សុខភាព
ចិន ផ្ទុះមេរោគថ្មី មានអត្រាមរណភាពខ្ពស់ជាង កូវីដ១៩ ពេលនេះឆ្លងដល់មនុស្ស ៣៥នាក់ហើយ
ក្រុមវេជ្ជបណ្ឌិត បានសម្តែងក្តីព្រួយបារម្ភអំពីការផ្ទុះមេរោគថ្មីមួយ ដែលពេលនេះ បានឆ្លងដល់មនុស្សចំនួន ៣៥នាក់ហើយនៅក្នុងប្រទេសចិន។

ប្រភេទថ្មីនៃមេរោគកើតចេញពីសត្វ Henipavirus ដែលគេដាក់ឈ្មោះថា Langya ឬ LayV ត្រូវបានរកឃើញនៅក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន និងខេត្ត Henan ភាគកណ្តាលប្រទេសចិន។
មេរោគថ្មីនេះ ត្រូវបានរកឃើញនៅក្នុងសំណាកបំពង់ក ពីអ្នកជំងឺគ្រុនក្តៅនៅភាគខាងកើតប្រទេសចិន ដែលមានប្រវត្តិទាក់ទងជាមួយសត្វក្នុងរយៈពេលថ្មីៗ។

ក្រុមអ្នកប្រាជ្ញដែលចូលរួមក្នុងការសិក្សានេះ បានចង្អុលបង្ហាញថា មេរោគពពួក Henipavirus ដែលទើបនឹងរកឃើញនេះ គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងករណីគ្រុនក្តៅមួយចំនួន ហើយអ្នកឆ្លងមានចេញរោគសញ្ញាដូចជា គ្រុនក្តៅ អស់កម្លាំង ក្អក មិនឃ្លានចំណី ស្រវាំងភ្នែក និងចង្អោរ។
ការស៊ើបអង្កេតបន្ថែមបានរកឃើញថា ២៦ ករណីក្នុងចំណោម ៣៥ករណីនៃការឆ្លងមេរោគ Langya ក្នុងខេត្ត Shandong និង Henan មានចេញរោគសញ្ញាដូចជា គ្រុនក្តៅ ឆាប់ខឹង ក្អក មិនឃ្លានអាហារ ស្រវាំងភ្នែក ចង្អោរ ឈឺក្បាល និងក្អួត។

មេរោគ Henipavirus អាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរលើសត្វ និងមនុស្ស ហើយត្រូវបានចាត់ថ្នាក់ជាមេរោគជីវសុវត្ថិភាពកម្រិតទី៤ ដែលមានអត្រាមរណភាពចន្លោះពី ៤០ ទៅ ៧៥ ភាគរយ ពោលគឺខ្ពស់ជាងអត្រាស្លាប់របស់ វីរុសកូវីដ១៩។ នេះបើយោងតាមទិន្នន័យពីអង្គការសុខភាពពិភពលោក (WHO)។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នមិនមានវ៉ាក់សាំង ឬការព្យាបាលសម្រាប់មេរោគពពួក Henipavirus នេះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Global Times, Daily Mail
ចុចអាន៖ ចិន រកឃើញករណីជំងឺផ្តាសាយបក្សី H3N8 ឆ្លងពីសត្វទៅមនុស្ស ជាលើកដំបូង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង