Connect with us

សុខភាព

លោកស្រី ឱ វណ្ណឌីន ៖ ជនជាតិនីហ្សេរីយ៉ាមានជំងឺអុតស្វា ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ​ហើយ​

បានផុស

នៅ

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ៦ សីហា​នេះ​ថា ជនជាតិ​នីហ្សេរីយ៉ា​ដែល​សម្រាក​ព្យាបាល​ជំងឺ​អុត​ស្វា​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​នា​ពេល​កន្លងមក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​រួចហើយ នៅ​ព្រឹក​ថ្ងៃ​ទី ៦ ខែ​សីហា ឆ្នាំ ២០២២ បន្ទាប់ពី​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​អុត​ស្វា បញ្ជាក់​ពី​មន្ទីរ​ពិសោធន៍​ប៉ាស្ទ័រ​កម្ពុជា កាលពី​ថ្ងៃ​ទី ៥ ខែ​សីហា ឆ្នាំ ២០២២ រួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​បន្ត​ថា បច្ចុប្បន្ន បុគ្គល​រូប​នេះ ត្រូវ​បាន​ប្រគល់​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​រួចហើយ​ដែរ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់​ទៅតាម​ការចាត់ចែង​របស់​សមត្ថកិច្ច។

លោកស្រី​បាន​បន្ត​ទៀត​ថា សូម​បងប្អូន​សាធារណជន​ចូលរួម​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ពី​ការ​ចម្លង​ជំងឺ​អុត​ស្វា​តាម​ការណែនាំ​ក្រើនរំលឹក​បន្ថែម​ទៀត​របស់​ក្រសួង​សុខាភិបាល ដែល​បាន​ចេញ​ផ្សាយ​ពី​ថ្ងៃ​ទី ៥ ខែ​សីហា ឆ្នាំ ២០២២ កន្លង​មក​នេះ។

លោកស្រី​បាន​ណែនាំ​ថា សូម​កុំ​ភ្លេច​បន្ត​អនុវត្ត​វិធានការ “៣ ការពារ និង ៣ កុំ និង​ចាក់​វ៉ាក់សាំង​កូវីដ​-១៩” ជាពិសេស​ដូស​ជំរុញ (​ទី ៣,ទី ៤,និង​ទី ៥) ពេល​ដល់​វេន​លោកអ្នក​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​សុខភាព​ផ្ទាល់ខ្លួន​លោកអ្នក និង​អ្នកជា​ទី​ស្រឡាញ់​របស់​លោក​អ្នក។

គួរ​បញ្ជាក់​ថា បុរស​ជនជាតិ​នីហ្សេរីយ៉ា​ឆ្លង​ជំងឺ​អុត​ស្វា​នេះ​មានឈ្មោះ អូសម៉ុងសាហាហ្សីរីម មាន អាយុ ២៧ ឆ្នាំ បាន​គេច​ខ្លួន​ពី​ប្រទេស​ថៃ ហើយ​បាន​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា ត្រូវបាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី ២៣ កក្កដា នៅ​ម្តុំ​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៩ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម