Connect with us

សុខភាព

ជំងឺអុតស្វា ចូលដល់ វៀតណាម

បានផុស

នៅ

ទីក្រុងហូជីមិញ របស់ប្រទេសវៀតណាម បានបញ្ជាក់នៅថ្ងៃចន្ទទី០៣ខែតុលានេះថា ខ្លួនបានរកឃើញករណីជំងឺអុតស្វា ជាលើកដំបូងរបស់ប្រទេស។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរសុខាភិបាលវៀតណាម មិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីស្ថានភាពបច្ចុប្បន្នរបស់អ្នកជំងឺនោះទេ។

នាយកដ្ឋានសុខាភិបាលទីក្រុង ហូជីមិញ បាននិយាយថា ខ្លួននឹងចេញផ្សាយព័ត៌មានផ្លូវការអំពីករណីនេះក្នុងពេលឆាប់ៗ ប៉ុន្តែបញ្ជាក់ថា ភារកិច្ចចម្បងរបស់ទីក្រុង គឺត្រូវគ្រប់គ្រងការរីករាលដាលនៃមេរោគនេះ។

ជំងឺអុតស្វា ត្រូវ​បាន​ប្រកាសថាជា ភាព​អាសន្ន​ផ្នែក​សុខភាព​ពិភពលោក ​ក្នុង​ខែ​កក្កដា​បន្ទាប់​ពី​ប្រទេស​ប្រហែល ៧០ បាន​បញ្ជាក់​ពី​ការ​ផ្ទុះ​មេរោគនេះ។ ការឆ្លងជាង ៦៤០០០ករណី ត្រូវបានរាយការណ៍ចាប់តាំងពីខែឧសភាមក ខណៈមនុស្ស ២២នាក់បានបាត់បង់ជីវិត។

ករណី​ជំងឺអុត​ស្វា​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍​ ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ប្រទេស​សិង្ហ​បុរី​ កាលពី​ពាក់កណ្តាល​ខែមិថុនា​៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Vietcetera

ចុចអាន៖ ថៃ រកឃើញអ្នកកើតជំងឺអុតស្វា បន្ថែមទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម