សុខភាព
អ្នកមានបញ្ហារលាកសន្លាក់ គួរចៀសវាងអាហារទាំងនេះ បើមិនចង់ឲ្យកាន់តែធ្ងន់ធ្ងរ
បើយើងកំពុងមានជំងឺរលាកសន្លាក់ យើងគួរគិតគូរដល់អាហារមួយចំនួន ដែលមិនគួរញ៉ាំ ឬញ៉ាំក្នុងកម្រិតតិចតួចបានហើយ។ បើយើងមានជំងឺរលាកសន្លាក់ រាងកាយរបស់យើងគឺស្ថិតក្នុងសភាពរលាក។ អ៊ីចឹងហើយបានជាយើងត្រូវប្រយ័ត្នចំពោះអាហារមួយចំនួន ដោយហេតុថាអាហារទាំងនោះមានផ្ទុកសារធាតុខ្លះធ្វើឲ្យសភាពរលាកកាន់តែអាក្រក់ ដូចនេះហើយបានជាយើងគួរចៀសវាង និងរឹតត្បិតការញ៉ាំ។

១.ស្ករ
ស្ករកែច្នៃ អាចបញ្ចេញសារធាតុម្យ៉ាងឈ្មោះថា cytokines ដែលដើរតួរជាភ្នាក់ងារបង្កការរលាកក្នុងរាងកាយ។ ស្ករកែច្នៃដែលគេដាក់ក្នុងភេសជ្ជៈផ្អែម មានដូចជាទឹកក្រូច តែផ្អែម កាហ្វេបន្ថែមរសជាតិ និងទឹកផ្លែឈើកំប៉ុង ជាដើម ដែលរបស់ទាំងអស់នេះទំនងជាធ្វើឲ្យសភាពរលាកកាន់តែអាក្រក់។
២. ខ្លាញ់ឆ្អែត
អាហារមានជាតិខ្លាញ់ឆ្អែតខ្ពស់ ដូចជាភីហ្សា និងសាច់ក្រហម ជាដើម អាចធ្វើឲ្យមានការរលាកនៅជាលិកាខ្លាញ់។ ដូចគ្នាដែរ ខ្លាញ់ឆ្អែត ក៏អាចធ្វើឲ្យយើងប្រឈមនឹងការវិវត្តទៅជាមានជំងឺធាត់ ជំងឺបេះដូង និងបញ្ហាសុខភាពផ្សេងទៀត ដែលអ្វីទាំងនេះនឹងធ្វើឲ្យសភាពរលាកកាន់តែអាក្រក់។
៣. គ្រឿងស្រវឹង
ជាតិអាល់កុលអាចធ្វើឲ្យរោគសញ្ញារលាកកាន់តែអាក្រក់ ដូចនេះហើយបើគ្នាយើងមានបញ្ហារលាកសន្លាក់គួរកម្រិតការផឹកគ្រឿងស្រវឹង ឬចៀសវាងតែម្ដង។ ការសិក្សាមួយចំនួន បានឲ្យដឹងទៀតថាការផឹកគ្រឿងស្រវឹងក៏អាចធ្វើឲ្យយើងជួបបញ្ហាប្រគ្រីវយូរៗម្ដង ហើយក៏អាចទៅជាធ្ងន់ធ្ងរផងដែរ។
ជាងនេះទៅទៀត ការផឹកស្រាជាប់ជាប្រចាំក៏មានទំនាក់ទំនងទៅនឹងហានីភ័យកើតជំងឺរលាកសន្លាក់ឆ្អឹង។
៤. កាត់បន្ថយអាហារមានជាតិប្រៃខ្ពស់
ការកាត់បន្ថយការញ៉ាំអាហារមានជាតិប្រៃខ្ពស់ អាចជាជម្រើសល្អម្រាប់អ្នកមានបញ្ហារលាកសន្លាក់។ អាហារមានជាតិប្រៃខ្ពស់មានដូចជាស៊ុបកំប៉ុង ភីហ្សា សាច់កែច្នៃ និងប្រភេទអាហារកែច្នៃជាច្រើនផ្សេងទៀត។

ការសិក្សាលើសត្វកណ្ដុរបានរកឃើញថា កណ្ដុរដែលស៊ីអាហារមានជាតិប្រៃខ្ពស់ ជួបបញ្ហារលាកសន្លាក់ក៏ខ្ពស់ជាងកណ្ដុរដែលស៊ីអាហារមានជាតិប្រៃក្នុងកម្រិតធម្មតា៕
ចុចអាន៖របួសលើរាងកាយ អាចបង្កជាដំបៅក្រពះស្រួចស្រាល់
ចុចអាន៖អត្ថប្រយោជន៍ ១០ យ៉ាងពីទឹកអំពៅ ជួយកាត់បន្ថយភាពតានតឹង និងល្អចំពោះសុខភាព

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់