Connect with us

សុខភាព

អ្នកជំងឺអុតស្វាគ្មានរោគសញ្ញា អាចចម្លងទៅអ្នកផ្សេងបានឬទេ?

បានផុស

នៅ

ជំងឺ​អុតស្វា​កំពុង​រាលដាល​យ៉ាង​ឆាប់​រហ័ស និង​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ដល់​ពិភពលោក​ទាំង​មូល។ រហូត​មក​​​ដល់​បច្ចុប្បន្ន​ ករណី​ឆ្លង​ជំងឺ​អុតស្វា​បាន​កើន​ឡើង​ដល់​២០ ០០០ករណី គិត​ត្រឹម​ថ្ងៃទី២ ខែកក្កដា ឆ្នាំ​២០២២ និង​​ឆ្លង​នៅ​ក្នុង​​បណ្ដា​ប្រទេស​ដែល​ពុំ​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​នេះ​ទៀត​ផង។ តើ​ជំងឺ​នេះ​មាន​រោគសញ្ញា​អ្វី​ខ្លះ? ហើយ​អ្នក​ជំងឺ​អាច​មិន​​មាន​រោគសញ្ញា​ដែរ​ទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ជំងឺ​ដែល​មិន​បង្ហាញ​រោគសញ្ញា​ ​អាច​ចម្លង​ទៅ​អ្នក​ដទៃ​បាន​អត់?​​

ក្នុង​ករណី​ដែល​​អ្នក​ជំងឺ​អុតស្វា​ មាន​ចេញ​រោគសញ្ញា​ យើង​អាច​នឹង​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​នៅ​ឲ្យ​ឆ្ងាយ និង​ជៀសវាង​ប៉ះពាល់​ផ្ទាល់​នឹង​អ្នក​ជំងឺ​។ ប៉ុន្តែ ចំពោះ​អ្នក​ជំងឺ​ដែល​មិន​បង្ហាញ​រោគសញ្ញា​ ក៏​នៅ​តែ​អាច​ចម្លង​ទៅ​អ្នក​ដទៃ​បាន​​ដូច​គ្នា ដែល​កត្តា​នេះ​អាច​បង្កើន​ហានិភ័យ​កាន់​តែ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​អុតស្វា។

ហេតុអ្វី​បាន​ជា​អ្នក​ជំងឺ​អុតស្វា​ខ្លះ​គ្មាន​រោគសញ្ញា?

​​​​អ្នក​ជំងឺ​មួយ​ចំនួន​អាច​គ្មាន​រោគសញ្ញា​នៅ​អំឡុង​ពេល​បង្ក​រោគ​ដែល​​​រយៈពេល​ពី​៥ ទៅ​២១​ថ្ងៃ​។ ក្នុង​ករណី​កម្រ​ខ្លះ យើង​អាច​នឹង​ឃើញ​មាន​រោគសញ្ញា​តិចតួច ដែល​ពិបាក​កត់​សម្គាល់។ ប្រសិនបើ​គ្នា​យើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ ហើយ​មេរោគ​ដែល​ចូល​ក្នុង​រាងកាយ​​តិច​តួច នោះ​យើង​អាច​នឹង​គ្មាន​រោគសញ្ញា ប៉ុន្តែ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន។ ​​​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា បុរស​ចំនួន​បី​នាក់​ដែល​ឆ្លង​វីរុស​អុតស្វា​នេះ​ មិន​មាន​លេច​ចេញ​រោគសញ្ញា​អ្វី​ឡើយ។ អ្នក​ទាំង​បី​សុទ្ធ​តែ​​បញ្ជាក់​​ថា​ ខ្លួន​មិន​មាន​រោគសញ្ញា​នៅ​​មុន​ និង​ក្រោយ​យក​សំណាក​​នោះ​ទេ​។

គន្លឹះ​បញ្ចៀស​ការ​ចម្លង​រោគ​ទៅ​អ្នក​ផ្សេង​ទៀត

ពិត​ណាស់​ យើង​មិន​គួរ​រង់ចាំ​រហូត​ដល់​ចេញ​រោគសញ្ញា​ដូចជា​កន្ទួល ឬ​​ពងបែក​នៅ​លើ​ស្បែក ដើម្បី​បញ្ជាក់​ថា​ខ្លួន​កើត​ជំងឺ​អុតស្វា​ឡើយ។ ប្រការ​ល្អ គ្នា​យើង​ដែល​សង្ស័យ​​ថា​ខ្លួន​កើត​ជំងឺ​នេះ ទោះ​បី​ជា​គ្រាន់​តែ​ក្ដៅ​ខ្លួន​តិចតួច​ក៏​ដោយ គួរ​​តែ​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ផ្សេង​ទៀត។ អាការៈ​មួយ​ចំនួន​ដូចជា​គ្រុន​ក្ដៅ​តិចតួច ខ្សោយ​ មិន​ស្រួល​ខ្លួន​ គ្មាន​កម្លាំង​កំហែង ដែល​មាន​រយៈពេល​ច្រើន​ជាង​២ឬ​៣​ថ្ងៃ ​ចាំបាច់​ឲ្យ​យើង​​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ឆ្លងច្រើនទៅៗ សហរដ្ឋអាមេរិក ប្រកាសអាសន្នជំងឺអុតស្វា ហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៥ នាទីutes មុន

ឯកឧត្ដម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២៦ នាទីutes មុន

ឯកឧត្ដម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២៦ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២៧ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២៧ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ៥៨ នាទីutes មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

សេចក្ដីជូនដំណឹង២៧ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២៧ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម