សុខភាព
ជំងឺរលាកសួតដ៏អាថ៌កំបាំង កំពុងផ្ទុះឡើងគួរឲ្យព្រួយបារម្ភ នៅ អាហ្សង់ទីន
មនុស្សចំនួន៣នាក់បានស្លាប់ ដោយសារជំងឺរលាកសួតដ៏អាថ៌កំបាំង នៅក្នុងប្រទេសអាហ្សង់ទីន ដែលនាំឲ្យមានការភ័យខ្លាចកាន់តែខ្លាំងអំពីការផ្ទុះឡើងនៃមេរោគថ្មី។

មន្ត្រីសុខាភិបាលក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ បាននិយាយថា មនុស្សចំនួន៦នាក់ផ្សេងទៀត បានឆ្លងមេរោគរលាកសួត ដែលគេមិនស្គាល់ប្រភព។
ករណីទាំងនេះ គឺស្ថិតក្នុងចំណោមបុគ្គលិកសុខាភិបាល៨នាក់ និងអ្នកជំងឺ ICU ម្នាក់ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យឯកជនមួយក្នុងទីក្រុង Tucumán។

អ្នកជំងឺ៦នាក់ដំបូង ចាប់ផ្តើមចេញរោគសញ្ញានៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២២ខែសីហា។
លោក Luis Medina Ruiz រដ្ឋមន្រ្តីក្រសួងសុខាភិបាលទីក្រុង Tucumán បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “អ្វីដែលអ្នកជំងឺទាំងនេះជួបប្រទះដូចគ្នាគឺ ស្ថានភាពផ្លូវដង្ហើមធ្ងន់ធ្ងរ ហើយសួតត្រូវរលាកដូចជាជំងឺកូវីដ១៩ដែរ”។ លោកបន្តថា អ្នកជំងឺត្រូវបានគេធ្វើតេស្ដរកមេរោគជាង៣០ ដែលរួមមានទាំងកូវីដ ផ្តាសាយ គ្រុនផ្តាសាយទាំងប្រភេទ A និង B ផងដែរ ប៉ុន្តែលទ្ធផលចេញមកសុទ្ធតែអវិជ្ជមាន។

ទោះបីជាយ៉ាងណាក៏ដោយ សំណាកត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ និងវិទ្យាស្ថានសុខភាពជាតិរបស់ប្រទេសអាហ្សង់ទីន ដើម្បីធ្វើការវិភាគបន្ថែម។
មន្ទីរពេទ្យត្រូវបានបិទទ្វារ ហើយទំនាក់ទំនងអ្នកជំងឺ កំពុងត្រូវបានគេតាមដាន និងនៅដាច់ដោយឡែក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្មេងប្រុសអាយុ ៥ ខែម្នាក់ មានជំងឺរលាកសួត និងមេរោគជ្រាបចូលក្នុងឈាម

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង