សុខភាព
តើជំងឺរបេងជាជំងឺតំណពូជមែនឬទេ?
ជំងឺរបេង ជាជំងឺឆ្លងដែលបណ្ដាលមកពីមេរោគឈ្មោះបាស៊ីលដឺកុក(Bacille de Kock)។ មេរោគនេះឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការកណ្ដាស់ ការក្អក ឬការនិយាយគ្នា។ ការឆ្លងមានសភាពកាន់តែខ្លាំងពេលដែលយើងនៅក្នុងបន្ទប់បិទជិត គ្មានចរន្តខ្យល់ចេញចូល និងគ្មានពន្លឺគ្រប់គ្រាន់។ នេះជាមូលហេតុដែលជំងឺរបេងតែងកើតក្នុងគ្រួសារទាំងមូល ហើយសមាជិកកើតរោគរបេង។

យើងគួរស្វែងរកការពិនិត្យ រកជំងឺរបេងនៅពេលមានសញ្ញាដូចជា ៖
– ក្អកលើសពី២១ថ្ងៃ
– ក្អកមានឈាម
– ស្រកទម្ងន់ដោយគ្មានមូលហេតុ
– ក្ដៅខ្លួនពេលល្ងាច
– បែកញើសច្រើនពេលយប់
– មានសមាជិកក្នុងគ្រួសារកើតជំងឺរបេង។

ជំងឺរបេង ពុំមែនជាជំងឺតំណពូជទេ តែវាជាជំងឺឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈផ្លូវដង្ហើមដោយមេរោគរបេង។ យើងអាចព្យាបាលជំងឺនេះជាសះស្បើយបាន100 % ដោយប្រើថ្នាំប្រឆាំងនឹងមេរោគរបេង។

ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមលោកអ្នកប្រញាប់មកជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕



អត្ថបទ ៖ រស្មី

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល