សុខភាព
ញ៉ាំ”ហ្វៃបឺរ” ក្រៅពីជួយក្រពះពោះវៀន មានប្រយោជន៍ខ្លាំងស្មានមិនដល់
អាហារមានកាកសរសៃ ឬយើងនិយមហៅ “ហ្វៃបឺរ” ជាពពួកស្ករប៉ូលីសាការាយដែលមិនងាយនឹងរលាយក្នុងពោះវៀនឡើយ។ បាក់តេរីជាច្រើនលូតលាស់ក្នុងសារធាតុសរសៃនេះក្នុងពោះវៀនធំ។ វាមានគុណតម្លៃជាច្រើនសម្រាប់តម្រូវការប្រចាំថ្ងៃដែលរាងកាយត្រូវការ។ ថ្ងៃនេះយល់ពាក្យនេះឲ្យច្បាស់ ហើយប្រយោជន៍អីខ្លះ ដែលបានពីវា បើញ៉ាំ?

១- អ្វីទៅជា”ហ្វៃបឺរ” ឬជាតិកាកសរសៃ?
បើនិយាយពីសម្បូរវិញ គឺនៅក្នុងរុក្ខជាតិ ជាពិសេសដើមរុក្ខជាតិតែម្ដង។ តែក្រពះពោះវៀនយើងមិនអាចបំបែកសារធាតុសរសៃនេះបានឡើយ។ យើងអាចញ៉ាំសារធាតុសរសៃបាន ដោយញ៉ាំផ្លែឈើ បន្លែ និងគ្រាប់រុក្ខជាតិ។ យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា វាជួយសម្រួលបញ្ហាទល់លាមក។ លើសពីនេះ វាអាចជួយដល់ការសម្រកទម្ងន់ បន្ថយការប្រឈមកើតទឹកនោមផ្អែម ជំងឺសរសៃឈាម និងជំងឺបេះដូងជាច្រើនទៀត។
២- ប្រភេទ”ហ្វៃបឺរ”
របស់ដែលញ៉ាំបានមានកាកសរសៃនេះ ត្រូវបានគេចែកជាពីរប្រភេទ គឺរលាយក្នុងទឹក និងមិនរលាយក្នុងទឹក។ តើពីរហ្នឹងខុសគ្នាយ៉ាងម៉េច?
– “ហ្វៃបឺរ”រលាយក្នុងទឹក៖ មានសណ្ឋានរាងខាប់ ធ្វើឲ្យយើងមានអារម្មណ៍ថាឆ្អែតបានយូរ ហើយជួយបន្ថយជាតិកូលេស្តេរ៉ុលក្នុងឈាម និងជាតិស្ករក្នុងឈាមទៀតផង។ ពពួកសារធាតុសរសៃប្រភេទនេះសម្បូរណាស់ក្នុងគ្រាប់សណ្ដែកបារាំង សណ្ដែកក្រហម ផ្លែប៉ោម ការ៉ុត ពពួកស្រូវសាលី និងពពួកផ្លែក្រូច។ល។
– “ហ្វៃបឺរ”មិនរលាយក្នុងទឹក៖ ខុសពីប្រភេទខាងលើត្រង់ថា ជួយសម្រួលដល់ការបត់ជើង (ជុះស្រួល មិនក្ដៀន មិនរាក)។ “ហ្វៃបឺរ” មិនរលាយក្នុងទឹកសម្បូរណាស់ក្នុងគ្រាប់ធញ្ញជាតិ គ្រាប់សណ្ដែកក្រហម ដំឡូងជ្វា ដំឡូងបារាំង ផ្កាខាត់ណា។ល។
៣- ប្រយោជន៍អ្វីខ្លះ? ច្រើនប៉ុនណា?
– បន្ទោបង់ស្រួល៖ ជួយឲ្យលាមកទន់ ងាយស្រួលបញ្ចេញចោល។ បើសិនជាលាមករាវវិញ សារធាតុសរសៃនេះ ក៏អាចធ្វើវារឹងវិញដែរ។
អត្ថបទពាក់ព័ន្ធ៖
- បើទល់លាមក ញ៉ាំរបស់ទាំងនេះអាចជួយបាន
- ចំណីជាង ១០មុខនេះជួយបណ្តេញជាតិពុល ពីថ្លើមបានល្អណាស់
– បត់ជើងទៀង៖ ពេលញ៉ាំអាហារសម្បូរជាតិសរសៃ យើងអាចបន្ថយកត្តាប្រឈមនឹងជំងឺឫសដូងបាត និងភាពមិនប្រក្រតីក្នុងពោះវៀនធំដែលធ្វើឲ្យយើងបត់ជើងអត់ទៀង ឬមានពេលខ្លះ រាប់ថ្ងៃ អត់ទាន់បានបត់ជើង។ ក៏មានសារធាតុសរសៃខ្លះទៀតកាច់មេក្នុងពោះវៀន ដែលអាចនឹងការពារជំងឺក្នុងពោះវៀនធំជាច្រើន។
– បន្ថយកូលេស្តេរ៉ុលក្នុងឈាម៖ វាទៅបន្ថយលីប្រូតេអ៊ីនកំហាប់ទាបដែលជាខ្លាញ់អាក្រក់ (LDL)។ វាក៏មានគុណប្រយោជន៍ចំពោះសុខភាពបេះដូង ដូចជា គ្រប់គ្រងសម្ពាធឈាម និងប្រឆាំងការរលាក។
– បន្ថយកម្រិតជាតិស្ករក្នុងឈាម៖ អ្នកទឹកនោមផ្អែមគួរញ៉ាំសារធាតុសរសៃឲ្យបានច្រើន ជាពិសេសសារធាតុដែលរលាយក្នុងទឹក។ វាអាចបន្ថយការស្រូបជាតិស្ករពីក្នុងពោះវៀនចូលក្នុងឈាមបាន។ បើសិនញ៉ាំអាហារដែលល្អសម្រាប់សុខភាព ហើយមានសារធាតុសរសៃដែលរលាយក្នុងទឹកនេះទៀត នោះយើងនឹងកាត់បន្ថយការប្រឈមកើតទឹកនោមផ្អែមប្រភេទ២ បានយ៉ាងខ្ពស់។

– រក្សាទម្ងន់៖ “ហ្វៃបឺរ”ធ្វើឲ្យយើងឆ្អែតបានយូរ ហើយមានកាឡូរីតិចជាងអាហារធម្មតា ទោះមានចំនួនប្រហែលគ្នាក៏ដោយ ហើយថែមទាំងការពារយើងពីជំងឺមហារីកពោះវៀនធំទៀតផង៕
ចុចអាន៖ញ៉ាំស្វាយទុំ ១ ផ្លែ ផ្ដល់អត្ថប្រយោជន៍ ៥ យ៉ាង ក្នុងពេលតែមួយ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?