Connect with us

សុខភាព

ការសិក្សាបង្ហាញថា ញ៉ាំអាហារកែច្នៃច្រើន អាចធ្វើឲ្យសមត្ថភាពខួរក្បាលធ្លាក់ចុះ

បានផុស

នៅ

តើ​យើង​ដឹង​អត់​ថា​ ការ​​​ញ៉ាំ​អាហារ​កែច្នៃ​ច្រើន​ជាង​២០ភាគរយ នៃ​បរិមាណ​កាល់ឡូរី​​ប្រចាំថ្ងៃ អាច​ធ្វើ​ឲ្យ​សមត្ថភាព​ខួរ​ក្បាល​​របស់​យើង​ធ្លាក់​ចុះ? ពិត​ណាស់​ អាហារ​កែច្នៃ​​ដូចជា​​ស៊ុប​បង្កក សាច់​ក្រក បឺហ្គឺ ដំឡូង​បំពង នំ​ឃេក និង​ស្ករ​គ្រាប់​ជា​ដើម​។ ថ្វី​ត្បិត​តែ​​មាន​ភាព​ងាយ​ស្រួល​​ និង​រសជាតិ​ឆ្ងាញ់​ក៏​ពិត​មែន​ ប៉ុន្តែ​អាហារ​ទាំង​នេះ​មិន​ល្អ​ចំពោះ​សុខភាព​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សិក្សា​បាន​បង្ហាញ​ថា អាហារ​កែច្នៃ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ធាត់​ជ្រុល​ បញ្ហា​បេះដូង ទឹក​នោម​ផ្អែម​ និង​មហារីក។ បន្ថែម​ពី​នេះ ការ​ញ៉ាំ​អាហារ​កែច្នៃ​ច្រើន​ជ្រុល​ ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​សមត្ថភាព​ខួរ​ក្បាល​ រួម​ទាំង​ផ្នែក​​ពាក់ព័ន្ធ​នឹង​មុខងារ​ប្រតិបត្តិការ សមត្ថភាព​ក្នុង​ការ​ដំណើរការ​ព័ត៌មាន និង​ការ​សម្រេច​ចិត្ត​ផង​ដែរ​។ ជាក់ស្ដែង អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ​កែច្នៃ​ច្រើន​ មាន​ការ​​ថយ​ចុះ​​ការ​សមត្ថភាព​ខួរ​ក្បាល​ផ្នែក​យល់​ដឹង​​ចំនួន​​២៨%​ និង​មុខងារ​ប្រតិបត្តិ​ចំនួន​២៥%​ លឿន​ជាង​អ្នក​ដែល​មិន​សូវ​ញ៉ាំ​ពពួក​អាហារ​ទាំង​នេះ។

លោក​Rudy Tanzi សាស្ត្រាចារ្យ​ផ្នែក​សរសៃ​ប្រសាទ​នៅ​សាលា​វេជ្ជសាស្ត្រ Harvard និង​ជា​នាយក​ផ្នែក​ស្រាវជ្រាវ​ហ្សែន​ និង​វ័យ​ចំណាស់​នៅ​មន្ទីរពេទ្យ​Massachusetts ក្នុង​ទីក្រុង​Bostonមាន​ប្រសាសន៍​ថា “បញ្ហា​ចម្បង​នៅ​ក្នុង​អាហារ​កែច្នៃ​ គឺ​ដោយ​សារ​តែ​អាហារ​ទាំង​នោះ មាន​ជាតិ​ស្ករ​ អំបិល​ និង​ជាតិ​ខ្លាញ់​ខ្ពស់ ដែល​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ការ​រលាក​ជា​ប្រព័ន្ធ និង​ប្រហែល​ជា​ការ​គំរាមកំហែង​ដ៏​ធំ​បំផុត​ដល់​ដំណើរការ​វិវត្តន៍​នៃ​អាយុ​​ខួរ​ក្បាល​ និង​រាងកាយ​ថែម​ទៀត​ផង​”។

ហេតុ​នេះ​ហើយ​ ដើម្បី​ពង្រឹង​ការ​ចងចាំ​ និង​សុខភាព​ខួរ​ក្បាល ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​សុខភាព​ផ្សេង​ៗ​​ គ្នា​យើង​គួរ​កាត់បន្ថយ​ការ​ញ៉ាំ​​អាហារ​ប្រភេទ​នេះ ​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ទាប​ ទើប​ជា​ការ​ប្រសើរ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ជំងឺ ៣ ប្រភេទគ្រោះថ្នាក់ខ្លាំងដល់ជីវិត ដែលបណ្ដាលមកពីការហូបអាហារកែច្នៃច្រើន

ចុចអាន៖ទម្លាប់អាក្រក់ ៥ យ៉ាង បំផ្លាញសុខភាពដោយស្ងៀមស្ងាត់ គ្រោះថ្នាក់ដូចការជក់បារីដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម