សុខភាព
អង់គ្លេស រកឃើញ ជំងឺអុតស្វា បំប្លែងខ្លួនប្រភេទថ្មីលើអ្នកធ្វើដំណើរទៅ អាហ្វ្រិកខាងលិច
មន្ត្រីសុខាភិបាលអង់គ្លេសបានបញ្ជាក់ថា ជំងឺអុតស្វាបំប្លែងខ្លួនប្រភេទថ្មីត្រូវបានគេរកឃើញនៅចក្រភពអង់គ្លេសលើខ្លួនមនុស្សម្នាក់ដែលទើបតែបានធ្វើដំណើរទៅអាហ្វ្រិកខាងលិច ។
ចំណែកទីភ្នាក់ងារសុខភាពអង់គ្លេសក៏បានឲ្យដឹងដែរថា អ្នកដែលទើបធ្វើដំណើរទៅអាហ្វ្រិកខាងលិចត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺអុតស្វាបំប្លែងខ្លួនថ្មីដែលខុសពីជំងឺអុតស្វាដែលកំពុងចរាចរនៅក្នុងចក្រភពអង់គ្លេស ។
បច្ចុប្បន្នអ្នកជំងឺដែលសុំមិនបញ្ចេញឈ្មោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Royal Liverpool ហើយមិនមានករណីផ្សេងទៀតត្រូវបានកំណត់អត្តសញ្ញាណនោះទេគិតត្រឹមថ្ងៃសុក្រ ខណៈការតាមដានទំនាក់ទំនងក៏កំពុងត្រូវបានអនុវត្តផងដែរ ។
Sophia Maki នាយកនៃទីភ្នាក់ងារសុខភាពចក្រភពអង់គ្លេសបាននិយាយថា “យើងកំពុងធ្វើការទាក់ទងបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយករណីមុនការបញ្ជាក់ពីការឆ្លងរបស់ពួកគេដើម្បីវាយតម្លៃតាមការចាំបាច់ និងផ្តល់ដំបូន្មានបន្ថែម” ។
ទោះជាយ៉ាងណាលោកស្រីបញ្ជាក់ថា ហានិភ័យចំពោះការឆ្លងរាលដាលដល់សាធារណជនផ្សេងទៀតគឺនៅតែទាប ដោយសារពិធីសាស្ត្រគ្រប់គ្រងការឆ្លងរបស់រដ្ឋាភិបាលអង់គ្លេស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ នាយកដ្ឋានឧតុនិយម ថៃ ឆ្លើយបែបណា រឿងថា បាងកក នឹងជួបគ្រោះទឹកជំនន់ដូច ១០ ឆ្នាំមុន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក