សុខភាព
ដឹងទេ! ក្រោយឆ្កែឆ្កួតខាំប៉ុន្មានថ្ងៃទើបអាចស្លាប់?
វីរុសឆ្កែឆ្កួត ជាវីរុសគ្រោះថ្នាក់មួយដែលអាចចម្លងទៅមនុស្សយើងដោយសារទឹកមាត់របស់សត្វដែលផ្ទុកវីរុសនេះ ហើយជាទូទៅ វាឆ្លងបន្ទាប់ពីត្រូវសត្វខាំ ឬខ្វាចយើង។ សម្រាប់ជំងឺឆ្កែឆ្កួតនេះ អាចបណ្ដាលឲ្យអ្នកដែលឆ្លងជំងឺនេះស្លាប់បាន ក្រោយពេលវីរុសរាលដាលពីកន្លែងខាំទៅដល់ខួរក្បាល។ ចុះក្រោយពីពេលត្រូវសត្វមានវីរុសឆ្កែឆ្កួតខាំ ប៉ុន្មានថ្ងៃទើបវាអាចរាលដាលទៅដល់ខួរក្បាលយើង?

តាមលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានឲ្យដឹងថា វីរុសឆ្កែឆ្កួតអាចមានសមត្ថភាពធ្វើដំណើរក្នុងល្បឿន ៣មិល្លីម៉ែត្រ/ម៉ោង ឬប្រមាណជា ៨សង់ទីម៉ែត្រ/ថ្ងៃ។ ក្នុងដំណើររបស់វីរុសឆ្កែឆ្កួតនេះ គឺវាធ្វើដំណើរឆ្ពោះទៅកាន់ខួរក្បាលរបស់យើង។ បើកន្លែងដែលត្រូវខាំនៅឆ្ងាយពីខួរក្បាល ការធ្វើដំណើររបស់មេរោគនេះរាងយូរបន្តិចទើបអាចទៅដល់ខួរក្បាលអ្នកជំងឺបាន។ ឧទាហរណ៍៖ បើយើងត្រូវឆ្កែឆ្កួតខាំនៅត្រង់ជើង វានៅឆ្ងាយពីខួរក្បាល ដូចនេះវីរុសឆ្កែឆ្កួតត្រូវការពេលយូរល្មមទម្រាំបានទៅដល់ខួរក្បាល។

លោកបន្តថា អ្នកជំងឺនឹងចេញរោគសញ្ញានៅពេលដែលវីរុសនោះធ្វើដំណើរទៅដល់ខួរក្បាល ហើយវាអាចហួសពេលក្នុងការសង្គ្រោះអ្នកជំងឺ ពោលគឺថា នៅពេលដែលវារាលដាលទៅដល់ខួរក្បាលបណ្ដាលឲ្យចេញរោគសញ្ញាហើយ គ្មានថ្នាំ ឬគ្រូពេទ្យណាអាចសង្គ្រោះអ្នកជំងឺបានទេ ហើយអ្នកជំងឺនឹងស្លាប់ក្នុងរយៈពេល ៧-១០ថ្ងៃក្រោយចេញរោគសញ្ញា។
រោគសញ្ញាជំងឺឆ្កែឆ្កួតដែលលេចឡើងក្រោយឆ្លងរាលដាលទៅដល់ខួរក្បាលហើយមានដូចជា៖
- មិនស្រេកទឹក
- ស្រៀវស្រាញពេលត្រូវខ្យល់
- ក្ដៅខ្លួន
- ពិបាកដកដង្ហើម
- ខាកស្ដោះញឹកញាប់
- ហៀរទឹកមាត់ ជាដើម។
យ៉ាងណាមិញ ក្រោយពេលសត្វមានផ្ទុកវីរុសឆ្កែឆ្កួតនេះ ខាំ ខ្វាច ឬក្រញៅ យើងអាចបង្ការវីរុសបានដោយធ្វើតាមចំណុចបន្ទាន់ខាងក្រោមនេះដូចជា៖

១. លាងដៃនឹងសាប៊ូឲ្យស្អាត រួចបង្ហូរទឹកលាងមុខរបួសពី ១០-១៥ នាទី
២. ប្រើថ្នាំកម្ចាត់មេរោគ ដូចជា អាល់កុល ឬបេតាឌីន ដើម្បីសម្អាតមុខរបួស
៣. មិនត្រូវដេរ ឬរុំបិទមុខរបួសដោយឆ្កែខាំនោះទេ
៤. ត្រូវប្រញាប់ទៅចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត និងថ្នាំផ្សេងទៀតដែលចាំបាច់ ឲ្យបានលឿន ឬយ៉ាងយូរ ១ អាទិត្យក្រោយឆ្កែខាំ៕
អត្ថបទផ្ដល់សិទ្ធិិដោយ៖ Hellokrupet
សូមចុចអាន៖ សម័យនេះហើយ ឈប់ប្រើអំពើហិង្សលើកូនទៅ ចេះតិចនិក៤នេះ ប្រដៅកូនស្រួល
សូមចុចអាន៖ មុខចាស់ទៅៗ អាចដោយសារយើងញ៉ាំអាហារប៉ុន្មានមុខនេះច្រើនពេក

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ