សុខភាព
បុរសម្នាក់ កើតជំងឺអេដស៍ កូវីដ និងអុតស្វា ក្នុងពេលតែមួយ (មានវីដេអូ)
បុរសអ៊ីតាលីម្នាក់ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ អុតស្វា និងអេដស៍ព្រមគ្នាក្នុងពេលតែមួយ ក្រោយពេលវិលត្រលប់មកពីដំណើរកម្សាន្តរយៈពេលខ្លីនៅប្រទេសអេស្ប៉ាញ។ នេះបើយោងតាមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Catania ប្រទេសអ៊ីតាលី។

អ្នកវិទ្យាសាស្ត្របាននិយាយនៅក្នុងទស្សនាវដ្តី Journal of Infection ថា បុរសអាយុ ៣៦ ឆ្នាំដែលគេមិនបង្ហាញឈ្មោះ បានចេញរោគសញ្ញាក្តៅខ្លួន ឈឺបំពង់ក អស់កម្លាំង និងឈឺក្បាលជាលទ្ធផលនៃការឆ្លងមេរោគព្រមគ្នា។
បុរសជនជាតិអ៊ីតាលីម្នាក់នេះ ត្រូវបានគេរាយការណ៍ថា បានចំណាយពេល៥ថ្ងៃនៅក្នុងប្រទេសអេស្ប៉ាញកាលពីខែមិថុនា ហើយបានចេញរោគសញ្ញា ៩ថ្ងៃបន្ទាប់ពីត្រលប់មកវិញ។

ដោយសារនេះគឺជាករណីតែមួយគត់ ដែលជំងឺអុតស្វា កូវីដ និងអេដស៍កើតឡើងក្នុងពេលតែមួយ, គេមិនមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា “ការកើតឡើងព្រមគ្នានេះ អាចធ្វើឲ្យស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ News Week
ចុចអាន៖ កូវីដផង អុតស្វាផង ពេលនេះ អាមេរិក ប្រកាសរាលដាលជំងឺធ្ងន់ធ្ងរមួយទៀត សង្ស័យឆ្លងជាង ១០០នាក់ហើយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ