សុខភាព
ស្វែងយល់ អំពីការឆ្លុះក្រពះ និងពោះវៀន!
ក) អ្វីទៅជាការឆ្លុះក្រពះ និងពោះវៀន?
– ការឆ្លុះក្រពះ គឺជាការស៊កទុយយោតូចមួយដែលនៅខាងចុងមានកាមេរ៉ា មានពន្លឺចាំងដាក់ចូលតាមមាត់ឆ្លង តាមបំពងអាហារ ចូលដល់ក្នុងក្រពះ រហូតដល់ដើម នៃពោះវៀនតូច។

– ការឆ្លុះពោះវៀន គឺជាការស៊កទុយយោដែលមានទំហំធំជាងទុយយោឆ្លុះក្រពះបន្តិច ដែលនៅខាងចុងមានកាមេរ៉ាមានពន្លឺចាំងដាក់ចូលតាមរន្ធគូទ រហូតដល់គល់ នៃពោះវៀនធំ និងឆ្លងចូលចុង នៃពោះវៀនតូច។

ខ) តើមានអាការៈបែបណាខ្លះដែលគួរមកឆ្លុះក្រពះ និងពោះវៀន?
១. អាការៈគួរឆ្លុះក្រពះ ៖
– ពិបាកលេបអាហារ
– ហូបអាហារឆាប់ឆ្អែត ឆ្អល់ ភើ និងណែនតឹងក្នុងពោះ
– ឈឺចុកឆ្អល់ចង់ក្អួតក្តៅក្រហាយចុងដង្ហើម
– ឈឺចុកចាប់ក្តៅក្រហាយក្នុងពោះ
– ឈឺចុកចាប់ក្នុងពោះ ចង់ក្អួតចង្អោរមុនបាយ ឬក្រោយបាយ
– មានក្អួតឈាម ឬជុះឈាម ឬជុះខ្មៅ ស្លេកស្លាំង
– ជំងឺក្រិនថ្លើម ឬ មានទាចទឹក
– អ្នកជំងឺដែលមានបញ្ហាក្រពះ និងព្យាបាលមិនធូរស្បើយ។
២. អាការៈគួរឆ្លុះពោះវៀន ៖
– អ្នកជំងឺរាករូសញឹកញាប់ និងរ៉ាំរ៉ៃ
– ឧស្សាហ៍ទល់លាមកញឹកញាប់ និងរ៉ាំរ៉ៃ
– ឈឺពោះ ហើមពោះ ទល់ខ្យល់ញឹកញាប់
– ឈឺក្នុងពោះរ៉ាំរ៉ៃ ឬស្រកទម្ងន់
– ជុះឈាម ឬខ្មៅ
– អ្នកដែលមានប្រវត្តិក្រុមគ្រួសារមានជំងឺមហារីកពោះវៀន
– អ្នកដែលមានអាយុលើសពី៤៥ឆ្នាំ
គ) តើត្រូវធ្វើដូចម្ដេចមុននឹងធ្វើការឆ្លុះក្រពះ និងពោះវៀន?

១. មុននឹងឆ្លុះក្រពះ ៖ អ្នកដែលមកឆ្លុះក្រពះគ្រប់រូប ត្រូវឈប់ហូបអាហារមុនឆ្លុះរយៈពេលយ៉ាងហោចណាស់៦ម៉ោង ដើម្បីឲ្យក្រពះទំនេរស្អាត ងាយឲ្យគ្រូពេទ្យពិនិត្យឃើញច្បាស់។ ប៉ុន្តែក្នុងករណីអ្នកខ្លះហូបអាហារហើយ តែអាហារនោះតិចតួច ឬជំងឺនោះធ្ងន់ធ្ងរ ចាំបាច់ត្រូវធ្វើការឆ្លុះបន្ទាន់ដូចជា ក្អួតឈាម ជុះឈាម ឬស្លាក់ចំណី និងរបស់ផ្សេងៗក្នុងបំពង់ក គ្រូពេទ្យចាំបាច់ ត្រូវដាក់ថ្នាំ ដើម្បីជំរុញឲ្យអាហារ ឬឈាមនៅក្នុងក្រពះនោះឲ្យឆាប់ធ្លាក់ទៅក្នុងពោះវៀន។

២. មុននឹងឆ្លុះពោះវៀន ៖ អ្នកឆ្លុះពោះវៀន ត្រូវមកពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ដើម្បីពិនិត្យឈាម និងពន្យល់អំពីរបៀបផឹកទឹកថ្នាំលាងពោះវៀន។ ព្រោះជាទូទៅ អ្នកឆ្លុះពោះវៀន ត្រូវផឹកទឹកថ្នាំចំនួន៤លីត្រ ដើម្បីលាងពោះវៀនឲ្យបានស្អាត ក្នុងករណីលាងមិនស្អាត គេអាចបន្ថែមទឹកថ្នាំ១លីត្រ ឬ២លីត្រទៀត។
ង) អត្ថប្រយោជន៍ នៃការឆ្លុះក្រពះ និងពោះវៀន ៖
អាចជួយធ្វើរោគវិនិច្ឆ័យ ព្រមទាំងឈានទៅរកការព្យាបាល និងសង្គ្រោះអ្នកជំងឺដែលមានបញ្ហាតាមប្រព័ន្ធរំលាយអាហារដូចជា ៖
– អាចពិនិត្យឃើញមានការរលាក ដំបៅ ដុះសាច់ ក្នុងបំពង់អាហារ ក្រពះពោះវៀន
– អាចមានវិធីសង្គ្រោះទប់ស្កាត់ក្នុងករណីអ្នកជំងឺមានការក្អួតឈាម ឬជុះឈាម ដោយអាចចៀសវាងការវះកាត់
– អាចជួយសង្គ្រោះចាប់យករបស់ផ្សេងៗ ឬចំណីដែលស្ទះជាប់ក្នុងបំពង់អាហារ
– អាចឆ្លុះច្រឹបសាច់ក្រពះ និងពោះវៀនទៅពិនិត្យរកមេរោគ ដើម្បីងាយស្រួលព្យាបាល
– អាចជួយកាត់ដុំសាច់តូចៗក្នុងក្រពះ ឬក្នុងពោះវៀន ដោយមិនចាំបាច់ធ្វើការវះកាត់
– អាចជួយពង្រីកបំពង់អាហារ ឬរន្ធគូទ ក្នុងករណីរួមត្បៀត
– អាចធ្វើការចោះក្រពះ ដើម្បីបាញ់ចំណីអាហារ ក្នុងករណីអ្នកជំងឺលេបអាហារមិនចូល ឬដំបៅស្ទះត្បៀតបំពង់អាហារ
– អាចជួយឲ្យគ្រូពេទ្យបានដឹងពីមូលហេតុ ដើម្បីងាយស្រួលក្នុងការព្យាបាលឆាប់ជា និងជួយសន្សំសំចៃថវិកាអ្នកជំងឺ។

បើបងប្អូនមានបញ្ហាសុខភាពដូចអាការៈខាងលើ សូមអញ្ជើញមកពិគ្រោះ និងពិនិត្យព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ដែលមានសម្ភារៈទំនើបៗ និងគ្រូពេទ្យជំនាញឯកទេស មានបទពិសោធន៍ក្នុងការព្យាបាល ការជួយសង្គ្រោះប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕

អត្ថបទ ៖ រស្មី

-
ចរាចរណ៍៦ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច