សុខភាព
ចង់ឲ្យស្បែកភ្លឺថ្លា អនុវត្តទម្លាប់ថែបំប៉នស្បែកទាំង៩នេះ
ជាទូទៅ ស្រីៗយើងតែងតែប្រាថ្នាចង់បានផ្ទៃមុខភ្លឺថ្លា និងទន់ម៉ត់រលោងគួរឲ្យចង់គយគន់។ ប៉ុន្តែ ភាពស្រស់ស្អាតទាំងនេះ មិនមែនបានមកដោយងាយនោះទេ វាទាមទារឲ្យយើងត្រូវយកចិត្តទុកដាក់ចំពោះស្បែកមុខរបស់យើងឲ្យកាន់តែច្រើនជាងមុន។ ពិតណាស់ ការជ្រើសរើសផលិតផលដែលស័ក្ដិសមចំពោះស្បែកមុខ គឺមានសារសំខាន់ណាស់។ នៅពេលដែលយើងបានស្វែងយល់ច្បាស់អំពីប្រភេទផលិតផលដែលត្រូវនឹងស្បែករបស់យើងហើយ ការអនុវត្តទម្លាប់ថែទាំស្បែកមុខប្រចាំថ្ងៃនឹងកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត។ យ៉ាងណាមិញ ប្រសិនបើស្រីៗយើងចង់បានស្បែកមុខភ្លឺថ្លាដូចកញ្ចក់ វិធីសាស្ត្រទាំង៩នេះអាចជួយយើងបាន។
១. ប្រេងលាងមុខ
ចាប់ផ្ដើមជាមួយនឹងប្រេងលាងមុខ ដែលអាចជួយកម្ចាត់គ្រឿងសម្អាត ផលិតផលការពារស្បែកពីកម្ដៅថ្ងៃ ជាតិខ្លាញ់ដែលលើស ជាតិពុលដែលមាននៅលើស្បែករបស់យើងបានយ៉ាងល្អឥតខ្ចោះ។ លើសពីនេះ វាក៏ជួយធ្វើឲ្យស្បែកមានជាតិទឹក និងមិនបង្កឲ្យមានការរលាកស្បែកថែមទៀតផង។
២. ហ្វូមលាងមុខមានជាតិទឹក
ដើម្បីសម្អាតស្បែកឲ្យកាន់តែស្អាតទ្វេដង យើងចាំបាច់ត្រូវប្រើហ្វូមលាងមុខបន្ថែមទៀត ដើម្បីកម្ចាត់គ្រឿងសម្អាតដែលនៅសេសសល់លើស្បែកមុខ ក៏ដូចជាធូលីដី ឬញើសឲ្យបានជ្រះល្អ។
៤. ទឹកជូតមុខ
បន្ទាប់ពីលាងសម្អាតរួច យើងចាំបាច់ត្រូវផ្ដល់ជាតិទឹកដល់ស្បែក។ ទឹកជូតមុខ មិនត្រឹមតែផ្ដល់ជាតិទឹកប៉ុណ្ណោះទេ វាក៏នាំយក pH នៃស្បែករបស់យើងឲ្យត្រលប់មករកសភាពដើមវិញផងដែរ។ ចូរចាក់ទឹកជូតមុខនៅលើសំឡី បន្ទាប់មក ជូតវាឲ្យសព្វពេញផ្ទៃមុខ និងថ្នមៗ រួចតប់ថ្នមៗឲ្យចូលទៅក្នុងស្បែករបស់យើង។

៥.សេរ៉ូមលាបមុខ
សេរ៉ូមមានគុណប្រយោជន៍ជាច្រើនដល់ស្បែក ដូចជាកម្ចាត់ស្នាមជ្រីវជ្រួញ មុន និងស្បែកស្រអាប់មិនភ្លឺថ្លាបានយ៉ាងមានប្រសិទ្ធភាព។ សេរ៉ូម គឺជាផលិតផលថែរក្សាសម្រស់ដែលមិនអាចខ្វះបាន។ ដូច្នេះហើយ ចូរជ្រើសរើសប្រភេទសេរ៉ូមដែលស័ក្ដិសមសម្រាប់ស្បែករបស់យើង។
៧. ម៉ាសបិទមុខ
ជាមួយគ្នានេះដែរ ម៉ាសបិទមុខ ជួយផ្ដល់ជាតិទឹកចូលយ៉ាងជ្រៅដល់ស្បែក និងធ្វើឲ្យស្បែកស្រូបយកសារធាតុចិញ្ចឹម ក៏ដូចជាសំណើមពីទឹកវីតាមីន ដែលនៅជាប់នឹងសន្លឹកម៉ាសបានយ៉ាងប្រសើរ។ យើងអាចប្រើម៉ាស ម្ដងទៅពីរដងក្នុងមួយសប្ដាហ៍ ឬនៅពេលដែលយើងមានអារម្មណ៍ថាស្បែកចាប់ផ្ដើមស្ងួត។ ចូរបិទម៉ាសដោយទុកចោលរយៈពេលពី១០ ទៅ១៥នាទី រួចបកចេញ។ បន្ទាប់មក ចូរតប់ទឹកវីតាមីនថ្នមៗបញ្ចូលទៅក្នុងស្បែក។
៨. ក្រែមការពារក្រោមភ្នែក
យើងប្រហែលជាបានដឹងហើយថា ស្បែកដែលនៅក្រោមភ្នែកមានសភាពស្ដើងខ្លាំង និងចាប់ផ្ដើមលេចឡើងនូវស្នាមជ្រីវជ្រួញលឿនជាងគេបំផុត។ ដូចនេះ វាមានសារសំខាន់ណាស់ក្នុងការថែទាំស្បែកក្រោមភ្នែកឲ្យបានដិតដល់ ដើម្បីចៀសវាងស្នាមដក់ក្រោមភ្នែក និងរង្វង់ភ្នែកខ្មៅ ក៏ដូចជាស្នាមជ្រីវជ្រួញដែលស្រីៗយើងមិនចង់ឃើញ។
៩. ក្រែមផ្ដល់សំណើម
ក្រែមផ្ដល់សំណើម មានគុណប្រយោជន៍ក្នុងការផ្ដល់ជាតិទឹកដល់ស្បែក និងជួយថែបំប៉នស្បែកឲ្យភ្លឺស្រស់ថ្លា ក៏ដូចជាទន់ម៉ត់រលោងដូចកញ្ចក់ថែមទៀតផង។ ចូរជ្រើសរើសក្រែមផ្ដល់សំណើមដែលស័ក្ដិសមនឹងស្បែករបស់យើង ព្រមទាំងលាបវាជារៀងរាល់ថ្ងៃ ដើម្បីទទួលបានលទ្ធផលគួរជាទីជាប់ចិត្ត។

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ រាល់ព្រឹកព្រលឹមជួយខ្លួនឯងជាមួយការគិតរបៀបនេះ នឹងរស់បានយូរ
សូមចុចអាន៖ រឿង ៤ យ៉ាងដែលត្រូវដឹងពីតែគុជ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត