Connect with us

សុខភាព

សូម​ស្វែងយល់​ពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ និង​ចំណេះដឹង​ទូទៅ​បន្ថែម

បានផុស

នៅ

​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ កើតមាន​ភាគច្រើន​លើសលប់​លើ​មនុស្ស​ធំ​ពេញវ័យ​ ដោយ​ស្ងប់ស្ងាត់​បំផុត និង​ដោយ​ប្រើពេល​វេលា​ច្រើន​ឆ្នាំ បន្តិច​ម្តងៗ ដោយ​មិនមាន​ស្តែងចេញ​ជា​រោគសញ្ញា​អ្វី​ទាំងអស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រង់ចាំ​រោគសញ្ញា​(​សញ្ញា​ធ្វើទុក្ខ ដូចជា​វិលមុខ​- អស់​កម្លាំង​- នោម​ច្រើន​- ស្រវាំងភ្នែក​- ហ៊ឹងត្រចៀក ជាដើម​។​)​ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ធ្វើការ​ព្យាបាល គឺជា​ការ​យឺត​ពេលវេលា និង​ទុក​បណ្តោយឲ្យ​ផលប៉ះពាល់​នាំ​ដល់​ពិការភាព ឫ​ប៉ះពាល់​អាយុជីវិត អាច​កើតឡើង​បាន​។ ដូច្នេះ​ការពិនិត្យ​សុខភាព​ទៀងទាត់ ពិនិត្យ​វិភាគ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​គ្រូពេទ្យ គឺជា​វិធី​ល្អ​បំផុត​។​

១. ហេតុអ្វី​បានជា​មានការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​?

​គឺ​នៅ​ពេល​ដែល រាងកាយ​យើង​មិន​អាច​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព​ដូច​ធម្មតា​នូវ​អ័រម៉ូន​ឈ្មោះ​អាំង​ស៊ុយ​លីន​។ អាំង​ស៊ុយ​លីន​ ជា​អ័រម៉ូន​សំខាន់​តែមួយគត់​ក្នុង​ខ្លួន​មនុស្ស​យើង​មាន​ភារកិច្ច​ដឹកនាំ​ជាតិ​ស្ករ​យក​ទៅ​ប្រើប្រាស់​នៅ​គ្រប់​កោសិកា​នៃ​រាងកាយ​ទាំងមូល ដើម្បី​បម្លែង​ទៅជា​ប្រភព​ថាមពល អាច​ឲ្យ​ជីវិត​អាច​រស់​នៅបាន​។​

​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម (​ឫ​ហៅថា ជំងឺ​ទឹកនោមផ្អែម​) មានន័យថា ឫ​មួយ មាន​អាំង​ស៊ុយ​លីន​គ្រប់​គ្រាន់តែ​គ្មាន​ប្រសិទ្ធភាព ឫ​មួយ​មាន​អាំង​ស៊ុយ​លីន​មាន​ប្រសិទ្ធភាព តែ​បរិមាណ​មិន​គ្រប់គ្រាន់ ឫ​មួយ​មាន​បញ្ហា​ទាំងពីរ (​ដែល​ជា​ករណី​ទូទៅ​ភាគច្រើន​)​។​

២. ហេតុអ្វី​បានជា​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម ជា​ក្តីកង្វល់​ចម្បង​ដ៏​ធំ​នៃ​វេជ្ជសាស្ត្រ​យើង​នាពេល​បច្ចុប្បន្ន​?

​ពីព្រោះ​ផ្តើម​ចេញពី​បញ្ហា​លើស​ជាតិ​ស្ករ ​ក្នុង​ឈាម​តែមួយ​មុខ នាំ​ទៅដល់​ផលប៉ះពាល់​ស្ទើរ​គ្រប់​សរីរាង្គ​ទាំងអស់ ដែល​អាច​នាំទៅដល់​ទាំង​ពិការភាព និង​អាយុជីវិត​។​

​បើ​មិនបាន​ព្យាបាល​ត្រឹមត្រូវ​និង​ឲ្យ​ទាន់​ពេលវេលា ជំងឺ​នេះ​បណ្តាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ជាច្រើន​ដូចជា​៖

– ផល​ប៉ះពាល់​បណ្តាល​ខ្សោយ​តម្រងនោម​

– ការ​ខូច​សាច់ដុំ​បេះដូង ដោយ​មកពី​ស្ទះ​សរសៃ​ឈាម​បេះដូង​

– ដាច់ ឬ​ស្ទះ​សរសៃឈាម​ខួរក្បាល​

– ពិការភាព​ភ្នែក​

– និង​ការបាត់បង់​ការ​ដឹង​ប្រព័ន្ធ​ប្រសាទ​អវយវៈ ដែល​នាំ​ដល់​ការងាយ​មាន​របួស​ជើង និង​ការវះកាត់​ជើង​

៣. តើ​មាន​ដំបូន្មាន​អ្វី​សំខាន់ៗ​?

​ដំបូន្មាន​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ខាងក្រោម គឺជា​អ្វី​ដែល​មនុស្ស​ទូទៅ​ត្រូវ​ខិតខំ​អនុវត្ត​ឲ្យបាន​ ដើម្បី​ការ​ធានាបាន​នូវ​សុខភាព​មួយ ប្រកបដោយ​សុវត្ថិភាព​ខ្ពស់

ក. ហាត់ប្រាណ​យ៉ាងតិច ៣០-៤៥​នាទី​ក្នុង​មួយថ្ងៃ (​ក្នុងពេល​តែម្តង ឬ​ចែកជា​ពីរដង ក្នុង​មួយ​ថ្ងៃ​)

ខ. បរិភោគ​អាហារ​មួយថ្ងៃ​យ៉ាងតិច ៣​ដង និង​ទៀង​ពេលវេលា ដោយមាន​បន្លែ​ចម្រុះ​ជាមួយ​ពេល​អាហារ​នី​មួយៗ​

គ. កាត់បន្ថយ​គ្រឿង​ស្រវឹង​ឲ្យ​បាន​ច្រើន​បំផុត​

ឃ. ឈប់​ពិសា​បារី​

ង. ជៀសវាង​អាហារ​ប្រៃ​ឲ្យ​បាន​ច្រើន​

ច. កាត់បន្ថយ​អាហារ​កាឡូរី​ខ្ពស់ មកពី​ប្រភព​ស្ករ ខ្លាញ់ និង​សាច់​ក្រហម (​សាច់គោ ជ្រូក ជាដើម​)

ឆ. និង​ពិសេស​បំផុត គឺ​កាត់បន្ថយ​ឲ្យ​បាន​ច្រើន​បំផុត​ស្ថានភាព​តានតឹង​អារម្មណ៍ (​ដែលជា​មូលហេតុ​ចម្បង​នាំមក​ដល់​វិបត្តិ​មេ​តា​បូ​លិ​ក​)

“​ក្រុមគ្រូពេទ្យ​គ្រប់​ជំនាញ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត សូម​ស្វាគមន៍​រាល់​ការ​មក​ពិគ្រោះ​យោបល់ និង​ពន្យល់​លំអិត​បន្ថែម​លើ​រាល់​ជម្រើស​នៃ​ការ​ព្យាបាល ទៅតាម​ស្ថានភាព​សុខភាព និង​ស្ថានភាព​ជំងឺ​នី​មួយៗ​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អ្វី​ទៅជា​ជំងឺ​ខ្សោយ​ពោះវៀន​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥២ នាទីutes មុន

អឺរ៉ុបអាចនឹងចុះវាយតម្លៃលើផលិតផលត្រីកម្ពុជានៅឆ្នាំក្រោយបង្កើតក្ដីសង្ឃឹមលើការនាំចេញ

ព័ត៌មានជាតិ៥៣ នាទីutes មុន

ស្នងការរាជធានីភ្នំពេញ ផ្ដល់រង្វាន់ដល់នគរបាលខណ្ឌបឹងកេងកង ក្រោយឃាត់ខ្លួនជនសង្ស័យ ៧នាក់ ឆក់ទ្រព្យសម្បិត្តរបស់ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

៤ខែ​ដើម​ឆ្នាំ​២០២៥ អារ៉ាប៊ីសាអូឌីត ប្រហារជីវិតមនុស្ស ១០០​នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម៉ិកស៊ិក ច្រានចោល​សំណើ​របស់ ត្រាំ ដែល​ចង់​ដាក់​ពង្រាយកងទ័ពអាមេរិក​​​លើ​ទឹកដី​ខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី​ព្រមាន​អ៊ុយក្រែន បើ​ហ៊ាន​វាយ​ប្រហារ​ថ្ងៃ​៩ឧសភា ក្រុងកៀវ​ទំនងមិន​អាច​រស់ដល់​ថ្ងៃ​១០​ឧសភា​ទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី​ព្រមាន​អ៊ុយក្រែន បើ​ហ៊ាន​វាយ​ប្រហារ​ថ្ងៃ​៩ឧសភា ក្រុងកៀវ​ទំនងមិន​អាច​រស់ដល់​ថ្ងៃ​១០​ឧសភា​ទេ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី​៖ គ្មានការធានាសុវត្ថិភាព​ដល់​​ប្រតិភូបរទេស​​ចូលរួម​ក្បួន​ព្យុហយាត្រា​ក្នុងថ្ងៃជ័យជម្នះ​រុស្ស៊ីទេ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក គីម បង្អួត​ពី​ភាពជឿនលឿនក្នុងបច្ចេកវិទ្យារថក្រោះ​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានជាតិ៦ ម៉ោង មុន

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទ MK-82 មួយគ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅស្រុកប្រាសាទបល្ល័ង្ក

នយោបាយ៥ ម៉ោង មុន

ប្រទេសទីម័រឡេស្ដេនឹងបំពាក់គ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតជូន​សម្ដេចតេជោ

Sokha Hotels

ព័ត៌មានពេញនិយម