Connect with us

សុខភាព

ថៃ រកឃើញអ្នកកើតជំងឺអុតស្វា ករណីទី៥

បានផុស

នៅ

ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ​ដែល​ទើប​ត្រឡប់​មក​ពីទីក្រុង​ឌូបៃ បាន​ធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​មេរោគអុតស្វា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Anutin Charnvirakul រដ្ឋមន្ត្រីសុខាភិបាលសាធារណៈបាននិយាយថា បុគ្គលិកអាកាសយានដ្ឋាន បានកត់សម្គាល់ឃើញថា ស្ត្រីអាយុ ២៥ឆ្នាំ ហាក់ដូចជាមិនស្រួល និងមានពងបែកលើរាងកាយរបស់នាង នៅពេលនាងមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ កាលពីថ្ងៃទី១៤ ខែសីហា ដូច្នេះពួកគេបាននាំនាងទៅកន្លែងធ្វើចត្តាឡីស័កនៅអាកាសយានដ្ឋាន។

សំណាក ត្រូវបានគេយក និងបញ្ជូនទៅធ្វើតេស្ត ហើយក៏ចេញលទ្ធផលវិជ្ជមាន។ ពេលនេះ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោកស្រី Anutin និយាយថា ស្ត្រីរូបនេះបានរួមភេទនាពេលថ្មីៗ ហើយត្រូវបានគេគិតថា បានចាប់ផ្តើមបង្ហាញរោគសញ្ញានៅក្នុងទីក្រុងឌូបៃ មុនពេលធ្វើដំណើរទៅកាន់ប្រទេសថៃ។

គួរបញ្ជាក់ថា ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ផង ប្រទេស​ថៃ​បាន​រក​ឃើញ​ករណី​ជំងឺ​អុត​ស្វា​ចំនួន​៥​ករណីហើយ។ ករណីទី១ គឺជាបុរសជនជាតិនីហ្សេរីយ៉ាអាយុ ២៧ ឆ្នាំនៅភូកេតដែលរត់មកកម្ពុជា, ករណីទី២ ជាបុរសជនជាតិថៃនៅទីក្រុងបាងកក, ករណីទី៣ជាអ្នកទេសចរជនជាតិអាល្លឺម៉ង់នៅភូកេត និងករណីទី៤ ជាស្ត្រីថៃនៅសាមុតប្រាកាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ WHO ប្រាប់កុំឲ្យយល់ច្រឡំ ជំងឺអុតស្វា មិនទាក់ទងនឹងសត្វស្វាឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ វិនាទី មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ក្តាមសេះ
ព័ត៌មានជាតិ១៥ នាទីutes មុន

ស្ថានីយភ្ញាស់ក្តាមសេះ ក្នុងសហគមន៍នេសាទភូមិថ្មី កំពុងដំណើរការភ្ញាស់ក្តាមមេពង ដើម្បីរក្សាស្ថិរភាពក្តាមនៅក្នុងសមុទ្រកែប

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

Sokha Hotels

ព័ត៌មានពេញនិយម