សុខភាព
នេះជាមូលហេតុមិនគួរអូសបន្លាយបញ្ហាទល់លាមក ត្រូវឆាប់ដោះស្រាយ
ទល់លាមកជាបញ្ហាមួយដែលមនុស្សភាគច្រើនមិនថាចាស់ ឬក្មេងធ្លាប់បានឆ្លងកាត់ និងស្គាល់ពីទុក្ខលំបាកមួយនេះ។ អ្នកមានបញ្ហាទល់លាមកនឹងមានអាការ ពិបាកបន្ទោបង់ ឈឺចាប់ និងមានអារម្មណ៍ថាបន្ទោបង់មិនអស់ពីពោះ។ ទល់លាមកចែកចេញពីរប្រភេទខាន់ៗ គឺកម្រិតស្រាល និងកម្រិតធ្ងន់។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/ទល់លាមកមុនមករដូវ១.jpg)
កម្រិតស្រាល(ទល់លាមកស្រួចស្រាល់) អាចកើតឡើងរយៈពេល ១សប្ដាហ៍ ឬតិចជាង ២សប្ដាហ៍ អ្នកជំងឺអាចបន្ទោបង់តិចជាង ៣ដងក្នុងមួយសប្ដាហ៍ និងអាចមានការឈឺចាប់បន្ដិចបន្ដួច។ រោគសញ្ញានេះអាចបាត់ទៅវិញដោយខ្លួនឯង ដោយអ្នកជំងឺអាចផ្ដាស់ប្ដូររបបអាហារ ពោលជ្រើសរើសរបបអាហារណាសម្បូរជាតិសរសៃ ញ៉ាំអាហារឲ្យបានទៀងទាត់ ញ៉ាំទឹកឲ្យបានច្រើន ហាត់ប្រាណ និងគេងឲ្យបានគ្រាប់គ្រាន់។
ទល់លាមកកម្រិតធ្ងន់ (ទល់លាមករ៉ាំរៃ) រោគសញ្ញានេះអ្នកជំងឺអាចកើតមានរយៈពេលចាប់ពី ២សប្ដាហ៍ឡើងទៅ។ អ្នកជំងឺអាចបន្ទោរបង់តិចជាង៣ដងក្នុងមួយសប្ដាហ៍ និងមានការឈឺចាប់ខ្លាំង ករណីខ្លះលាមកអ្នកជំងឺមានលាយឈាមមកជាមួយ។ ការទល់លាមករ៉ាំរៃ គឺជាសញ្ញាបង្ហាញថា ប្រព័ន្ធរំលាយអាហារកំពុងមានបញ្ហានៅផ្នែកណាមួយ រាប់ពីក្រពះ ដល់ពោះវៀនធំ។
ថ្វីដ្បិតតែទល់លាមករ៉ាំរ៉ៃធ្វើឲ្យអ្នកជំងឺមានការពិបាក ប៉ុន្ដែអាចព្យាបាលជាសះស្បើយ។ អ្នកជំងឺអាចពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជៀសវាងការវិវត្ដទៅជាជំងឺកាន់តែធ្ងន់ធ្ងរថែមទៀត។
ការទល់លាមកបែបណាស្ថិតក្នុងស្ថានភាពអាសន្ន?
ការទល់លាមកក្នុងដំណាក់កាលអាសន្ន មានន័យថា អ្នកជំងឺស្ថិតក្នុងដំណាក់កាលទល់លាមករ៉ាំរៃ ហើយមិនបានព្យាបាល។ បញ្ហានេះអាចបង្កការលំបាកកាន់តែធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ដូចជា៖
ជំងឺឫសដូងបាត
អ្នកមានបញ្ហាទល់លាមករ៉ាំរៃ ដោយមិនបានព្យាបាល អាចប្រឈមនឹងការកើតជំងឺឫសដូងបាត ឬរីកសរសៃវ៉ែន នៅរន្ធទ្វារលាមក។ អាការៈនេះនឹងបង្កការលំបាកដល់អ្នកជំងឺ ពេលបន្ទោបង់។ ថ្វីដ្បិតតែករណីនេះមានភាគរយតិច ប៉ុន្ដែក៏ជាចំណុចព្រួយបារម្ភ មិនអាចប្រហែសបាន សម្រាប់អ្នកកើតជំងឺទល់លាមករ៉ាំរៃ។
ការប្រេះរន្ធគូទ
ការកកិត និងការខំប្រឹង ក្នុងកំលុងបន្ទោបង់អ្នកជំងឺទល់លាមកញឹកញាប់ពេក អាចបង្កឲ្យមានការដាច់ រលាត់រន្ធគូទ ក្នុងដំណាក់ដំបូង ហើយអ្នកជំងឺមានអាការៈឈឺក្រហាយ ពេលបន្ទោបង់។ ដំណាក់កាលបន្ទាប់អ្នកជំងឺ អាចឈានទៅដល់ការ ប៉ះពាល់សាច់ដុំរន្ធគូទ ជាដំណាក់កាលធ្ងន់ធ្ងរ និងត្រូវការការព្យាបាល។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/ទល់លាមក៤.jpg)
ជំងឺ diverticulitis
ការទល់លាមកយូពេកអាចបណ្ដាលឲ្យកើតជំងឺ diverticulitis ក្នុងពោះវៀន។ ជំងឺនេះច្រើនកើតក្នុងពោះវៀនធំ នៅពេលដែលពោះវៀនមានការរលាក ឆ្លងមេរោគ ដោយការទល់លាមកយូរពេក។ ដូច្នេះហើយ អ្នកជំងឺត្រូវតែទទួលការព្យាបាលឲ្យបានលឿនបំផុត។
នៅមានរោគសញ្ញាសំខាន់ៗច្រើនទៀត ដែលអ្នកជំងឺត្រូវប្រយ័ត្នពេលជួបអាការៈទល់លាមក ដូចជា ហូរឈាម ក្អួត ក្តៅខ្លួន ស្រកទម្ងន់ភ្លាមៗ និងឈឺពោះខ្លាំង គឺត្រូវ ប្រញាប់ទៅមន្ទីរពេទ្យបានលឿនបំផុត ជៀសវាងមានបញ្ហាធ្ងន់ធ្ងរដល់សុខភាព៕
ចុចអាន៖៤ វិធី ដោះស្រាយបញ្ហាទល់លាមក មិនបាច់ប្រើថ្នាំបញ្ចុះនាំខាតលុយ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
សន្តិសុខសង្គម៥៨ នាទីutes ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?