Connect with us

សុខភាព

អ្នកវិទ្យាសាស្រ្តព្រមាន៖ មេរោគថ្មីដ៏សាហាវ អាចក្លាយជាជំងឺរាតត្បាតបន្ទាប់

បានផុស

នៅ

ក្រុមអ្នកវិទ្យាសាស្ត្រ កំពុងភ័យខ្លាចថា ពួកគេបានរកឃើញការគំរាមកំហែងផ្ទុះជំងឺរាតត្បាតដ៏ធំបន្ទាប់ ដែលនេះគឺជាមេរោគ រស់នៅក្នុងសត្វស្វាអាហ្វ្រិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេរោគគ្រុនឈាម Simian (SHFV) បណ្តាលឲ្យមានរោគសញ្ញាដូចជំងឺ Ebola រួមទាំងការហូរឈាមខាងក្នុងសព៌ាង្គកាយផងដែរ។

មេរោគនេះជ្រៀតចូលប្រព័ន្ធការពារ ធ្វើឲ្យប្រព័ន្ធការពារសំខាន់ៗលែងដំណើរការ និងបំបែកកោសិការាងកាយបន្តិចម្តងៗ។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានករណីណាមួយត្រូវបានរកឃើញក្នុងខ្លួនមនុស្សនៅឡើយទេ ប៉ុន្តែបើយោងតាមអ្នកស្រាវជ្រាវអាមេរិកបានឲ្យដឹងថា​ មេរោគនេះអាចនឹងលេចធ្លាយហើយចម្លងចូលបាន។

អ្នកវិទ្យាសាស្រ្តនិយាយថា តាមរយៈការធ្វើតេស្ត និងតាមដានយ៉ាងយកចិត្តទុកដាក់ ឥឡូវនេះ មេរោគ SHFV អាចបង្កជាជំងឺរាតត្បាតមួយផ្សេងទៀត។

អ្នកជំនាញនៅសាកលវិទ្យាល័យ Colorado Boulder កំពុងមានក្តីព្រួយបារម្ភដោយសារតែភាពស្របគ្នារបស់មេរោគ SHFV ជាមួយមនុស្ស។

នៅក្នុងការសិក្សាមន្ទីរពិសោធន៍ ពួកគេបានរកឃើញថា មេរោគនេះអាចចម្លងទៅមនុស្សបានយ៉ាងងាយស្រួល និងបំប្លែងខ្លួនដោយខ្លួនឯង។

អ្នកនិពន្ធជាន់ខ្ពស់នៃការសិក្សា វេជ្ជបណ្ឌិត Sara Sawyer បាននិយាយថា “មេរោគសត្វនេះបានរកវិធីចូលទៅកោសិកាមនុស្ស ពង្រីកខ្លួន និងគេចផុតពីប្រព័ន្ធការពារសំខាន់ៗមួយចំនួនដែលយើងធ្លាប់តែរំពឹងថានឹងការពារយើងពីមេរោគសត្វ។ វាកម្រណាស់ យើងគួរតែយកចិត្តទុកដាក់ចំពោះរឿងនេះ”។

នៅក្នុងសត្វស្វាប្រភេទ Macaque មេរោគ SHFV បានបណ្តាលឲ្យក្តៅខ្លួន រក្សាសារធាតុរាវនៅក្នុងជាលិកានៃរាងកាយ មិនឃ្លានអាហារ និងហូរឈាម។ មេរោគនេះ ភាគច្រើនបណ្តាលឲ្យសត្វដែលឆ្លង ស្លាប់ក្នុងរយៈពេលប្រហែលពីរសប្តាហ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អង់គ្លេស រកឃើញអ្នកឆ្លងមេរោគបណ្តាលឲ្យហូរឈាមតាមប្រដាប់ភេទស្រដៀង អេបូឡា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

ចរាចរណ៍១៤ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១២ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ១៤ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម