ព្រោះ​ជំងឺ​នេះ​អាច​ព្យាបាល​បាន ប្រសិន​បើ​រក​ឃើញ​នៅ​ដំណាក់កាល​ដំបូង

-ចៀសវាង​អាហារ​ប្រៃ អាហារ​ដុត​​ដែល​បណ្ដាល​ឲ្យ​រលាក​រ៉ាំរ៉ៃ និង​អាច​បណ្ដាល​ឲ្យ​កើត​មហារីក

-ត្រូវ​ប្រាកដ​ថា​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់។

-បរិភោគ​ផ្លែឈើ​និង​បន្លែ

-ហាម​ជក់បារី

-ប្រញាប់​ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើមានហានិភ័យនៃជំងឺ ឬ​ចាប់ផ្តើម​មាន​រោគ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​ជាដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មហារីកក្រពះដំណាក់កាលដំបូង អាចចេញសញ្ញាទាំងនេះលើផ្ទៃមុខ

ចុចអាន៖ចេញសញ្ញាសង្ស័យទាំងនេះ គួរជួបពេទ្យ អាចជារោគសញ្ញាមហារីកក្រពះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម