Connect with us

សុខភាព

អត្ថប្រយោជន៍ ១២ យ៉ាង ពីផ្លែប័រ ជួយទាំងសុខភាពរាងកាយ និងសម្រស់

បានផុស

នៅ

ផ្លែប័រគេនិយមយកវាទៅធ្វើជាទឹកក្រឡុក ជាមួយទឹកដោះគោទឹកកកកសម្រាប់ពិសានាពេលរាត្រី ចំណែកអ្នកខ្លះទៀត ចូលចិត្តយកផ្លែប័រមកធ្វើជា​ម្ហូប​ប្រភេទ​អាហារ​សុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយើង​និយាយត្រួសៗ​អំពី​អត្ថប្រយោជន៍​របស់​វា ផ្លែប័រជួយ​បាន​ច្រើនមែនទែន​ទៅ​លើ​ការ​រំលាយ​អាហារ កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បាក់ទឹកចិត្ត និង​ការពារ​ជំងឺ​មហារីក​ជាដើម។ ថ្ងៃនេះ “កម្ពុជាថ្មី” ​ នឹងបង្ហាញពីអត្ថប្រយោជន៍ ១២ យ៉ាង ១២យ៉ាងដូចជា៖

១. សម្បូរ​ជីវជាតិ

ផ្លែប័រពោរពេញទៅដោយវីតាមីន C, E, K, B6 និងជីវជាតិជា​ច្រើនទៀត​ជួយ​ឲ្យ​អ្នក​បរិភោគ​ឆាប់​ឆ្អែត ថែមទាំង​ជួយ​រក្សា​ស្ថេរភាព​ជាតិ​ស្ករ​ក្នុង​រាងកាយ​អ្នក​ទៀតផង។ លើស​ពី​នេះ​ជាតិ​ខ្លាញ់ វីតាមីន ជាតិរ៉ែ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ប័រ​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​សុខភាព​ស្បែក និង​ពង្រឹង​ប្រព័ន្ធ​ភាព​ផ្ស៊ាំ​បាន​យ៉ាងល្អបំផុត។

២. ជំនួយ​សុខភាព​បេះដូង

ក្នុង​ផ្លែ​ប័រ​ទម្ងន់​មួយ​ខាំ​មាន​ផ្ទុកជាតិ​កូឡេស្តឺរ៉ុល​របស់​រុក្ខជាតិ​ហៅថា បេតាស៊ីតុស្តេរ៉ុល ៧៦មីលីក្រាម។ ការ​ទទួលទាន​សារជាតិ​នេះ​ជា​ប្រចាំ​ជួយ​ឲ្យ​រាងកាយ​រក្សា​តុល្យភាព​កូឡេស្តឺរ៉ុល​ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង។

៣. ជំនួយ​ភ្នែក

នៅក្នុងផ្លែប័រមានផ្ទុក Lutein និង Zeaxanthin ជួយប្រឆាំងអុកស៊ីតកម្ម​ដើម្បីការពារភ្នែក​ពី​ពន្លឺយូវីដែល​តែងតែ​បំផ្លាញ​ភ្នែក​របស់​អ្នក​រាល់ពេលអ្នកចេញ​ទៅក្រៅ។

៤. ការពារ​ឆ្អឹង

ផ្លែប័រពាក់កណ្ដាលផ្លែមានផ្ទុកវីតាមីន K ១៨ភាគរយសម្រាប់រាងកាយប្រចាំថ្ងៃ។  វីតាមីន K មានសារៈសំខាន់ណាស់សម្រាប់ឆ្អឹងប៉ុន្តែ​គ្រប់គ្នា​តែងមើលរំលងទៅរកតែកាល់ស្យូម។

៥. អាច​ការពារ​ជំងឺ​មហារីក

ការស្រាវជ្រាវនៅឆ្នាំ២០១៣ គេរកឃើញថា​ផ្លែប័រ​អាច​ប្រឆាំង​នឹង​ជំងឺមហារីក មាត់ សុដន់ និង​បំពង់ក ក្រៅ​ពី​នេះ​មិនទាន់​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ថា​វាជួយប្រឆាំងមហារីកផ្សេងៗទេ គ្រាន់​តែ​មាន​សារជាតិ​ប្រឆាំង​នៅ​ក្នុង​ផ្លែប័រ​តែ​ប៉ុណ្ណោះ។

៦. ទ្រទ្រង់​សុខភាព​គភ៌

Folate មាន​សារៈសំខាន់​ក្នុង​ការលូតលាស់របស់ទារកណាស់ ការ​បរិភោគ​គ្រប់គ្រាន់​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រលូតកូន និង​ភាព​មិន​ប្រក្រតី​នៃ​បំពង់​សរសៃប្រសាទ។ អ្នក​រ​ទទួលទាន​សារជាតិ Folate យ៉ាង​ហោច ៦០០មីក្រូក្រាមជារៀងរាល់ថ្ងៃ​ពេល​មាន​ផ្ទៃពោះ​ដើម្បី​ទារក​លូតលាស់​បាន​ល្អ។

៧. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បាក់ទឹកចិត្ត

Folate នៅ​ក្នុង​ផ្លែ​ប័រ​ជួយ​ការពារ​ការ​ប្រមូលផ្ដុំ Homocysteine ដែលជាសារធាតុ​ធ្វើឲ្យខូច​ចរន្តឈាម និង​បញ្ជូន​សារធាតុ​ចិញ្ចឹម​ទៅ​ខួរក្បាល។

៨. សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ

សារជាតិកាកសរសៃមានដល់ទៅ ១៤ក្រាមក្នុងមួយផ្លែ ដែល​ជួយ​សម្រួល​ដល់​ការ​ទល់លាមក រក្សា​សុខភាព​ផ្លូវ​រំលាយអាហារ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀនធំ។

៩. ការ​បន្សាប​ជាតិពុល​តាម​បែប​ធម្មជាតិ

ការបន្ទោរបង់ជាប្រចាំពិតជាល្អសម្រាប់សុខភាព ជាពិសេសការបញ្ចេញចោលនូវសារធាតុពុលអាក្រក់ៗរួមជាមួយបាក់តេរីមិនល្អនោះឯង។

១០. បំបាត់​ឈឺ​សន្លាក់ឆ្អឹង

Saponins ជាសារធាតុមានឥទ្ធិពលវិជ្ជមានទៅលើរោគសញ្ញានៃជំងឺរលាកសន្លាក់ជង្គង់ និងត្រគាក។

១១. សកម្មភាព​ប្រឆាំង​នឹង​មេរោគ

ផ្លែប័រ និងប្រេងផ្លែប័រជួយការពាររាងកាយប្រឆាំងនឹងការឆ្លងមេរោគ Streptococcus agalactiae និង Staphylococcus។

១២. ការពារ​ជំងឺ​រ៉ាំរ៉ៃ

អាស៊ីតខ្លាញ់ monounsaturated នៅក្នុងផ្លែប័រ អាចមានប្រយោជន៍ក្នុងការការពារជំងឺរ៉ាំរ៉ៃ ដូចជាជំងឺសរសៃ​ឈាម​បេះដូង​ជាដើម។ ខណៈ​ការស្រាវជ្រាវណែនាំ​ថាការទទួលទានជាតិ​សរសៃ​ល្អបំផុតអាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល លើសឈាម ទឹកនោម​ផ្អែម ធាត់ និង​ជំងឺ​ក្រពះ​ពោះវៀន​មួយ​ចំនួន។ មិន​តែ​ប៉ុណ្ណោះ​វា​អាច​កាត់បន្ថយ​សម្ពាធឈាម និង​កម្រិត​កូឡេស្តេរ៉ុល​ធ្វើ​ឲ្យ​ការ​ប្រែប្រួល​អាំងស៊ុយលីន​ប្រសើរឡើង និង​បង្កើន​ការ​សម្រក​ទម្ងន់​សម្រាប់​អ្នក​មាន​ជំងឺ​ធាត់។

សូមរំលឹកដែរថា ទោះបីជាផ្លែប័រជាអាហារ​សុខភាព​ក្ដី​មិនមែន​គ្រប់គ្នាសុទ្ធតែ​អាចទទួលទាន​វា​ច្រើន​នោះ​ទេ​ដោយសារ​តែ​ភាព​សម្បូរ​នៃ​វីតាមីន K អាចធ្វើឲ្យអ្នកដែលមានសុខភាពមិនសូវល្អកកឈាមបានយ៉ាងងាយស្រួលជាពិសេសមនុស្សចាស់តែម្ដង៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖កាហ្វេ និង តែបៃតង មួយណាមានជាតិកាហ្វេអ៊ីនតិច ហើយល្អដល់សុខភាព?

ចុចអាន៖ញ៉ាំស្វាយទុំ ១ ផ្លែ ផ្ដល់អត្ថប្រយោជន៍ ៥ យ៉ាង ក្នុងពេលតែមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៣ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១៨ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ២១ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

Sokha Hotels

ព័ត៌មានពេញនិយម