សុខភាព
ទីក្រុង Wuhan រកឃើញមេរោគថ្មី មួយប្រភេទទៀត ពេលនេះកំពុងតាមដាន (មានវីដេអូ)
មេរោគថ្មីមួយប្រភេទទៀត ត្រូវបានគេរកឃើញនៅក្នុងមន្ទីរពិសោធន៍នៃទីក្រុង Wuhan ប្រទេសចិន។

អ្នកស្រាវជ្រាវនៅវិទ្យាស្ថានមេរោគវិទ្យា Wuhan បានរកឃើញមេរោគប្រភេទថ្មី ដែលមានឈ្មោះកូដ LsPyV KY187 នៅក្នុងសត្វកណ្តុរ។
មេរោគនេះស្ថិតនៅក្នុងពូជអម្បូរនៃពពួកវីរុស Polyomaviruses ដែលឆ្លងដល់កុមាររាប់លាននាក់ជារៀងរាល់ឆ្នាំ ប៉ុន្តែមានកម្រិតស្រាលជាទីបំផុត។

អ្នកវិទ្យាសាស្ត្រនៅមន្ទីរពិសោធន៍ បានធ្វើការរកឃើញនេះ បន្ទាប់ពីបានធ្វើតេស្តសត្វកណ្តុររាប់រយក្បាលនៅប្រទេសកេនយ៉ាក្នុងឆ្នាំ ២០១៦ និង ២០១៩។
បន្ទាប់មក សំណាកត្រូវបានបញ្ជូនសម្រាប់ការវិភាគ នៅកន្លែងស្រាវជ្រាវជីវគីមីក្នុងទីក្រុង Wuhan ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺរាតត្បាត កូវីដ១៩។

ពពួកមេរោគ Polyomavirus ថ្មីនេះ ត្រូវបានរកឃើញនៅក្នុងខ្លួនសត្វកណ្តុរស្មៅ ដែលជួនកាលត្រូវបានគេហៅថាជាកណ្តុរបង្កង់។ ការរកឃើញ ត្រូវបានបង្ហាញក្នុងការសិក្សាមួយ ដែលចុះផ្សាយក្នុងទស្សនាវដ្ដីចិន Virologica Sinica នៅខែនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវនិយាយថា ដោយសារតែមេរោគនេះជាប្រភេទថ្មី ហើយមិនមានទំនាក់ទំនងជិតស្និទ្ធជាមួយភ្នាក់ងារបង្ករោគណាមួយនោះ ឥទ្ធិពលរបស់វាទៅលើមនុស្សគឺនៅតែមិនទាន់ដឹងច្បាស់ ហើយកំពុងតាមដាន និងត្រូវការការវាយតម្លៃបន្ថែមទៀត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង