សុខភាព
រដូវភ្លៀងធ្លាក់ ប្រយ័ត្នជំងឺ ៥ នេះ អាចកើតមានញឹកញាប់លើរាងកាយ
ពេលភ្លៀងធ្លាក់ខ្លាំងរាល់ថ្ងៃបែបនេះ អាចនឹងមានជំងឺខ្លះៗមកជាមួយទឹកភ្លៀង។ ជាពិសេសអ្នកគួរប្រុងប្រយ័ត្នឲ្យមែនហើយត្រូវចេះការពារខ្លួនផងដែរ។ ជាពិសេសសម្រាប់ក្រុមគ្រួសារ ឬកូនតូចៗ អ្នកមិនគួរធ្វេសប្រហែសនាំឲ្យពួកគេទៅជាឈឺក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំបែបនេះនេះទេ។
ខាងក្រោមនេះ ជាជំងឺដែលត្រូវតែសង្គេតនិងមើលឲ្យបានល្អិតល្អន់បំផុត ចៀសវាងនាំឈឺធ្ងន់ខាតលុយកាក់។
១ គ្រុនផ្ដាសាយ
វាជាជំងឺទូទៅក្នុងរដូវវស្សាបណ្តាលមកពីការឆ្លងមេរោគដែលអាចកើតមានច្រើនប្រភេទ។ ជាធម្មតា អ្នកជំងឺមានគ្រុនក្តៅទាប ហៀរសំបោរ ក្អក និងឈឺបំពង់ក។ រោគសញ្ញាភាគច្រើននឹងប្រសើរឡើងដោយខ្លួនឯង ក្នុងរយៈពេល ២-៣ ថ្ងៃ។

២ គ្រុនឈាម
បង្កឡើងដោយការឆ្លងមេរោគ Influenza ដែលមានច្រើនប្រភេទ។ ជារឿយៗមានគ្រុនក្ដៅខ្លាំង ឈឺខ្លួន អស់កម្លាំង ក្អក និងហៀរសំបោរ ឈឺក្បាលជាដើម។
៣ គ្រុនចាញ់
វាជាជំងឺដែលដឹកនាំដោយមូស Aedes។ អ្នកជំងឺនឹងមានគ្រុនក្តៅខ្លាំងរយៈពេល ២-៧ ថ្ងៃ ឈឺខ្លួន ឈឺក្បាល ជាំលើស្បែក និងក្រពះថែមទៀតផង។ បើទុកមិនព្យាបាល អាចនាំឲ្យឈឺធ្ងន់ឈានដល់ស្លាប់មិនខាន។
៤ ជំងឺ leptospirosis
កើតឡើងនៅតំបន់ទឹកជំនន់ នឹងឈឺក្បាល ក្តៅខ្លួនខ្លាំង ភ្នែកក្រហម ចង្អោរ និងក្អួត ឈឺរាងកាយ ជាពិសេសខ្នង កំភួនជើង និងក។ ជៀសវាងការដើរនៅកន្លែងដែលមានទឹកច្រើន ឬមានឧបករណ៍ការពារសមរម្យ។
៥ ជំងឺភ្នែកក្រហម
បណ្ដាលមកពីមេរោគដែលមាននៅក្នុងទឹកកខ្វក់។ ប៉ះភ្នែកពីការត្រដុសភ្នែក ឬការហៀរទឹកបណ្តាលឲ្យរមាស់ឬក្រហម។

វិធីការពារជំងឺក្នុងរដូវវស្សា
-ព្យាយាមមិនឲ្យត្រូវភ្លៀង
-ប្រសិនបើត្រូវទឹកភ្លៀងឬសើមខ្លួន កុំទុករាងកាយឲ្យសើមរយៈពេលយូរ កុំទៅកន្លែងដែលមានខ្យល់ត្រជាក់ខ្លាំង ដូចជាបន្ទប់ម៉ាស៊ីនត្រជាក់ ព្រោះវាអាចធ្វើឲ្យត្រជាក់កាន់តែងាយស្រួល។
-មិនចាំបាច់ប្រើថ្នាំប៉ារ៉ាសេតាមុលទេ ឬថ្នាំប្រឆាំងនឹងអ៊ីស្តាមីនណាមួយប្រសិនបើមិនមានរោគសញ្ញា
-នៅពេលដែលរាងកាយសើម គួរប្រញាប់ផ្លាស់ប្តូរសម្លៀកបំពាក់ ងូតទឹកកក់សក់ ទុកឲ្យយសក់ស្ងួតភ្លាមៗពេលមកដល់ផ្ទះ។
-ចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយជារៀងរាល់ឆ្នាំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម១៧ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល