សុខភាព
ជំងឺរលាកថ្លើម B និង C អាចធ្វើឲ្យប្រុសៗអត់កូន?
ជំងឺរលាកថ្លើមដែលកើតឡើងញឹកញាប់មានបីប្រភេទគឺ ជំងឺរលាកថ្លើមប្រភេទA, B និងC។ រោគសញ្ញានៃប្រភេទជំងឺនីមួយៗមានលក្ខណៈខុសគ្នា និងមានវិធីព្យាបាលផ្សេងៗពីគ្នា។ ទោះបីជាជំងឺរលាកថ្លើម អាចឆ្លងតាមវិធីផ្សេងៗជាច្រើនក៏ពិតមែន ប៉ុន្តែជំងឺនេះឆ្លងញឹកញាប់បំផុតតាមការរួមភេទ ហើយគ្នាយើងជាច្រើនប្រហែលជាមិនដឹងទេថា ជំងឺរលាកថ្លើមប្រភេទB និងC ជាមូលហេតុចម្បងដែលធ្វើឲ្យគូស្នេហ៍មួយចំនួនគ្មានកូន។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/ប្រុសអត់កូន១.jpg)
រលាកថ្លើមប្រភេទB
រលាកថ្លើមប្រភេទB ជាប្រភេទនៃការបង្ករោគក្នុងថ្លើម។ រោគសញ្ញានៃជំងឺនេះ រួមមានជំងឺខាន់លឿង ក្ដៅខ្លួន អស់កម្លាំង ឈឺក្រពះ ឈឺសន្លាក់ និងលាមកមានពណ៌ស។ ជាទូទៅ ជំងឺរលាកថ្លើមប្រភេទB ត្រូវការរយៈពេល៦ខែ ដើម្បីចេញរោគសញ្ញា ហើយអ្នកជំងឺជាងមួយភាគបីពុំដឹងថាខ្លួនកើតជំងឺនេះឡើយ។ ជាទូទៅ ជំងឺប្រភេទនេះអាចឆ្លងតាមរយៈការរួមភេទ ការប្រើសឺរ៉ាំង ឬម្ជុលរួមគ្នា ឬពីម្ដាយទៅកូន។
រលាកថ្លើមប្រភេទC
ចំណែកជំងឺរលាកថ្លើមប្រភេទC អាចបណ្ដាលឲ្យខូចថ្លើមធ្ងន់ធ្ងរ ដោយចេញរោគសញ្ញានៅចន្លោះរយៈពេល២សប្ដាហ៍ ទៅ៦សប្ដាហ៍ក្រោយឆ្លងមេរោគ។ រោគសញ្ញាទាំងនេះ រួមមានគ្រុនក្ដៅ កើតជំងឺខាន់លឿង អស់កម្លាំង បាត់បង់ចំណង់អាហារ ចង្អោរ ឈឺក្រពះ ក្អួត ឈឺសន្លាក់ លាមកពណ៌ស និងទឹកនោមមានពណ៌ស្រអាប់។ ជំងឺរលាកថ្លើមប្រភេទនេះឆ្លងតាមការរួមភេទ មានដៃគូច្រើន ប្រើប្រាស់ម្ជុល គ្រឿងញៀន ឬសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនរួមគ្នា ការសាក់ ឬចោះក្រវិល ឬចោះផ្នែកផ្សេងៗនៃរាងកាយដែលគ្មានអនាម័យ និងការឆ្លងពីម្ដាយទៅទារក។
ផលប៉ះពាល់លើលទ្ធភាពមានកូនរបស់បុរស
ជាក់ស្ដែង មានមេរោគជាច្រើនដែលអាចប៉ះពាល់ដល់មេជីវិតឈ្មោល និងបណ្ដាលឲ្យប្រុសៗមិនអាចមានកូនបាន។ យោងតាមការសិក្សាបានបង្ហាញថា ជំងឺរលាកថ្លើមប្រភេទC អាចនាំឲ្យមេជីវិតឈ្មោលមិនប្រក្រតីកើនឡើង និងថយចុះនៃចលនារបស់មេជីវិតឈ្មោល។ ស្រដៀងគ្នានេះដែរ ប្រូតេអ៊ីន’S’ នៅក្នុងជំងឺរលាកថ្លើមប្រភេទB ក៏មានឥទ្ធិពលកាត់បន្ថយចលនារបស់មេជីវិតឈ្មោល និងអត្រានៃការបង្កកំណើតក្នុងមេជីវិតឈ្មោល ដល់ទៅជាងពាក់កណ្ដាលផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/ប្រុសអត់កូន២.jpg)
ការពារខ្លួនពីជំងឺរលាកថ្លើមB ដោយការចាក់វ៉ាក់សាំង
ការចាក់វ៉ាក់សាំង ជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីការពារខ្លួន និងមនុស្សជាទីស្រលាញ់ពីជំងឺរលាកថ្លើមប្រភេទB។ ដូច្នេះហើយ ចំពោះទារក និងកុមារដែលមានអាយុក្រោម១៨ឆ្នាំ គួរចាក់វ៉ាក់សាំងប្រភេទនេះ។ ចំណែកអ្នកដែលកើតជំងឺទឹកនោមផ្អែម មានដៃគូច្រើន ក៏ចាំបាច់ត្រូវចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទBដូចគ្នាដែរ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?