សុខភាព
WHO ប្រាប់កុំឲ្យយល់ច្រឡំ ជំងឺអុតស្វា មិនទាក់ទងនឹងសត្វស្វាឡើយ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការផ្ទុះឡើងនៃជំងឺអុតស្វាមិនជាប់ទាក់ទងនឹងសត្វស្វានោះទេ បន្ទាប់ពីមានការវាយប្រហារជាច្រើនទៅលើសត្វស្វានៅប្រទេសប្រេស៊ីល ។
អ្នកនាំពាក្យរបស់ WHO លោកស្រី Margaret Harris បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា “អ្វីដែលមនុស្សយើងត្រូវដឹងគឺថា ការឆ្លងជំងឺអុតស្វាដែលយើងកំពុងឃើញគឺកើតឡើងពីទំនាក់ទំនងរវាងមនុស្ស និងមនុស្ស” ។
លោកស្រីបានទទូចថា សត្វស្វាមិនអាចត្រូវបានគេស្តីបន្ទោសចំពោះការកើនឡើងនៃជំងឺអុតស្វានោះទេ ជាពិសេសនៅក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការឡើងភ្នំដើម្បីតាមសម្លាប់ និងការបំពុលសត្វស្វានៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ ។
លោកស្រី Harris បានគូសបញ្ជាក់ថា ទោះបីជាឈ្មោះរបស់វា “Monkeypox” សំដៅលើសត្វស្វាក៏ដោយ ប៉ុន្តែសត្វស្វាមិនមែនជាភ្នាក់ងារចម្លងជំងឺមួយនេះ និងមិនមានជាប់ពាក់ព័ន្ធការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះនោះទេ ។
WHO បានដាក់ឈ្មោះជំងឺនេះថា “Monkeypox” ដោយសារតែមេរោគនេះត្រូវបានគេរកឃើញដំបូងនៅក្នុងសត្វស្វាដែលត្រូវបានរក្សាទុកសម្រាប់ការស្រាវជ្រាវនៅក្នុងប្រទេសដាណឺម៉ាក ប៉ុន្តែក្រោយមកជំងឺនេះត្រូវបានរកឃើញនៅក្នុងសត្វមួយចំនួនទៅវិញ ហើយញឹកញាប់បំផុតនោះគឺនៅក្នុងសត្វកកេរ ។
គួរបញ្ជាក់ថា ចាប់តាំងពីខែឧសភាមក ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺអុតស្វាជាង ៣១,៤០០ ករណី និងអ្នកស្លាប់ចំនួន ១២ នាក់ ដែលជាការផ្ទុះឆ្លងនៅខាងក្រៅបណ្តាប្រទេសនៅអាហ្វ្រិកខាងលិច និងកណ្តាល ដែលជំងឺនេះបានរីករាលដាលជាយូរមកហើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Sabah
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?