សុខភាព
អនុវត្តបែបនេះបាន ទោះអង្គុយធ្វើការក៏អាចស្រកគីឡូបានដែរ
អង្គុយធ្វើការយូរៗម៉ោងរាល់ថ្ងៃ ចង់ឬមិនចង់ គីឡូឡើងចៀសមិនរួច។ ហេតុនេះ ដើម្បីការពារ ក៏ដូចជាកាត់បន្ថយភាពធាត់ អត្ថនេះនឹងបង្ហាញវិធីសាស្ត្រខ្លះពីអ្នកជំនាញសុខភាពណែនាំជូន។
ផឹកទឹកឲ្យបានច្រើន

ការទទួលទានទឹកបានគ្រប់គ្រាន់ពិតជាអាចសម្រកទម្ងន់មានប្រសិទ្ធភាពបំផុត។ ទឹកអាចជួយដល់ប្រព័ន្ធរំលាយអាហារ បង្កើនថាមពលរាងកាយ ហើយជួយដុតកាឡូរីបានលឿនថែមទៀតផង។
អង្គុយត្រង់ខ្នង

ការអង្គុយត្រង់ខ្នងមិនត្រឹមតែជួយមិនឲ្យឈឺឆ្អឹងឆ្អែង វាក៏មានប្រសិទ្ធភាពអាចសម្រកទម្ងន់បានដែរ។ ការអង្គុយត្រង់ខ្នងនឹងធ្វើឲ្យសាច់ដុំខាងលើនៃរាងកាយ ស្មា និងខ្នងទាំងអស់ធ្វើការ រួមទាំងជួយដុតបំផ្លាញកាឡូរីបានយ៉ាងល្អ។
ហាត់ប្រាណលើកៅអី

ពុំចាំបាច់ទៅកន្លែងហាត់ប្រាណនោះទេ គ្រាន់តែអង្គុយលើកៅអី ហើយធ្វើចលនារុញខ្លួន ចូលចេញៗ ឬធ្វើលំហាត់ប្រាណបែបយូហ្គាដោយដង្ហើមវែងៗពីរបីនាទីរាល់ថ្ងៃ ក៏អាចបន្ថយការឡើងគីឡូបានដូចគ្នា។
បន្ថយសីតុណ្ហភាពបន្ទប់ធ្វើការ
បន្ទប់ធ្វើការដែលមានសីតុណ្ហភាពត្រជាក់ខ្លាំងពេក ងាយធ្វើឲ្យជួបបញ្ហាធាត់ណាស់ ព្រោះធាតុត្រជាក់មិនអាចដុតខ្លាញ់ដែលនៅក្នុងពោះបានឡើយ។ ហេតុនេះគួរបន្ថយសីតុណ្ហភាពឲ្យល្មមបានហើយ។
កុំតានតឹងពេក

បង្កើនភាពរីករាយជាទម្លាប់ ជួយសុខភាពបេះដូងបានច្រើន ជាពិសេសអាចដុតកាឡូរីបានដល់ទៅ ២០-៤០% ផងដែរ។ ដូច្នេះហើយ កុំធ្វើឲ្យខ្លួនឯងតានតឹងពេក លេងសើចខ្លះជាមួយក្រុមការងារ ញញឹមញញែម មើលរឿងកំប្លែង ឬឆ្លៀតលំហែកម្សាន្តផង។ កាលណាសប្បាយរីករាយច្រើន ស្រ្តេសក៏មិនសូវកើតមាន ព្រមទាំងជួយឲ្យមានអាយុវែងថែមទៀត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖មុខចាស់ទៅៗ អាចដោយសារយើងញ៉ាំអាហារប៉ុន្មានមុខនេះច្រើនពេក
ចុចអាន៖ទឹកនោមផ្អែមជាជំងឺអាចជៀសវាងបាន តែត្រូវប្រកាន់គោលការណ៍មួយចំនួន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ