Connect with us

សុខភាព

ការបរិភោគសាច់ឆ្កែអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស រហូតឈានដល់បាត់បង់ជីវិត

បានផុស

នៅ

នៅក្នុងតំបន់អាស៊ីភាគច្រើនសម្បួរទៅដោយការបរិភោគសាច់ឆ្កែ ព្រោះគេតែងជឿថា សាច់ឆ្កែជួយព្យាបាលជំងឺ និងជាថ្នាំដ៏ពិសេសមួយសម្រាប់ប៉ូវកម្លាំង។ ប៉ុន្តែ គេមិនបានដឹងឡើយថា សាច់ឆ្កែសម្បូរទៅដោយមេរោគ ព្រោះ ឆ្កែអនាថា និងឆ្កែមិនបានមើលថែដិតដល់ អាចបង្កឱ្យមនុស្សកើតជំងឺឆ្កែឆ្គួត និងជំងឺឆ្លងផ្សេងៗទៀត ជួនកាលឈានដល់ការបាត់បង់ជីវិតទៀតផង។ ការបរិភោគសាច់ឆ្កែ ធ្វើឱ្យមនុស្សអាចកើតនូវជំងឺឆ្កែឆ្គួត ជំងឺអាសន្នរោគ ជំងឺTrichinellosis  ជំងឺថ្លើម និងជំងឺឆ្លងផ្សេងៗទៀត។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.ជំងឺឆ្កែឆ្គួត៖ ជំងឺនេះ តែងមានគេភាន់ច្រឡំថា ទាល់តែឆ្កែឆ្គួតខាំទើបអាចឆ្លងជំងឺនេះបាន ប៉ុន្តែ ប្រសិនបើមនុស្សបរិភោគសាច់ឆ្កែដែលផ្ទុកនូវជំងឺនេះ ក៏អាចឆ្លងទៅកាន់មនុស្សបានផងដែរ។ ដូច្នេះ មនុស្សមិនគួរនាំគ្នាបរិភោគសាច់ឆ្កែទៀតឡើយ ព្រោះសាច់ឆ្កែដែលគេជ្រើសយកមកធ្វើអាជីវកម្មសុទ្ធសឹងតែជាឆ្កែអនាថា គ្មានការថែទាំបានត្រឹមត្រូវ និងមិនស្របច្បាប់ ជាហេតុធ្វើឱ្យគ្មានការពិនិត្យបានច្បាស់លាស់មុននឹងយកមកធ្វើជាអាហារឡើយ។ ជំងឺឆ្កែឆ្គួត អាចមានហានិភ័យខ្ពស់ក្នុងការឆ្លងមកមនុស្ស។ 

២.ជំងឺអាសន្នរោគ៖ មេរោគដែលមាននៅក្នុងខ្លួនឆ្កែ បានបង្កឱ្យកើតមាននូវជំងឺអាសន្នរោគដល់អ្នកបរិភោគ ដែលបង្កជាជំងឺរាគ ក្អួត ចុកពោះ ក្នុងកម្រិតធ្ងន់ធ្ងរ។ ទាំងនេះ បណ្តាលមកពីឆ្កែដែលគេយកមកធ្វើម្ហូបនោះ ជាឆ្កែអនាថា ឬមិនបានមើលថែត្រឹមត្រូវ។ 

៣. ជំងឺ Trichinellosis៖ ជំងឺនេះ វាមានភាពរីករាលដាលពីឆ្កែទៅមនុស្សបណ្តាលឱ្យរលាកក្នុងសរសៃឈាម វាត្រូវការពេលយូរក្នុងការបង្ហាញនូវរោគសញ្ញាទាំងនោះ។ នៅពេលមនុស្សមានជំងឺនេះ នឹងមានការហូរឈាមតាមក្រចកដៃ និងភ្នែក ហើយឈានដល់ស្លាប់តែម្តងក្នុងករណីធ្ងន់ធ្ងរ។ ក៏ប៉ុន្តែ មិនសូវមាននរណាបានជួបនូវជំងឺនេះឡើយ។ ម្យ៉ាងទៀត ជំងឺនេះមិនបានឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដូចផ្តាសាយទេ តែវាឆ្លងចំពោះអ្នកដែលបានបរិភោគឆ្កែមានផ្ទុកមេរោគនេះប៉ុណ្ណោះ។ 

សូមបញ្ជាក់ឲ្យដឹងថា សត្វឆ្កែប្រហែល ៣០លានក្បាល និងឆ្មា១០លានក្បាល ត្រូវបានសម្លាប់នៅទូទាំងអាស៊ីសម្រាប់បម្រើតម្រូវការរបស់មនុស្សជារៀងរាល់ឆ្នាំ ប៉ុន្តែនៅមិនទាន់មានច្បាប់ការពារច្បាស់លាស់នៅឡើយទេ។ អាជីវកម្មសាច់ឆ្កែនេះ មានការរីករាលដាលច្រើនបំផុតក្នុងប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី កម្ពុជា ឡាវ វៀតណាម និងផ្នែកមួយចំនួននៃភាគខាងជើងប្រទេសឥណ្ឌា។ ទោះយ៉ាងណាក៏ដោយ នៅទីក្រុងហុងកុង ហ្វីលីពីន  តៃវ៉ាន់ ថៃ និងសិង្ហបុរី បានហាមឃាត់ការជួញដូរ និងបរិភោគសាច់ឆ្កែ។ ការអនុវត្ត​នេះ ​ក៏​មាន​ជាទូទៅ​នៅ​កន្លែង​ខ្លះ ​នៅ​អឺរ៉ុប រុស្ស៊ី អាហ្វ្រិក និង​អាមេរិក​ឡាទីនផងដែរ៕ 

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៥ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម