សុខភាព
WHO ស្នើសាធារណជន ជួយរកឈ្មោះថ្មី ដាក់ឲ្យជំងឺអុតស្វា
អង្គការសុខភាពពិភពលោក (WHO) បានអញ្ជើញសាធារណជន ឲ្យជួយរកឈ្មោះថ្មីដាក់ឲ្យជំងឺអុតស្វា ខណៈមានការព្រួយបារម្ភចំពោះមេរោគដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សមួយនេះ។

អ្នកជំនាញបានព្រមានថា ឈ្មោះថា អុតស្វា អាចជាការមាក់ងាយចំពោះសត្វស្វា។ ជាឧទាហរណ៍ ថ្មីៗនេះ នៅប្រទេសប្រេស៊ីល មានករណីមនុស្សវាយប្រហារសត្វស្វា ដោយសារតែភ័យខ្លាចជំងឺនេះ។
អ្នកនាំពាក្យ WHO លោកស្រី Fadela Chaib បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃអង្គារទី១៦ខែសីហាថា “ជំងឺអុតស្វាក្នុងខ្លួនមនុស្ស ត្រូវបានដាក់ឈ្មោះកាលពីមុន។ យើងពិតជាចង់ស្វែងរកឈ្មោះថ្មី ដែលមិនគួរមានការស្អប់ខ្ពើម”។ លោកស្រីបន្ថែមថា ការពិគ្រោះយោបល់ឥឡូវនេះត្រូវបានបើក សម្រាប់មនុស្សគ្រប់រូប តាមរយៈគេហទំព័រមួយ។

លោកស្រី Chaib បន្តថា “វាមានសារសំខាន់ខ្លាំងណាស់ ដែលយើងត្រូវស្វែងរកឈ្មោះថ្មីសម្រាប់ជំងឺអុតស្វា ពីព្រោះនេះគឺជាការអនុវត្តល្អបំផុត ដើម្បីកុំឲ្យបង្កើតមានការប្រមាថដល់ក្រុមជនជាតិភាគតិចណាមួយ តំបន់ណាមួយ ប្រទេសណាមួយ ឬសត្វណាមួយជាដើម”។
ជំងឺអុតស្វា បានទទួលឈ្មោះរបស់ខ្លួន ដោយសារតែមេរោគនេះត្រូវបានរកឃើញជាលើកដំបូងនៅក្នុងសត្វស្វា ដែលត្រូវបានរក្សាទុកសម្រាប់ការស្រាវជ្រាវនៅប្រទេសដាណឺម៉ាកក្នុងឆ្នាំ ១៩៥៨ ប៉ុន្តែជំងឺនេះត្រូវបានរកឃើញនៅក្នុងសត្វមួយចំនួន ហើយជាញឹកញាប់បំផុត រកឃើញនៅក្នុងសត្វកណ្តុរ។

ជំងឺនេះត្រូវបានគេរកឃើញជាលើកដំបូងលើមនុស្សក្នុងឆ្នាំ១៩៧០ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយចាប់តាំងពីពេលនោះមក ជំងឺនេះបានរីករាលដាលក្នុងចំណោមមនុស្សជាពិសេសក្នុងប្រទេសមួយចំនួននៅអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាល។
ប៉ុន្តែនៅក្នុងខែឧសភាឆ្នាំនេះ អុតស្វា បានចាប់ផ្តើមរីករាលដាលយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក ភាគច្រើនក្នុងចំណោមបុរសដែលរួមភេទជាមួយបុរស។
នៅទូទាំងពិភពលោក មានករណីអុតស្វាជាង ៣១ ០០០ហើយ ត្រូវបានបញ្ជាក់ចាប់តាំងពីដើមឆ្នាំមក ហើយមនុស្ស១២នាក់បានស្លាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល