Connect with us

សុខភាព

មើល​ឲ្យ​ហើយ! ពេលចាស់​ទៅ​ ក្នុង​ខ្លួន​យើង​ប្រែប្រួល​ម៉េចខ្លះ?

បានផុស

នៅ

អាយុ​កាន់​តែច្រើន ប្រព័ន្ធ​ភាពស៊ាំ ឆ្អឹង សាច់ដុំ ការចងចាំ មុខងារ​មួយ​ចំនួន​ទៀត កាន់​តែ​ខ្សោយ ហើយ​នេះ​ជា​រឿង​ធម្មជាតិ។ ពេល​រាងកាយ​ចាប់​ផ្ដើម​ទ្រុឌ​ទ្រោម​ចុះ​ថមថយ ជា​ហេតុដែល​មាន​រោគ និង​ជំងឺ​ ងាយ​នឹងចូល​លុកលុយ​។ ខាង​ក្រោម​នេះ ជាចំណុច​សំខាន់ៗ​ដែល​​ខាង​ក្នុង​រាងកាយ​យើងប្រែប្រួល ពេល​ចាស់​ទៅ ហើយ​អាច​ប៉ះពាល់​កម្រិត​ណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១– ផ្នែកខាងក្នុងសំខាន់ៗប្រែប្រួល

– ប្រព័ន្ធ​បេះដូង​សរសៃ​ឈាម

កាន់​តែចាស់ កាន់​តែ​ងាយ​មាន​អត្រា​ចង្វាក់​បេះដូង (ជីពចរ) ទាប ខណៈ​បេះដូង​​អាច​នឹង​ប្រែ​​កាន់​តែ​ធំ​ឡើង​ ដោយសារ​សរសៃ​ឈាម និង​សរសៃ​អាកទែ​ កាន់​តែ​រឹង​ជាងមុន។ អាច​ពិបាក​ឲ្យ​ឈាម​ធ្វើ​ហូរ បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ (ជំងឺលើសឈាម) និង​បញ្ហា​បេះដូង​សរសៃ​ឈាម​ដទៃ​ផ្សេង​ទៀត។

– សន្លាក់ឆ្អឹង និង​សាច់ដុំ

បន្ទាប់​ពី​ធ្វើ​ការ​ជា​ច្រើន​ឆ្នាំ​មក ឆ្អឹង​អាច​ខ្សោយ ហើយ​រួញ​តូច​ ដែលទាក់ទង​នឹង​ទំហំ និង​កំហាប់ឆ្អឹង។ នេះ​មាន​ន័យ​ថា សកម្មភាព​រាងកាយ​​ខ្លាំងៗ ​អាច​ធ្វើ​ឲ្យ​ឆ្អឹង​ឈឺចាប់ ឬ​រង​របួស​បាន​ដោយ​ងាយ។ ​មនុស្សចាស់​ថែម​ទាំង​អាច​ប្រែ​ជា​ទាប​ជាង​មុន​ទៀត​ផង។ ​ឯ​សាច់​ដុំ​​កាន់​តែ​មិន​សូវ​ងាយ​បត់​បែន​បាន​ស្រួល និង​មិន​សូវ​ខ្លាំង បណ្ដាល​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​ទប់​លំនឹង​ដង​ខ្លួន និង​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ។

– ប្រព័ន្ធរំលាយអាហារ

ជំងឺ​ទល់​លាមក ​ជា​អ្វី​ដែល​ឃើញ​មាន​ញឹកញាប់​ជា​ធម្មតា​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​អ្នក​វ័យ​កាន់​តែ​ជ្រេ ហើយ​មាន​ហេតុផល​យ៉ាង​ច្រើន ដូចជា​ របប​អាហារ​មាន​ជាតិ​កាក​សរសៃ​ទាប ញ៉ាំទឹកតិច អត់​ធ្វើលំហាត់​ប្រាណ ជំងឺ​ទឹក​នោម​ផ្អែម និង​ប្រជុំ​រោគ​សញ្ញា​ពោះវៀន​ខ្សោយ។ ថ្នាំខ្លះ ក៏​អាច​ជា​បុព្វហេតុ​នៃ​ជំងឺ​ទល់​លាមកដែរ ដូចជា ថ្នាំ​បញ្ចុះ​ទឹក​នោម និង​ថ្នាំបំពេញ​បន្ថែម​ជាតិ​ដែក។

– ប្លោក​នោមនិង​ផ្លូវ​នោម

មនុស្ស​ចាស់​តាម​ធម្មតា ​ប្រឈម​ការ​លំបាក​ទាក់ទង​នឹង​ការ​នោម ហើយ​សភាព​វេជ្ជសាស្ត្រ​មួយ​ចំនួន​ អាច​ជា​កត្តា​ចូលរួម​ចំណែក។ ជាក់ស្ដែង ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ជំងឺ​ទឹក​នោម​ផ្អែម និង​ភាព​មិន​អាច​គ្រប់គ្រង​​បន្ទោ​បង់​បាន។

– ប្រព័ន្ធការចងចាំ

កាន់​តែ​ចាស់​ កាន់​តែ​ភ្លេច នេះ​ជា​សញ្ញា​បញ្ជាក់​ថា ប្រព័ន្ធ​ចងចាំក្នុង​វ័យ​ចាស់ កាន់​តែ​ចុះ​ខ្សោយ។ ត្រូវ​ដឹងថា ​ការ​ចងចាំ​ចុះ​ខ្សោយ​ ​អាច​ជា​រោគសញ្ញា​នៃ​ជំងឺបាត់​បង់​ការ​ចងចាំរបស់​មនុស្ស​ចាស់ (Alzheimer’s disease)។ ជំងឺបាត់​បង់​ការ​ចងចាំ របស់​មនុស្ស​ចាស់​នេះ មិន​គ្រាន់​តែ​បណ្ដាល​ឲ្យ​បាត់បង់​ការ​ចងចាំ​តែ​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​ឲ្យ​ពិបាក​រក្សា​ភាព​រហ័សរហួន​ផ្នែក​បញ្ញា​ទៀត​ផង។

២– អាចពន្យឺតភាពចាស់យ៉ាងម៉េច?

ទម្លាប់​ញ៉ាំ ឬ​របប​អាហារ ជា​រឿង​សំខាន់​បំផុត​មួយ​ក្នុង​ចំណោមមធ្យោបាយ​ផ្សេង ដើម្បី​ពន្យឺត​​ភាព​ចាស់ ក្នុង​វ័យ​កាន់​តែ​ច្រើន។ គួរ​ញ៉ាំរបប​អាហារ​មាន​តុល្យភាព ផ្ដល់​សុខភាព​ល្អ ដូចជា៖

– ជាតិប្រៃ ខ្លាញ់ និង​ប្រេង​ឲ្យ​តិច
– កុំ​ញ៉ាំអាហារ​សម្បូរ​ជាតិ​ផ្អែម​ពេក
– អាហារ​ធ្វើ​ពី​ទឹក​ដោះគោ ដូចជា​ ទឹក​ដោះគោ និងស៊ុត
– ត្រី ជា​ពិសេស​ត្រី​ដែល​មាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ ខ្ពស់ ដែល​ល្អ​សម្រាប់​បេះដូង ហើយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង។
– ញ៉ាំបន្លែឲ្យច្រើន។ បន្លែ​មាន​ជាតិ​កាក​សរសៃ វីតាមីន និង​​រ៉ែ​ខនិជ​​ចាំ​បាច់ សម្រាប់​ត្រូវ​ការ​រាង​កាយ។
– ញ៉ាំ​ផ្លែឈើ​ប្រភេទ​ខុសៗ​គ្នា​ឲ្យ​បាន​ច្រើន។ ផ្លែឈើ​​ជួយ​បន្ថយ​ហានិភ័យ​​កើតជំងឺលើសឈាម បេះដូង ​ស្ទះ/ដាច់​សរសៃ​ឈាម​ខួរក្បាល ធាត់ និង​មហារីក​មួយ​ចំនួន។
– នំប៉័ង បាយ ដំឡូងបារាំង និងអាហារ​មាន​ជាតិ​ម្សៅ​អាមីដុង​ដទៃ​​ទៀត​ ក្នុង​បរិមាណសមស្រប។
– ផលិត​ផល​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​ទាំងមូល​ ក៏​ល្អដែរ។

ចំណុច​សំខាន់​មួយ​ទៀត គឺ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ដូច​ជា ​ដើរ រត់ រាំ ជិះកង់ ​យ៉ូហ្កា ឬ​ថៃជី ជាដើម។ អ្វី​ដែល​ចាស់ៗ ត្រូវ​ប្រកាន់​ខ្ជាប់​ដាច់ខាត​ គឺកុំ​ស្មុគ ឬ​ស្ត្រេស​ពេក៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

ចុចអាន៖ អាយុលើស៦០ហើយ គួររៀនប្រើបច្ចេកវិទ្យា Internet ដែរអត់?

ចុចអាន៖ បញ្ឈប់​អាការៈ​ឆ្អល់​ពោះ​រ៉ាំរ៉ៃ​យ៉ាង​ប្រសើរ​​ ចាប់​ពី​ពេលនេះទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម