Connect with us

សុខភាព

កូវីដផង អុតស្វាផង ពេលនេះ អាមេរិក ប្រកាសរាលដាលជំងឺធ្ងន់ធ្ងរមួយទៀត សង្ស័យឆ្លងជាង ១០០នាក់ហើយ

បានផុស

នៅ

ស្របពេលដែលជំងឺកូវីដ១៩ និងអុតស្វា នៅតែចោទជាបញ្ហាប្រឈមនោះ ពេលនេះ មន្ត្រីសុខាភិបាលរដ្ឋញូវយ៉កបានចង្អុលបង្ហាញ អំពីករណីបន្ថែមនៃមេរោគគ្រុនស្វិតដៃជើង នៅក្នុងសំណាកទឹកសំណល់ យកមកពីតំបន់ចំនួនពីរផ្សេងគ្នា ដែលនាំឲ្យពួកគេព្រមានថា មនុស្សរាប់រយនាក់អាចនឹងឆ្លងមេរោគធ្ងន់ធ្ងរនេះ រួចទៅហើយ។

ពីរសប្តាហ៍មុន នាយកដ្ឋានសុខភាពរដ្ឋញូវយ៉ក បានរាយការណ៍អំពីករណីជំងឺគ្រុនស្វិតដៃជើងជាលើកដំបូងរបស់អាមេរិក ក្នុងរយៈពេលជិតមួយទសវត្សរ៍ នៅតំបន់ Rockland ភាគខាងជើងទីក្រុងញូវយ៉ក។

ក្រុមមន្ត្រីនិយាយថា ករណីនេះបានកើតឡើងចំពោះមនុស្សវ័យជំទង់ដែលមានសុខភាពល្អប៉ុន្តែមិនបានចាក់វ៉ាក់សាំង ហើយបានវិវត្តទៅជាខ្វិនជើង។

ចាប់តាំងពីពេលនោះមក សំណាកទឹកសំណល់វិជ្ជមានចំនួន៣ យកមកពីតំបន់ Rockland និង ចំនួន ៤ យកមកពីតំបន់ Orange នៅជាប់នោះ ត្រូវបានរកឃើញ ហើយមានទំនាក់ទំនងហ្សែនទៅនឹងករណីទី១។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ មន្ទីរសុខាភិបាលបាននិយាយ មេរោគគ្រុនស្វិតដៃជើងកំពុងរីករាលដាលនៅក្នុងសហគមន៍មូលដ្ឋាន។

ស្នងការសុខភាពរដ្ឋ វេជ្ជបណ្ឌិត Mary T. Bassett បាននិយាយថា “ផ្អែកលើការផ្ទុះឡើងនៃជំងឺគ្រុនស្វិតដៃជើងមុននេះ ប្រជាជនញូវយ៉កគួរតែដឹងថា សម្រាប់រាល់ករណីនៃជំងឺគ្រុនស្វិតដៃជើងដែលត្រូវបានសង្កេតឃើញ ប្រហែលជាមានមនុស្សរាប់រយនាក់ផ្សេងទៀតទៅហើយ បានឆ្លងមេរោគនេះ។ គួបផ្សំនឹងការរកឃើញក្នុងទឹកសំណល់ចុងក្រោយនេះ នាយកដ្ឋានកំពុងព្យាបាលអ្នកជំងឺស្វិតដៃជើងតែមួយករណី។ នៅពេលយើងសិក្សាបន្ថែម អ្វីដែលយើងដឹងគឺច្បាស់ថា ជំងឺគ្រុនស្វិតដៃជើងកំពុងបង្កគ្រោះថ្នាក់ដល់ ញូវយ៉ក នៅថ្ងៃនេះ”។

នាយកដ្ឋានសុខាភិបាលបានរំលឹកឡើងវិញថា ខ្លួននៅតែកំពុងស៊ើបអង្កេតប្រភពដើមនៃមេរោគនេះ ហើយនិយាយថា ខ្លួនមិនទាន់ច្បាស់ទេថាតើអ្នកឆ្លងនៅក្នុងតំបន់ Rockland មានទំនាក់ទំនងទៅនឹងករណីផ្សេងទៀតដែរឬក៏យ៉ាងណា។

គ្រុន​ស្វិតដៃជើង ​គឺជា​ជំងឺ​ធ្ងន់ធ្ងរ និង​គំរាមកំហែងដល់​អាយុជីវិត​។ វាឆ្លងខ្លាំង ហើយអាចចម្លងដោយមនុស្សដែលមិនទាន់មានរោគសញ្ញា។ រោគសញ្ញាជាធម្មតាលេចឡើងក្នុងរយៈពេល ៣០ ថ្ងៃនៃការឆ្លង ហើយអាចមានលក្ខណៈស្រាល ឬដូចផ្តាសាយដែរ។ អ្នក​ខ្លះ​ អាច​ខ្វិន ឬ​ស្លាប់ ក្រោយឆ្លងមេរោគនេះ។

មុនពេលវ៉ាក់សាំងជំងឺគ្រុនស្វិតដៃជើងត្រូវបានណែនាំនៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ជនជាតិអាមេរិករាប់ពាន់នាក់បានស្លាប់ដោយការផ្ទុះឡើងនៃជំងឺនេះ ហើយមនុស្សរាប់ម៉ឺននាក់ ភាគច្រើនជាកុមារ ត្រូវពិការដៃជើង។ បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ ជំងឺគ្រុនស្វិតដៃជើងត្រូវបានប្រកាស លុបបំបាត់ជាផ្លូវការនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៧៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CBS

ចុចអាន៖ សហរដ្ឋអាមេរិក រកឃើញករណីជំងឺគ្រុនស្វិតដៃជើង ជាលើកដំបូង ក្នុងរយៈពេលជិតមួយទសវត្សរ៍

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម