Connect with us

សុខភាព

អត្ថប្រយោជន៍ពីមើមឈូកទឹកកក ជួយកាត់បន្ថយជាតិខ្លាញ់ និងសម្រក់ទម្ងន់

បានផុស

នៅ

មើមឈូកទឹកកក គឺជារុក្ខជាតិស្រស់​ដែល​មាន​អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ជាប្រភេទ​មើម​ដែល​អាច​បរិភោគ​បាន​ស្រស់ៗ មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ និងស្រួយខ្ញោក ហើយវា​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ ដែល​មាន​ប្រយោជន៍​ដល់​រាងកាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ មើមឈូកទឹកកក ក៏មានរូបរាងស្រដៀងនឹងដំឡូងខ្លះៗដែរប៉ុន្តែសាច់វាស្រួយឆ្ងាញ់ជាងបើទោះបីជាយើងស្ងោរវាឲ្យឆ្អិនក្ដី។ ទន្ទឹមនោះ វាក៏ជារុក្ខជាតិដើមដែលមានដើមកំណើតនៅអាមេរិកខាងត្បូង ជា​ផ្លែឈើ​មាន​កាឡូរី​ទាប សក្ដិសម​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់ និង​មាន​លក្ខណៈ​សម្បត្តិ​ឱសថ​ជា​ច្រើន​ផង​ដែរ។

អត្ថប្រយោជន៍​នៃ​មើមឈូកទឹកកក​ ដែល​អ្នក​គួរ​ទទួលទាន​ស្រស់ៗ

-សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់។ ដូចនេះ​ជួយ​ចិញ្ចឹម​ស្បែក​ឲ្យ​តឹង​ណែន និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក។

-ជួយ​ពន្យឺត​ការ​ខ្សោះ​ជីវជាតិ​នៃ​រាងកាយ​ជួយ​ឲ្យ​យើង​នៅ​ក្មេង​និង​មាន​ស្បែក​ស្រស់​ភ្លឺ​ថ្លា​ថែម​ទៀត​ផង។

-មាន​កាឡូរីទាប ប៉ុន្តែ​វា​មាន​ជាតិ​សរសៃ​ច្រើន ដូច្នេះ​វា​ល្អឥតខ្ចោះ​សម្រាប់​អ្នក​ដែល​កំពុង​គ្រប់គ្រង​ទម្ងន់​សព្វថ្ងៃ​នេះ។

-ដោយសារ​តែ​ជាតិ​សរសៃ​ចំណី​អាហារ​ខ្ពស់។ ដូចនេះ អាច​ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់

-ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម និង​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម

-ការពារ​ជំងឺ​ក្រិន​សរសៃ​ឈាម ជំងឺ​ក្រិន​សរសៃឈាម និងជំងឺផ្សេងៗដែលទាក់ទងនឹងបេះដូង និង​សរសៃឈាម។

-អាច​បន្ថយ​សំពាធឈាម

-ជួយ​រំលាយ​អាហារ ការពារ​ការ​ទល់​លាមក និង​រាគ

-ជួយ​បណ្ដេញ​ជាតិ​ពុល​ក្នុង​រាងកាយ

-ជួយ​ព្យាបាល​កម្ដៅ​ដែល​ចេញ​ពី​ខាង​ក្នុង

-ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង។

ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ពេល​បរិភោគ​មើម​ឈូក​ទឹកកក ព្រោះ​មនុស្ស​មួយ​ចំនួន​ដែល​មាន​អាឡ័កស៊ី​ជាមួយ​មើម​ឈូក​ទឹកកក​ផង​ដែរ។ ដូច្នេះ​កុំ​ញ៉ាំ​ច្រើន​ពេល​ញ៉ាំ​ដំបូង ​តែ​អាច​ញ៉ាំ​យឺតៗ​ទើប​ធ្វើ​ឲ្យ​រាងកាយ​ស៊ាំ​ នឹង​មើម​ឈូក​ទឹកកក​នេះ៕

ប្រែសម្រួល៖សាង ស្រីល័ក្ខ

ចុចអាន៖ផ្លែឈើរដូវវស្សា ៥ មុខ ល្អសម្រាប់សុខភាព ប្រឆាំងភាពត្រជាក់ និងអុកស៊ីតកម្ម

ចុចអាន៖អត្ថប្រយោជន៍ ៥ យ៉ាង របស់ផ្លែប៉ោម យើងភាគច្រើនមិនសូវដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

អាកាសចរណ៍ជាតិកម្ពុជា នឹងចាប់ផ្តើមប្រើអាកាសយានប្រភេទថ្មី ATR72-600 ចំនួន៣ គ្រឿងនៅពាក់កណ្តាលខែឧសភា ដើម្បីពង្រីក ជើងហោះហើរថ្មីៗបន្ថែមទៀត

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រយៈពេលជិត​១០ម៉ោង មីយ៉ាន់ម៉ា​ជួប​​ការរញ្ជួយដីច្រើន​លើក​​​​​

កីឡា១ ម៉ោង មុន

Ronaldo ចង់​​ត្រឡប់​ទៅ​ Real Madrid វិញ​ ខណៈ​មាន​ក្លិប​ធំ​ពីរ​កំពុងចង់​បាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

បាតុភូត​ចម្លែក៖ ខេត្តថៃ​ទាំង​៧៧ កើតបាតុភូត​ព្រះអាទិត្យ​​ដើរ​ចំពីលើក្បាល​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​អ្នក​មានសមានចិត្ត​​នឹង​លោក Yoon ចេញតវ៉ា និង​ហាក់​ជូនដំណើរ​ ​​ក្រោមដំណក់​ទឹកភ្លៀង​

Sokha Hotels

ព័ត៌មានពេញនិយម