Connect with us

សុខភាព

ចេះតែរាកនៅពេលយប់មិនបានគេង? នេះជាមូលហេតុគួរដឹង

បានផុស

នៅ

បញ្ហារាកពេលយប់ ទំនងគ្នាយើងខ្លះធ្លាប់ជួបប្រទះ ពិសេសអ្នកដែលចូលចិត្ដញាំអាហារខាងក្រៅផ្ទះច្រើនដែលមិនមានអនាម័យ ក៏​ដូច​ជា​គ្រប់គ្រងពេលវេលាញ៉ាំមិនបានល្អ។ ជាក់ស្ដែងណាស់ ការរាកពេលយប់នេះ អាចបង្កការរំខាន ធ្វើ​ឲ្យ​យើង​គេងមិនគ្រប់គ្រាន់ ដោយ​សារ​ត្រូវ​ក្រោក​ទៅ​បន្ទប់​ទឹក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោគសញ្ញារាកពេលយប់៖

  • ឈឺពោះចាប់ផ្ដើមពីតិចរហូតខ្លាំង
  • រាកចូលបន្ទប់ទឹក ២ទៅ៣ដងក្នុងមួយយប់
  • លាមករាកជាទឹក
  • មានអារម្មណ៍បន្ទោបង់មិនសូវអស់
  • ហើមពោះ
  • អស់កម្លាំង ស្លេកស្លាំង ចង្អោ

មូលហេតុដែលបណ្ដាលឲ្យរាកពេលយប់

១.ការឆ្លងមេរោគ

តាមការពិសោធន៍របស់ មជ្ឈបណ្ឌលសុខភាព Mayo Clinic អាមេរិកបានបង្ហាញថា ពពួកបាក់តេរី មេរោគ ប៉ារា​សិត ពេលជ្រៀតចូលក្នុងក្រពះពោះវៀនតាមរយៈអាហារដែលយើងញ៉ាំ នឹងអាចបង្កឲ្យមានការរលាកបាន។ ចំពោះ​ការរាកនេះគឺជាដំណើរធម្មជាតិចង្វាក់បញ្ចេញចោលនៃប្រព័ន្ធរំលាយអាហារដែលត្រូវបញ្ចេញពពួកបាក់តេរីទាំងនោះតាមលាមក។

ករណីនេះភាគច្រើនអាចកើតឡើងចំពោះអ្នកទេសចរណ៍ដែលធ្វើដំណើរទៅកាន់ប្រទេសកំពុងអភិវឌ្ឍ អ្នក​ដែលសាកល្បងរសជាតិអាហារប្លែកៗដោយគ្មានអនាម័យ និងមិនស្គាល់ប្រភពច្បាស់លាស់។

២.ការប្រើប្រាស់ថ្នាំ

ការប្រើប្រាស់ថ្នាំព្យាបាលជំងឺមួយចំនួន ក៏អាចបង្កឲ្យរាកនៅពេលយប់បាន។ តួយ៉ាងប្រភេទថ្នាំផ្សះ( antibiotics) ជាប្រភេទថ្នាំបង្កើតឡើងដើម្បីបញ្ចេញចោលពពួកបាក់តេរី វាធ្វើការកម្ចាត់ទាំងបាក់តេរីល្អ និងអាក្រក់ ធ្វើឲ្យប្រព័ន្ធរំលាយអាហារមានភាពលំនឹង ដែលកត្ដានេះធ្វើឲ្យអ្នកប្រើប្រាស់ថ្នាំទៅ​ជារាកបាន។ នៅមានប្រភេទថ្នាំផ្សេងទៀត ដូចជា ថ្នាំព្យាបាលមហារីក ថ្នាំក្រពះដែលមានផ្ទុកសារធាតុម៉ាញ៉េស្យូម ក៏អាចបណ្ដាលឲ្យរាកបានដែរ។

៣. របបអាហារ

អាហារ ឬភេសជ្ជៈមួយចំនួន​ក៏អាចធ្វើឲ្យពោះវៀនធំធ្វើចលនាខ្លាំងនៅពេលយប់បានដែរ។ ការណ៍នេះបណ្ដាលមកពីរបបអាហារទាំងនោះប្រើប្រាស់ស្ករសិប្បនិមិត្ដច្រើន និងករណីខ្លះការប្រតិកម្មនឹងសារធាតុប្រើប្រាស់ក្នុងរបបអាហារ បណ្ដាលឲ្យអាលែកហ្ស៊ី ដូចជាការអាលែកហ្ស៊ីទឹកដោះគោ ដែលចំណុចនេះកើតឡើងច្រើន។

តើបញ្ហារាកពេលយប់អាចកើតឡើងយូកម្រិត​ណា និង បណ្ដាលឲ្យគ្រោះថ្នាក់ដែរទេ?

ជាធម្មតាបញ្ហារាកនៅពេលយប់ ក្នុងករណីស្រួចស្រាល់អាចចន្លោះពី ២ ទៅ ៣បីថ្ងៃ។ ក្នុងករណីនេះគឺមិនអាចបង្កគ្រោះថ្នាក់ដល់សុខភាពនោះទេ ហើយ​អាចបាត់ទៅវិញដោយខ្លួនឯងដោយយើងគ្រាន់តែផ្លាស់ប្ដូរទម្លាប់រស់នៅស្អាត កែប្រែរបបអាហារ ពោលបរិភាគអាហារមានជាតិសរសៃ និងអនាម័យ ញ៉ាំទឹកឲ្យបានច្រើន និងបំភ្លេចចោល​ពពួកភេសជ្ជះ​ផ្អែមៗ​មុនពេលចូលគេងគឺនឹងប្រសើរឡើងវីញហើយ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ល្បិចទាំង ៥ ជួយឲ្យការគេងមានគុណភាពមិនអស់កម្លាំង ទោះបានតិចម៉ោងក្ដី

ចុចអាន៖ស្ដាប់ពេទ្យបកស្រាយ មូលហេតុយើងហូបឆ្អែត ហើយទន់ភ្នែកងងុយគេងទាំងថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម