Connect with us

សុខភាព

រដ្ឋអាមេរិកមួយទៀត ប្រកាសអាសន្ន ជំងឺអុតស្វា

បានផុស

នៅ

កាលពីថ្ងៃទី០១ខែសីហា អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ជុំវិញការផ្ទុះឡើងនូវជំងឺអុតស្វា ដែលនេះជាវិធានការមួយ មានគោលបំណងជំរុញកិច្ចខិតខំប្រឹងប្រែងចាក់ថ្នាំបង្ការ ដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគដែលបានឆ្លងដល់ជនជាតិអាមេរិកជាង ៥៨០០នាក់ ហើយ។

អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom

កាលីហ្វ័រញ៉ា ដែលជារដ្ឋមានប្រជាជនច្រើនជាងគេបំផុតរបស់អាមេរិក បានបញ្ជាក់ពីករណីជំងឺអុតស្វាចំនួន ៨២៧ករណី គិតត្រឹមថ្ងៃចន្ទទី០១ខែសីហា ពោលគឺជារដ្ឋ ដែលមានការឆ្លងមេរោគអុតស្វាច្រើនលំដាប់ទី២ បន្ទាប់ពី ញូវយ៉ក ដែលបានរាយការណ៍ការឆ្លងសរុប ១៣៩០ករណី ហើយប្រកាសភាពអាសន្ន កាលពីថ្ងៃសៅរ៍ទី៣០ ខែកក្កដា។

ករណីដំបូងនៃជំងឺអុតស្វានៅសហរដ្ឋអាមេរិក ត្រូវបានបញ្ជាក់ក្នុងរដ្ឋ Massachusetts កាលពីថ្ងៃទី ២០ ខែឧសភា ខណៈករណីដំបូងនៅរដ្ឋកាលីហ្វ័រញ៉ា គឺជាមនុស្សម្នាក់ដែលឆ្លងមេរោគនៅក្រៅប្រទេស ហើយត្រូវបានបញ្ជាក់នៅប្រាំថ្ងៃក្រោយមក។

ការប្រកាសរបស់លោក Newsom បានកើតឡើងរយៈពេលប្រាំបួនថ្ងៃ បន្ទាប់ពី WHO ប្រកាសភាពអាសន្នសុខភាពជាសកល ដែលជាកម្រិតនៃការប្រុងប្រយ័ត្នខ្ពស់បំផុតរបស់ទីភ្នាក់ងារនេះ ជុំវិញមេរោគដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថា ប្រទេសប្រហែល៧០ ដែលមេរោគអុតស្វាមិនត្រូវបានចាត់ទុកថាជាជំងឺឆ្លងតាមតំបន់ គឺបានរាយការណ៍អំពីការផ្ទុះឡើង ដោយករណីទូទាំងពិភពលោកបានកើនលើស ២២ ១០០៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អេស្ប៉ាញ មានអ្នកស្លាប់ម្នាក់ទៀតហើយ ដោយសារ ជំងឺអុតស្វា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្ត​ហោះឈ្លប​យក​ការណ៍​របស់​​អាមេរិក​ធ្លាក់​​នៅភាគខាងត្បូងហ្វីលីពីន​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្តហោះដឹកអ្នកដំណើរអាមេរិកមួយគ្រឿង បាត់ចេញពីរ៉ាដា មិនដឹងជោគវាសនាទៅជាយ៉ាងណា

សន្តិសុខសង្គម៥១ នាទីutes មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំសំពៅ
សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

ផ្សារក្រមួន
សន្តិសុខសង្គម៩ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម