សុខភាព
ថៃ រកឃើញករណីទី៣ នៃជំងឺអុតស្វា
បុរសជនជាតិអាល្លឺម៉ង់ម្នាក់ បានធ្វើតេស្តវិជ្ជមានជំងឺអុតស្វា នៅខេត្តភូកេត ដោយធ្វើឲ្យគាត់ក្លាយជាករណីជំងឺអុតស្វាទី៣ របស់ប្រទេសថៃ។

អ្នកទេសចរអាយុ ២៥ ឆ្នាំរូបនេះ បានធ្វើដំណើរទៅប្រទេសថៃកាលពីថ្ងៃទី ១៨ ខែកក្កដាដើម្បីលំហែកាយនៅភូកេត។ ក្រោយមកដល់ប្រទេសថៃ មិនបានប៉ុន្មានផង គាត់ចាប់ផ្តើមចេញរោគសញ្ញាជំងឺអុតស្វា។
ដំបូង បុរសរូបនោះមានអាការគ្រុនក្តៅ និងហើមកូនកណ្តុរ។ ក្រោយមក គាត់ចេញកន្ទួលលើប្រដាប់ភេទ ហើយរាលដាលពេញរាងកាយ ដូច្នេះគាត់បានទៅមន្ទីរពេទ្យនៅភូកេត ដែលជាកន្លែង គាត់ត្រូវបានធ្វើតេស្តរកមេរោគដោយម៉ាស៊ីន PCR។ នៅថ្ងៃទី៣ ខែសីហា លទ្ធផលចេញមកគឺវិជ្ជមាន។

គួរបញ្ជាក់ថា អ្នកទីមួយដែលធ្វើតេស្តវិជ្ជមាន ជំងឺអុតស្វានៅក្នុងប្រទេសថៃ គឺបុរសជនជាតិនីហ្សេរីយ៉ាអាយុ ២៧ ឆ្នាំនៅភូកេត ដែលរត់មកកម្ពុជា ហើយអ្នកទីពីរ គឺជាបុរសជនជាតិថៃអាយុ ៤៧ឆ្នាំនៅទីក្រុងបាងកក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច