Connect with us

សុខភាព

ញ៉ាំផ្លែមៀនដឹងអត់ថា មានប្រយោជន៍ប្រាំយ៉ាងនេះចំពោះសុខភាព?

បានផុស

នៅ

មៀនជាផ្លែឈើមានរសជាតិផ្អែម សម្បូរជាតិទឹក ពិសេសមានសារធាតុចិញ្ចឹមក៏ច្រើនផងដែរ។ សារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងផ្លែមៀន មាន​ដូចជា ប្រូតេអ៊ីន វីតាមីន C ប៉ូតាស្យូម វីតាមីន B2។ ក្នុងបរិមាណ ផ្លែមៀន ១០០ក្រាម មានផ្ទុក កាឡូរី ៤៥ ប្រូតេអ៊ីន ៥ក្រាម កាបូនអ៊ីដ្រាត ២០ក្រាម ជាតិសរសៃ ១០ក្រាម និង ខ្លាញ់ ០,១ក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ពង្រឹងប្រព័ន្ធភាពស៊ាំ

វីតាមីន C ដែលមាននៅក្នុងផ្លែមៀន អាចធ្វើការបានល្អជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំ។ មៀន ១០០ក្រាម មានផ្ទុកវិតាមីន C ចំនួន ៤០% នៃតម្រូវការ​ប្រចាំ​ថ្ងៃ​។ ក្រៅពីនោះនៅមានជាតិសរសៃ ជួយបង្កើនភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំបានដែរ។

២. ជំនួយសុខភាពផ្លូវភេទ

ការសិក្សាបានបង្ហាញថា ផ្លែមៀន ក៏មានសមត្ថភាពពិសេសជួយសម្រួលដល់សុខភាពផ្លូវភេទផងដែរ។ ផ្លែឈើមួយប្រភេទនេះ នៅប្រទេសចិន ត្រូវបានគេយកទៅប្រើប្រាស់ ផ្សំជាមួយនឹងឱសថ ជំនួយដល់សុខភាពផ្លូវភេទ។

៣.ជំនួយថាមពល

ដោយសារតែផ្លែឈើប្រភេទនេះមានកម្រិតកាឡូរីខ្ពស់ ហើយមានជាតិស្ករក៏ច្រើនដែរនោះ ដូច្នេះវាក៏ជាអាហារមួយប្រភេទ ដែលអាចជួយបង្កើនថាមពល។ ក្នុងបរិមាណ ១០០ក្រាម មានជាតិស្ករដល់ទៅ ៦៥ក្រាម។

៤. ប្រឆាំងការលាក

សមត្ថភាពពិសេសបន្ថែមទៀត របស់ផ្លែមៀន គឺអាចប្រឆាំងទៅនឹងការរលាកដោយអុកស៊ីតកម្ម និងអាចកាត់បន្ថយពីជំងឹមហារីកបាន ពិសេសអ្នកដែលមានហានិភ័យប្រឈមនឹងជំងឺមហារីកសុដន់ និងក្រពេញប្រូស្ដាត ព្រោះផ្លែមៀន មានផ្ទុកអាស៊ីត ellagic epicatechin និង gallic។

៥. បង្កើនការចងចាំបានល្អ

ផ្លែមៀន ក៏អាចធ្វើឲ្យខួរក្បាលដំណើរការ និងចងចាំបានល្អប្រសើរ។ ការសិក្សា បានបង្ហាញថា ផ្លែមៀនជួយកាត់បន្ថយជំងឺ ភ្លេចភ្លាំងតាមវ័យផងដែរ។ ដោយសារតែវាមានរស់ជាតិផ្អែមខ្លាំង ទើបជាមូលហេតុភាគច្រើន អ្នកមានវ័យចំណាស់ ដែលប្រឈមនឹងជំងឹទឹកនោមផ្អែម មិនហ៊ាន បរិភោគវានោះទេ ព្រោះបារម្ភ​ពីការកើនឡើងកម្រិតជាតិស្ករ ជាងផ្លែឈើធម្មតា៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖គន្លឹះញ៉ាំទុរេនមិនឲ្យឡើងទម្ងន់ ទោះហូបច្រើនកម្រិតណាក៏ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទីutes មុន

ស្គាល់គ្នា១៧ឆ្នាំ តារា​សម្ដែង Kang Eun Bi ប្រកាស​រៀប​ការ​ជាមួយ​មិត្តប្រុសហើយ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

រុស្ស៊ី បាញ់មីស៊ីលវាយប្រហារស្រុកកំណើតលោក ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុប ជួបគ្នានៅ បែលហ្ស៊ិក

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​នូវែលសេឡង់ បណ្ដេញ​មន្ត្រី​ទូត​ប្រចាំ​នៅ​អង់គ្លេស​របស់​ខ្លួន ក្រោយ​រិះគន់​លោក ត្រាំ

ព័ត៌មានជាតិ១២ នាទីutes មុន

មេដឹកនាំសហជីព ៖ ស្ត្រីក្នុងវិស័យការងារត្រូវបានលើកកម្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិ

សេដ្ឋកិច្ច២៥ នាទីutes មុន

ការបង្កើតសហគមន៍កសិកម្មទំនើប កើនដល់ចំនួន ១១

Sokha Hotels

ព័ត៌មានពេញនិយម