សុខភាព
ឆ្លងច្រើនទៅៗ សហរដ្ឋអាមេរិក ប្រកាសអាសន្នជំងឺអុតស្វា ហើយ!
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសថា ការផ្ទុះឡើងនៃជំងឺអុតស្វា គឺជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈ បន្ទាប់ពីករណីកើនឡើងច្រើនទៅៗ។

ការសម្រេចចិត្តនេះ នឹងពន្លឿនដល់ការចែកចាយវ៉ាក់សាំង ការព្យាបាល និងធនធានសហព័ន្ធ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ។
ការប្រកាសនេះ កើតឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) ចេញការប្រកាសអាសន្នខ្ពស់បំផុតរបស់ខ្លួន បន្ទាប់ពីករណីឆ្លងជំងឺអុតស្វា កើនឡើងទូទាំងពិភពលោក។

យោងតាមមន្ត្រីសុខាភិបាល, ករណីបានកើនឡើងដល់ ៦៦០០ នៅសហរដ្ឋអាមេរិក។
មួយភាគបួននៃករណីទាំងអស់ បានលេចឡើងនៅក្នុងរដ្ឋញូវយ៉ក ដែលបានប្រកាសភាពអាសន្នដោយខ្លួនឯង អំពីជំងឺនេះ កាលពីសប្តាហ៍មុន។

ចំណែករដ្ឋចំនួនពីរទៀត ដែលមានករណីឆ្លងអុតស្វាខ្ពស់បន្តបន្ទាប់ គឺកាលីហ្វ័រញ៉ា និងអ៊ីលីណយ បានប្រកាសភាពអាសន្នកាលពីដើមសប្តាហ៍នេះ។
ទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បង្ហាញថា មានករណីឆ្លងច្រើនជាង ២៦ ០០០ ត្រូវបានបញ្ជាក់ទូទាំងពិភពលោកនៅឆ្នាំនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី