Connect with us

សុខភាព

ដឹងទេ! ក្រោយ​ឆ្កែឆ្កួត​ខាំប៉ុន្មានថ្ងៃទើបអាចស្លាប់?

បានផុស

នៅ

វីរុស​ឆ្កែឆ្កួត ជា​វីរុស​គ្រោះ​ថ្នាក់​មួយ​ដែល​អាច​​ចម្លង​ទៅ​មនុស្ស​យើង​ដោយ​សារ​ទឹក​មាត់​របស់​សត្វ​ដែល​ផ្ទុក​វីរុស​នេះ ហើយ​ជា​ទូទៅ វា​ឆ្លង​បន្ទាប់​ពី​ត្រូវ​សត្វ​ខាំ ឬ​ខ្វាច​យើង។ សម្រាប់​ជំងឺ​ឆ្កែ​ឆ្កួត​នេះ អាច​បណ្ដាល​ឲ្យ​អ្នក​ដែល​ឆ្លង​ជំងឺ​នេះ​ស្លាប់​បាន ក្រោយ​ពេល​វីរុស​រាល​ដាល​ពី​កន្លែង​ខាំ​ទៅ​ដល់​ខួរក្បាល​។ ចុះ​ក្រោយ​ពី​ពេល​ត្រូវ​សត្វ​មាន​វីរុស​ឆ្កែឆ្កួត​ខាំ ប៉ុន្មាន​ថ្ងៃ​ទើប​វា​អាច​រាលដាល​ទៅ​ដល់​ខួរ​ក្បាល​យើង?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា វីរុស​ឆ្កែ​ឆ្កួត​អាច​មាន​សមត្ថភាព​ធ្វើ​ដំណើរ​ក្នុង​ល្បឿន ៣មិល្លីម៉ែត្រ/ម៉ោង ឬ​ប្រមាណ​ជា ​៨​សង់ទីម៉ែត្រ/ថ្ងៃ។ ក្នុង​ដំណើរ​របស់​វីរុស​ឆ្កែឆ្កួត​នេះ គឺ​វា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ខួរក្បាល​របស់​យើង។ បើ​កន្លែង​ដែល​ត្រូវ​ខាំ​នៅ​ឆ្ងាយ​ពី​ខួរក្បាល ការ​ធ្វើ​ដំណើរ​របស់​មេរោគ​នេះ​រាង​យូរ​បន្តិច​ទើប​អាច​ទៅ​ដល់​ខួរក្បាល​អ្នក​ជំងឺ​បាន។ ឧទាហរណ៍៖ បើ​យើង​ត្រូវ​ឆ្កែឆ្កួត​ខាំ​នៅ​ត្រង់​ជើង វា​នៅ​ឆ្ងាយ​ពី​ខួរក្បាល ដូច​នេះ​វីរុស​ឆ្កែឆ្កួត​ត្រូវ​ការ​ពេល​យូរ​ល្មម​ទម្រាំ​បាន​ទៅ​ដល់​ខួរក្បាល។

លោក​បន្ត​ថា អ្នក​ជំងឺ​នឹង​ចេញ​រោគ​សញ្ញា​នៅ​ពេល​ដែល​វីរុស​នោះ​ធ្វើ​ដំណើរ​ទៅ​ដល់​ខួរក្បាល ហើយ​វា​អាច​ហួស​ពេល​ក្នុង​ការ​សង្គ្រោះ​អ្នក​ជំងឺ ពោល​គឺ​ថា នៅ​ពេល​ដែល​វា​រាល​ដាល​ទៅ​ដល់​ខួរក្បាល​បណ្ដាល​ឲ្យ​ចេញ​រោគ​សញ្ញា​ហើយ គ្មាន​ថ្នាំ ឬ​គ្រូពេទ្យ​ណា​អាច​សង្គ្រោះ​អ្នក​ជំងឺ​បាន​ទេ ហើយ​អ្នក​ជំងឺ​នឹង​ស្លាប់​ក្នុង​រយៈ​ពេល ៧-១០​ថ្ងៃ​ក្រោយ​ចេញ​រោគ​សញ្ញា។

រោគ​សញ្ញា​ជំងឺ​ឆ្កែ​ឆ្កួត​ដែល​លេច​ឡើង​ក្រោយ​ឆ្លង​រាល​ដាល​ទៅ​ដល់​ខួរក្បាល​ហើយ​មាន​ដូច​ជា៖

  • មិន​ស្រេក​ទឹក
  • ស្រៀវ​ស្រាញ​ពេល​ត្រូវ​ខ្យល់
  • ក្ដៅ​ខ្លួន
  • ពិបាក​ដក​ដង្ហើម
  • ខាក​ស្ដោះ​ញឹក​ញាប់
  • ហៀរ​ទឹកមាត់ ជាដើម។

យ៉ាង​ណា​មិញ ក្រោយ​ពេល​សត្វ​មាន​ផ្ទុក​វីរុស​ឆ្កែឆ្កួត​នេះ ខាំ ខ្វាច ឬ​ក្រញៅ យើង​អាច​បង្ការ​វីរុស​បាន​ដោយ​ធ្វើ​តាម​ចំណុច​បន្ទាន់​ខាង​ក្រោម​នេះ​ដូចជា៖

១. លាងដៃ​នឹង​សាប៊ូឲ្យស្អាត រួចបង្ហូរទឹកលាង​មុខ​របួសពី ១០-១៥ នាទី
២. ប្រើថ្នាំកម្ចាត់មេរោគ ដូចជា អាល់កុល ឬ​បេតាឌីន ដើម្បី​សម្អាតមុខ​របួស
៣. មិន​ត្រូវ​ដេរ ឬ​រុំបិទ​មុខ​របួសដោយ​ឆ្កែខាំ​នោះ​ទេ
៤. ត្រូវប្រញាប់ទៅចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត និងថ្នាំ​ផ្សេង​ទៀត​ដែល​ចាំបាច់ ឲ្យបានលឿន ឬយ៉ាងយូរ ១ អាទិត្យក្រោយឆ្កែខាំ៕

អត្ថបទផ្ដល់សិទ្ធិិដោយ៖ Hellokrupet

សូមចុចអាន៖ សម័យនេះហើយ ឈប់ប្រើអំពើហិង្សលើកូនទៅ ចេះតិចនិក៤នេះ ប្រដៅកូនស្រួល

សូមចុចអាន៖ មុខចាស់ទៅៗ អាចដោយសារយើងញ៉ាំអាហារប៉ុន្មានមុខនេះច្រើនពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម