សុខភាព
ថៃ រកឃើញជំងឺអុតស្វា ករណីទី ៦
ករណីទី៦ នៃជំងឺអុតស្វារបស់ប្រទេសថៃ ត្រូវបានបញ្ជាក់នៅខេត្ត Maha Sarakham។ នេះបើតាមការឲ្យដឹងកាលពីថ្ងៃសុក្រទី២៦ខែសីហា ពីនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង។

លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋាន បាននិយាយថា អ្នកជំងឺគឺជាស្ត្រីអាយុ ២១ ឆ្នាំដែលធ្វើការជាអ្នកម៉ាស្សា ហើយទើបវិលត្រលប់មកពីប្រទេសកាតា កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
នាងមានចេញពងបែកលើប្រដាប់ភេទ ចាប់តាំងពីថ្ងៃទី១០ ខែសីហា ដែលពេលនោះ នាងកំពុងស្ថិតក្នុងប្រទេសកាតានៅឡើយ។ ក្រោយត្រលប់មកប្រទេសថៃវិញ នាងបានធ្វើដំណើរទៅផ្ទះរបស់ខ្លួនក្នុងខេត្ត Maha Sarakham ភាគឦសាន ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ Phayakkhaphum Phisai នៅថ្ងៃទី ២២ ខែសីហា។

លទ្ធផលមន្ទីរពិសោធន៍នៅថ្ងៃទី ២៤ ខែសីហាបានបញ្ជាក់ថា ស្ត្រីរូបនេះ មានជំងឺអុតស្វា។
យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ក្នុងឆ្នាំនេះ មានករណីជំងឺអុតស្វាចំនួន ៤៥ ៣៥៥ករណី និងការស្លាប់ចំនួន១៥នាក់ នៅទូទាំងប្រទេសយ៉ាងហោចណាស់៩៦៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ បុរសម្នាក់ កើតជំងឺអេដស៍ កូវីដ និងអុតស្វា ក្នុងពេលតែមួយ (មានវីដេអូ)

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?