សុខភាព
ញូវយ៉ក ប្រកាសអាសន្នជំងឺគ្រុនស្វិតដៃជើង ដោយភ័យថា មានអ្នកឆ្លងរាប់ពាន់នាក់ទៅហើយ
ក្រុមមន្ត្រីរដ្ឋញូវយ៉ក បានប្រកាសពីគ្រោះមហន្តរាយជុំវិញការផ្ទុះជំងឺគ្រុនស្វិតដៃជើងនៅក្នុងរដ្ឋនេះ។
សេចក្តីប្រកាសនេះ ធ្វើឡើងដោយការិយាល័យរបស់អភិបាលរដ្ឋ លោកស្រី Kathy Hochul កាលពីថ្ងៃសុក្រទី០៩ខែកញ្ញា។

នៅក្នុងសេចក្តីប្រកាស ក្រុមមន្ត្រីបាននិយាយថា វិធានការនេះ អនុញ្ញាតឲ្យភ្នាក់ងាររដ្ឋចាំបាច់ទាំងអស់ ចាត់វិធានការសមស្រប ដើម្បីជួយដល់រដ្ឋាភិបាលក្នុងតំបន់ និងបុគ្គលក្នុងការទប់ស្កាត់ រៀបចំ ឆ្លើយតប និងសង្គ្រោះ ពីគ្រោះអាសន្ន។
រដ្ឋនេះ បានរកឃើញករណីនៃមេរោគគ្រុនស្វិតដៃជើងនៅក្នុងតំបន់ Rockland កាលពីថ្ងៃទី២១ខែកក្កដា។ ចាប់តាំងពីពេលនោះមក ការពិនិត្យមើលទឹកសំណល់ ក៏បានរកឃើញមេរោគនៅក្នុងទីក្រុងញូវយ៉ក និងតំបន់ Orange និង Sullivan។ កាលពីថ្ងៃសុក្រ ក្រុមមន្ត្រីបានបង្ហាញថា តំបន់ Nassau ក៏ បានរកឃើញមេរោគនៅក្នុង ទឹកសំណល់ផងដែរ។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានបង្ហាញក្នុងខែសីហាថា ការស៊ើបអង្កេតបន្ថែម បានរកឃើញសំណាកវិជ្ជមាននៃមេរោគស្វិតដៃជើងយ៉ាងតិច ២១ នៅក្នុងទីក្រុងញូវយ៉ក។
កាលពីខែមុន មន្ត្រីក្នុងតំបន់ Rockland County បានព្រមានថា ទោះគិតត្រឹមពេលនេះ ទើបតែមានករណីតែមួយត្រូវបានរកឃើញក៏ដោយ ប៉ុន្តែចំនួនពិតប្រាកដនៃអ្នកឆ្លងនៅញូវយ៉កអាចមានរាប់ពាន់នាក់ឯណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សហរដ្ឋអាមេរិក រកឃើញករណីជំងឺគ្រុនស្វិតដៃជើង ជាលើកដំបូង ក្នុងរយៈពេលជិតមួយទសវត្សរ៍

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល